មន្ទីរ​សុខាភិបាល​ខេត្តកោះកុង កំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការទប់ស្កាត់​បង្ការ​ជំងឺគ្រុនឈាម​ ​

921
ចែករម្លែក

ដោយ​: សុ​ផានី​តា​
​កោះកុង​:
គ្រា​ដែល​កម្ពុជា​ព្រួយបារម្ភ​ច្រើន​ពី​ការរីក​រាល​ឆ្លង​ជំងឺគ្រុនឈាម មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បាន​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​វិធានការ​ទប់ស្កាត់ និង​បង្ការ​ជំងឺគ្រុនឈាម​នៅតាម​មូលដ្ឋាន​រស់នៅ​របស់ ប្រជាពលរដ្ឋ មិនថាតែ​ដែន​កោះ ឬ​ទី​ឆ្ងាយ​ដាច់​ស្រ​យោល​នោះទេ​។​

​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា នេះ​ថា ស្ថានភាព ស្ថានភាព​នៃ​ការកើត​ជំងឺគ្រុនឈាម​ក្នុង​ខេត្ត នៅតែ​កើតមាន​ជា​បន្តបន្ទាប់​មិន​ថយចុះ​ឡើយ​ចំនួន អ្នកជំងឺ​មក​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​។ ដោយ​ក្នុង​១​សប្តាហ៍ យ៉ាងហោចណាស់​មាន​៣០​ករណី ដែល​សង្ស័យ​កើត​ជំងឺគ្រុនឈាម​អំ​ឡុ​វ​រដូវវស្សា​។​

​លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បន្តថា អ្នកជំងឺ​ភាគច្រើន ត្រូវបាន​មន្ត្រី​សុខាភិបាល និង​អា​ព្យាបាល​ដឹក​ប​ញ្ចូ​ន​ពី​តាម​បណ្តា​កោះ​ឆ្ងាយ​ដាច់​ស្រ​យោល​មកកាន់​មន្ទីរពេទ្យ​។ ជាក់ស្តែង នៅ​ខែឧសភា ថ្មីៗ​នេះ ជម្ងឺគ្រុនឈាម គឺ​បានសម្លាប់​កុមារ​ម្នាក់ និង​បុរស​វ័យ​៧០​ឆ្នាំ​ម្នាក់ទៀត ព្រោះតែ​ពុំបាន​ប​ញ្ចូ​ន​មក​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ទាន់ពេលវេលា​។​

​លោក​វេជ្ជបណ្ឌិត បន្ថែម​ទៀ​ថា ការ​កុមារ និង​មនុស្ស​ចំណាស់​ខាងលើ ក្នុងចំណោម​ប្រជាពលរដ្ឋ​អ្នកជំងឺ​ជាង​៣០០​ករណី ដែល​តាំងពី​ដើមឆ្នាំ​២០១៩ តែ​ទើប​មួយខែ​មុន​ទេ គ្រុនឈាម​បានសម្លាប់​យ៉ាង​ដូច្នេះ​។ មិន​ចំពោះតែ​ពលរដ្ឋ​កុមារ​រស់នៅ​តាម​ដែន​កោះ​ទេ នៅ​ទីប្រជុំជន​ក៏​សំបូរ​ទៅ​អ្នក​កើត​ជម្ងឺគ្រុនឈាម​ដូចគ្នា ករណី​ខ្វះ​ការប្រុងប្រយ័ត្ន​ពី​វិធី​ការពារ​។

​ជា​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺគ្រុនឈាម លោក​វេជ្ជបណ្ឌិត ទៅ មឹ​ុ​ង បានរៀបចំ​ជា​ក្រុមមន្ត្រី​សុខាភិបាល​ចុះ​ធ្វើ​យុទ្ធនា​ការបាញ់​មូស ដាក់​ថ្នាំ​សម្លាប់​ដង្កូវទឹក និង​អប់រំ​ការសម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​៧​ក្រុង​ស្រុក​ក្នុង​ខេត្តកោះកុង​។ តែ​ទោះយ៉ាងណា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង លើកឡើង​ទៀតថា នេះ​ជា​វិធានការ​ដ៏​ល្អ​មួយ ប៉ុន្តែ​ពលរដ្ឋ និង​អ្នកពាក់ព័ន្ធ ក៏​ចាំបាច់​ត្រូវ​ចូលរួម​អនុវត្តន៍​តាម​ការពន្យល់​ណែនាំ​របស់​ក្រុមមន្ត្រី​សុខាភិបាល​ផងដែរ ទើប​មាន​ប្រសិទ្ធិភាព​ខ្ពស់​លើ​ការងារ​លុបបំបាត់​ជម្ងឺគ្រុនឈាម​។​

