មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន យុវ​នីតិ​សម​ប្ប​ទា​ប្រារព្ធ​ទិវា​មនុស្ស​ចាស់​មាន​ប្រជាពលរដ្ឋ​៣៥០​នាក់​

287
ចែករម្លែក

ដោយ:សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ​៖ ​កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ រដ្ឋបាល​សាលា ខេត្ត​កំពង់ស្ពឺ និង​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន យុវ​នីតិ​សម​ប្ប​ទា បាន​ប្រារព្ធ​ទិវា​មនុស្ស​ចាស់ និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ១​តុលា ឆ្នាំ​២០១៩​។ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​វ័យចាស់​ក្នុងឱកាស​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ១ តុលា ឆ្នាំ​២០១៩​។

៖ “​គាំទ្រ​សុខុមាលភាព​មនុស្ស​ចាស់ គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​អនុវត្ត​ប្រព័ន្ធ​គាំពារ​សុខុមាលភាព​មនុស្ស​គ្រប់​វ័យ​ក្នុង​សង្គមជាតិ​កម្ពុជា​” បាន​ប្រារព្ធ​នៅ​មណ្ឌល​កុមារកំព្រា​ខេត្តកំពង់ស្ពឺ ស្ថិតនៅ​ភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុម​ច្បារមន ខេត្តកំពង់ស្ពឺ​។ ក្នុង​ទិវា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ​ខេត្ត កងកំលាំង​ទាំងបី មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​វ័យ​ចូល​រា​សរុប​ប្រមាណ​ជា ៣៥០​នាក់​។​

​ក្នុងឱកាស​នេះ​លោក វ៉ី សំណាង អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​អនុគណៈ កម្មាធិការ​ដើម្បី​មនុស្ស​ចាស់​ខេត្តកំពង់ស្ពឺ​មានប្រសាសន៍​សំណេះសំណាល ទៅកាន់​អ៊ុ ពូ មីង លោកតា លោកយាយ ដែលមាន​វត្តមាន​ក្នុង​ពិធី​មនុស្ស​ចាស់​គឺជា​អ្នក​កសាង​នូវ​ធនធាន​ជាច្រើន និង​បន្សល់ទុក​នូវ​សមិទ្ធផល​នានា​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​ប្រើ ប្រាស់ ដូច្នេះ​យើង​ជំនាន់​ក្រោយ​ទាំងអស់ ត្រូវតែ​គោរព​ដឹងគុណ​ថែរក្សា​អភិរក្ស​នូវ​សមិទ្ធផល​ទាំងអស់ និង​យកចិត្តទុកដាក់​មើលថែ​កុំ​ឲ្យ​បាត់បង់ ជាពិសេស​ការមើល​ថែ​ពួកគាត់ ជៀសវាង​អំពី​ភាព​ចាស់ជរា ស្លាប់​ដោយ​អត់បាយ​ហូប រឺ​ជម្ងឺ​ផ្សេងៗ​។​

លោក​បន្តថា ហើយ​ការបង្កើត​សមាគមន៍​នេះ គឺ​ដើម្បី​ងាយ​ស្វែងយល់​ពី​ស្ថានភាព​រស់នៅ​របស់​ពួកគាត់ ហើយ​ឆ្លើយតប​និង​ជួយ​សម្រាល​ជីវភាព​រស់នៅ និង​បាន​ចូលរួម​ថែទាំ​សុខភាព កាត់បន្ថយ​ការស្លាប់​ដោយ​ជម្ងឺ​នានា ។ មនុស្ស​ចាស់​មានគុណ​បំណាច់​យ៉ាង​ធំធេង​ចំពោះ​ជាតិ​មាតុភូមិ ក្នុង​ការតស៊ូ​ទាមទា​ប្តូរ​យក​ឲ្យ​បានមក​វិញ​នូវ​អធិប តេយ្យភាព​របស់​ប្រជាជាតិ រហូត​ទទួលបាន​សុខសន្តិភាព ស្ថេ​រ​ភាន​នយោបាយ និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ។​

លោក​បាន​បន្ថែមថា «​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ តែងតែ​ផ្តល់​ក្តី​អាណិត​ស្រលាញ់ សណ្តោស​ប្រណី យកចិត្តទុកដាក់ និង​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ​របស់ លោកយាយ លោកតា និង​ជនរួមជាតិ​ទាំងអស់ ហើយ​ថ្នាក់ដឹកនាំ​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ណា​ម្នាក់​ជួប​ភាពអត់ឃ្លាន​នោះឡើយ និង​បាន​ខិតខំ​ពង្រឹង និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ។​

​ជាមួយគ្នានេះ​លោក វី សំណាង​ ​អភិបាលខេត្ត បាន​នាំយក​អំណោយ​ជូន​ដល់​អ៊ុ ពូ មីង លោកយាយ លោកតា និង​ប្រជាពលរដ្ឋ​វ័យចាស់​ដោយ​ក្នុងនោះ​ម្នាក់ៗ ទទួលបាន​៖- មី​ម៉ា​ម៉ា ១ កេស​-​ទឹកត្រី ១​យូរ​-​ទឹកស៊ីអ៊ីវ ១​យួរ​ -​អង្ករ ២៥ គីឡូក្រាម ​-​និង​ថវិកា​ចំនួន ២ ម៉ឺន​រៀល​ផងដែរ​៕​B/