មន្ទីរ​សាធារណការ​ខេត្តស្ទឹងត្រែង​ជួសជុល​ស្ពាន​ឌ្រុ​ត​ទ្រោម​មួយកន្លែង​

266
ចែករម្លែក
  • 5
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ស្ពាន​អូរ​មួយកន្លែង​ឱ្យ​ឈ្មោះថា​ស្ពាន​អូរ​បា​ដឺ​ម​មាន​សភាព​ចាស់​ទ្រុឌទ្រោម​រកកល​ចង់រ​លំបាក់​ធ្លាក់​ចុះទៅ​បាត​អូរ​បង្ក​ការភ័យខ្លាច​ដល់​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ទៅមក​។​ឥឡូវនេះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង​ជួសជុល​ឡើងវិញ​ហើយ​។​ស្ពាន​នោះ​ស្ថិតនៅ​ក្នុងភូមិ​បា​ដឺ​ម ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

​បន្ទាប់ពី​មាន​គេ​រិះគន់ថា​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង​និង​អាជ្ញាធរ​ពាក់ព័ន្ធ​អត់​យក​ភ្នែក​មើល​ស្ពាន​នេះ​ទេ​ទុកឱ្យ​ខូច​ទ្រុឌទ្រោម​ជា​យូរណាស់​មកហើយ អត់​មានការ​ជួសជុល និង​ថែទាំ​។ អ្នកធ្វើដំណើរ​ឆ្លងកាត់​តាម ស្ពាន​នេះ​ឃើញ​ស្ពាន​បាក់ស្រុត ខាង​ក្បាលស្ពាន បង្ក​ការព្រួយបារម្ភ ដល់​អ្នកដំណើរ ដែល​ឆ្លងកាត់​ស្ពាន​នេះ​។​

​ប្រជាពលរដ្ឋ​ចំនួន​៦​ឃុំ​ដែល​ធ្វើ​ចរាចរណ៍​ប្រើប្រាស់​ស្ពាន​នេះ​របស់​ស្រុក​សេសា​ន​។​សព្វថ្ងៃ​ព្រួយបារម្ភ​ខ្លាច​គ្រោះថ្នាក់​បាក់​ធ្លាក់ចុះ​ពី​ស្ពាន​។​ជាងនេះទៅទៀត​គឺជា​ការព្រួយបារម្ភ​រប​ស់​ភ្ញៀវទេសចរ​ដែល​ចង់ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ឆ្លងកាត់​ស្ពាន​មួយ​នោះ​។​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​មន្ទីរ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​កែសម្រួល​ស្ពានឈើ​មួយកន្លែង​ផង​។​

​តាម​ប្រភពព័ត៌មាន ពី​មន្ត្រី មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង បានឱ្យដឹង ថា នៅ​ថ្ងៃទី ២ ខែមីនា​ឆ្នាំ​២០១៩​នេះ​ក្រុមការងារ​មន្ទីរ​សាធារណការ​បានចាប់ផ្ដើម​ជួសជុល​ស្ពានឈើ​ដែល​រង​ការខូចខាត និង​ចាស់​ទ្រុឌទ្រោម​នោះ ឡើងវិញ​ហើយ ដើម្បី​សម្រួល​ដល់ អ្នកដំណើរ​ឆ្លងកាត់​៕S/​