មន្ទីរ​សាធារណការ​ខេត្តសៀមរាប កំពុង​ស្ថាបនា​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៣០០​ម៉ែត្រ​

938
ចែករម្លែក

​ដោយៈគូលែន/សៀមរាបៈ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ​កំពុង​ស្ថាបនា​ផ្លូវលំ​មួយ​ខ្សែ​មាន​ប្រវែង​៣០០​ម៉ែត្រ និង​រៀបចំ​ដាក់លូ​រំដោះ​ទឹក ស្ថិតនៅ​ក្នុងភូមិ​កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​មន្រ្តី បាន​ចុះ​ពិនិត្យមើល​ការសង់​ផ្លូវនេះ កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨ ។​

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប កំពុង​ស្ថាបនា​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៣០០​ម៉ែត្រ​
​ក្នុងភូមិ​កន្ត្រក (rUb​គូលែន)​

​លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការខេត្តបាន​បញ្ជាក់ថា តាម​សំណើរ​សុំ​បស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិក​ន្ត្រ​ក និង​តាមរយៈ​លោក​មេភូមិ និង​លោក​ចៅសង្កាត់ មន្ទីរ​ កំពុង​ស្ថាបនា​ផ្លូវលំ​មួយ​ខ្សែ​មាន​ប្រវែង​៣០០​ម៉ែត្រ និង ពង្រីក​ទទឹងផ្លូវ​ប្រវែង ៦​ម៉ែត្រ ព្រមទាំង​បាន​កំពុង​រៀបចំ​ដាក់លូ​រំដោះ​ទឹក​ផងដែរ​។​​គម្រោង​នេះ នឹង​រួចរាល់​ក្នុងពេល​ឆាប់ៗ​ខាងមុខ។ ក្រោយពី​បញ្ចប់​ លោក​សង្ឃឹមថា ផ្លូវ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ក៏​ជា​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់ កាន់​តែមាន​ភាពងាយស្រួល ៕ MN

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប កំពុង​ស្ថាបនា​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៣០០​ម៉ែត្រ​
​ក្នុងភូមិ​កន្ត្រក (គូលែន)​