​ជំងឺគ្រុនឈាម​មិន​សញ្ញា​បង្កក្តី​ព្រួយបារម្ភ​តែម​ន្ទីរ​សុខាភិបាល​នោះទេ នៅ​ថ្ងៃទី​១៩ ខែមិថុនា នេះដែរ លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង ក៏បាន​បើក​វគ្គ​ផ្សព្វផ្សាយ​អប់រំ​យល់ដឹង​ដ៏​មាន​សារៈសំខាន់​ទៅកាន់​ក្រុមគ្រូពេទ្យ​រដ្ឋ និង​ពេទ្យ​សេវា​សុខាភិបាល​ឯកជន​មក​អប់រំ​ណែនាំ​អំពី​ការ​វិវឌ្ឍន៍​ជម្ងឺគ្រុនឈាម លើ​ការពិនិត្យ​រោគវិនិឆ្ឆ័យ​សញ្ញា​គ្រោះថ្នាក់ និង​ត្រូវ​ប​ញ្ចូ​ន​អ្នក​ជម្ងឺ​មកកាន់​មន្ទីរពេទ្យ​បាន​ទាន់ពេលវេលា ជៀសវាង​យឺត​ពេល​លំបាក​ព្យាបាល​។​

​លោក​វេជ្ជបណ្ឌិត ពន្យល់​ទៀ​ថា ការអប់រំ​ណែនាំ​នេះ គឺ​ដើម្បី​ជៀសវាង​មានការ​ព្យាបាល​ជម្ងឺ​ខុស​នាំឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​។ ប្រសិនបើ​ក្រុម​ពេទ្យ​រដ្ឋ ឬ​ឯកជន ដឹងថា អ្នកជំងឺ​កើត​គ្រុនឈាម​ហើយ ត្រូវ​ប្រញាប់​ប​ញ្ចូ​ន​មក​មន្ទីរពេទ្យបង្អែក​ភ្លាមៗ ពីព្រោះ​រោគសញ្ញា​ជំងឺគ្រុនឈាម​ចាំបាច់​តាមដាន​ពិនិត្យ និង​ព្យាបាល​ត្រឹមត្រូវ​ច្បាស់លាស់​។ មានន័យថា អោយតែ​ជំងឺគ្រុនឈាម​អោយ​មិនមាន​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​ឯកជន​ទេ​។ ករណី​សង្ស័យ​មាន​ជម្ងឺគ្រុនឈាម ត្រូវ​ប្រញាប់​ប​ញ្ចូ​ន អ្នក​ជម្ងឺ​ទៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​ផ្ទះ​។​
​លោក ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល ព្រមាន​ដែរ​ថា អ្នកផ្តល់​សេវា​ព្យាបាល​ឯកជន​ដែល​នៅតែ​រឹងទទឹង​ជម្នះ​ពិនិត្យ និង​ព្យាបាល​អ្នក​ជម្ងឺគ្រុនឈាម​តាម​ការណែនាំ នឹង​ប្រឈម​កសាង​សំណុំរឿង​ទៅ​តុលាការ និង​បិទ​អាជីវកម្ម​តែម្តង​។ សព្វថ្ងៃនេះ ខេត្តកោះកុង មាន​គ្លី​និ​ច​ព្យាបាល​ទូទៅ​ជម្ងឺ​ឯកជន​ចំនួន​៨០​ទីតាំង​។​

​តាម​អង្កេត​វាយតម្លៃ​របស់​ម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្តកោះកុង បង្ហាញថា បច្ចុប្បន្ន មាន​អ្នក​ជម្ងឺគ្រុនឈាម​ជិត​៣០​នាក់ កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​។ ជំងឺគ្រុនឈាម មិនមែន​កើតមាន​តែ​អំឡុង​រដូវវស្សា​នេះឡើយ ពោលគឺ​វា​កើតមាន​ជា​បន្តបន្ទាប់​តាំងពី​ខែ​ដើមឆ្នាំ​២០១៩​មកម្ល៉េះ តែ​ចំនួន​អ្នកជំងឺ​ពុំមាន​ច្រើន​ដូច​ពេលនេះ​៕ ល​