មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​មិន​ព្រងើយកន្តើយ ចំពោះ​ការជួលជុល ,​ការស្ថាបនា​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឡើយ​

582
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ព្រះវិហារ​៖​លោក ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​បញ្ជាក់ថា​៖ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ក៏ដូចជា​អាជ្ញាធរ​ស្រុក ខេត្ត មិន​ព្រងើយកន្តើយ ចំពោះ​ការជួលជុល ការស្ថាបនា​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ស្រួល​ឡើយ ។​

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី​២៩​កញ្ញា​២០១៨​នេះ ថា ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អ្នក​បង្ហោះ​រូប​ដែល​បង្ហាញ​ពី​ផ្លូវ​ខូចខាត​ពិបាក​ក្នុងការ​ធ្វើដំណើរ នៅមុខ​សាលាឃុំ​រុងរឿង ស្រុក រវៀង ខេត្តព្រះវិហារ និង​ក៏​ជាការ​សូម​អរគុណ ដល់​បងប្អូន​បាន​ចូលរួម​មតិយោបល់​ល្អៗ​ជាច្រើន​ផងដែរ​។ លោក​មិនមាន​មតិយោបល់​ទេ គ្រាន់តែ​សូម​អ​ធ្យា​យ​ស្រ័យ និង​សូមទោស​ពី​សំណាក់​បងប្អូន​ទាំងអស់​ដែល​ឆ្លងកាត់​តំបន់​នេះ ហើយ​ជួបប្រទះ​ការលំបាក ដែល​មន្ទីរ​ធ្វើការ​ជួសជុល​មានការ​យឺតយ៉ាវ បណ្ដាល​ឲ្យ​មានការ​លំបាក​ក្នុងការ​ធ្វើដំណើរ​របស់​បងប្អូន​។
​លោក​ប្រធាន​សូម​បញ្ជាក់ជូន​បងប្អូន​ថា​៖​ចំពោះ​បញ្ហា​នេះ មន្ទីរ​សាធារណការ​ខេត្ត រួមជាមួយ អាជ្ញាធរ​ស្រុក មិនដែល​ប្រ​ងើយ​កន្តើយ​ក្នុង​ការថែទាំ និង​ជួសជុល​ផ្លូវ​ម្តងណា​ឡើយ ។​ជាក់ស្តែង​ក្នុង​រយៈពេល​នេះ គ្រឿងចក្រ​ចំនួន​ពីរ​កង​កំពុង​ស្ថិតនៅលើ​កំណាត់​ផ្លូវ​នេះ ដែរ​បច្ចុប្បន្នកំពង់​មាក​សកម្មភាព​ជួសជុល និង​ថែទាំ ទាំង​ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​ផ្លូវ​ក្រាល​កៅស៊ូ​។ ទន្ទឹមនឹងនេះ យើងខ្ញុំ​ពិនិត្យឃើញថា ក្នុង​តំបន់​នេះ​ផ្លូវ​មិនមាន​ប្រព័ន្ធ​លូបង្ហូរទឹក​គ្រប់គ្រាន់ និង​មានការ​រំលោភបំពាន​លើដី​ចំណី​ថ្នល់ ដូចជា​ការចាក់ដី​លុប​លូ​-​ប្រឡាយទឹក ចាក់ដី​ខ្ពស់ជាង​ថ្នល់​ជាដើម ម្យ៉ាងទៀត​មួយ​រយៈពេល​កន្លងទៅ​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើឱ្យ​ក្រុមការងារ​មានការ​លំបាក​ក្នុងការ​ជួសជុល​នេះ​ម្យ៉ាង ម្យ៉ាង​ផ្លូវ​នេះ​មាន​អាយុកាល ១៣ ឆ្នាំ​ហើយ បើ​ប្រៀបធៀប​ទៅនឹង​ផ្លូវ​ផ្សេង​ដែលមាន​នៅក្នុង​ខេត្ត​យើង ហើយ​រយះពេល​ធ្វើ​តែមួយ គេ​ធ្វើ​ឡើងវិញ​ពីរដង​ហើយ ហើយ​ផ្លូវ​នោះ​ពេល​បច្ចុប្បន្ននេះ​ស្ទើរតែ​ដើរ​លែងរួច​ហើយ តែ​ផ្លូវ​នេះ​វិញ បងប្អូន​គ្រាន់តែ​មានការ​លំបាករ​យះ​ពេល​ខ្លី​ប៉ុណ្ណោះ ដោយ​ហេតុផល​អាកាសធាតុ​។
​លោក​អះអាង​ទៀតថា​៖ ទោះជា​យ៉ាងណាក៏ដោយ មន្ទីរ​សា​ធារ​ការខិតខំ​ដោះស្រាយ​បន្ថែមទៀត ដើម្បីឱ្យ​បង​ប្អ​ន​ធ្វើដំណើរ​មាន​ភាពងាយស្រួល ឆាប់រហ័ស និង​ប្រកបដោយ​សុវត្ថិភាព​។ ថ្មីៗ​នេះ​លោក​ក្នុងនាម​មន្ទីរ​សាធារណការ​បានស្នើ​សុំ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​បានការ​អនុញ្ញាត ធ្វើ​លូបង្ហូរទឹក​ភ្លៀង​ប្រវែង​ជាង ៦០០​ម៉ែត្រ ចេញពី​តំបន់​ទាំងនោះ​។ បញ្ហា​នេះ​លោក​សង្ឃឹមថា បងប្អូន​នឹង​យល់​ពី​ន័យ​នេះ​។ ការស្នើសុំ​ក៏មាន​ការ ឯកភាព​ផងដែរ​៕