មន្រ្ដីជាន់ខ្ពស់សុខាភិបាល៖ គ្រូពេទ្យត្រូវតែរឹងមាំលើវិជ្ជាជីវៈ តែទន់ភ្លន់ចំពោះអ្នកជំងឺ

635
ចែករម្លែក

ដោយ:​ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល បានលើកឡើង​ថា​​ គ្រូពេទ្យត្រូវតែ​រឹងមាំ​ឡើង​ទៀត​លើ​វិជ្ជាជីវៈ តែ​កាន់តែ​ទន់ភ្លន់​ជាមួយ​អ្នក​ជម្ងឺ ,​តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ធានា​សុវត្ថិភាព​ផ្លូវច្បាប់​ជូន​គ្រូពេទ្យ​ដែរ។​

នេះ​បើតាម លោក​សាស្ត្រាចារ្យ ធា​គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា លោក​វេជ្ជបណ្ឌិត​ ឡាំ​អេង ហួរ​ អនុប្រធាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី២២​ ខែ​កុ​ម្ភៈ ២០១៩ កិច្ចប្រជុំ​ប្រារព្វ​ទិវា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​បន្ត​លើក​ទី​១០ នៅ​ខេត្តបន្ទាយមានជ័យ​។​

លោក​វេជ្ជបណ្ឌិត កែវ​ពេជ្រ សុវណ្ណ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ខេត្ត បាន​មានប្រសាសន៍ថា​ កិច្ចប្រជុំ​ទិវា​នេះ​ក្នុង​គោលបំណង​ការសិក្សា​បន្ថែម​លើ​ជម្ងឺ​មួយចំនួន ការផ្លាស់ប្តូរ​បទពិសោធ​ន៍​រវាង​លោកគ្រូ​ពេទ្យ និង​លោកគ្រូ​ពេទ្យ ទទួល​ការណែនាំ​ថ្មី​ពី​លោកគ្រូ​ពេទ្យ​រៀមច្បង​ដែលមាន​បទពិសោធន៍​ខ្ពស់។​

ដើ​ម្បី​ការអប់រំ​ផ្នែក​សីលធម៌ ដល់​មន្ត្រី​សុខា​ពិ​បាល​ជា​គ្រូពេទ្យ កាតព្វកិច្ច បំប៉ន វិទ្យាសាស្ត្រ​មានការ​ផ្លាស់ប្តូរ ឥតឈប់ឈរ​ដែល​ក្រុមប្រឹក្សា​គណៈ​បាន​រើសយក​ប្រធានបទ​មួយចំនួន​ដែល​យល់ថា​ចាំបាច់​។​

លោក​បន្តថា ​វា​ក៏​ដើម្បី​កែលំអរ​រាល់​ចំណុច​ខ្វះខាត​របស់លោក​វេជ្ជបណ្ឌិត និង​លោកគ្រូ​ពេទ្យ​ទាំងអស់​ក្នុង​ការផ្តល់សេវា​វិជ្ជាជីវៈ​សុខាភិបាល​ឲ្យ​កាន់តែ​មានគុណ​ភាព ​និង​ប្រសិទ្ធភាព​ទ្វេរ​ឡើង​ធ្វើ​ឲ្យ​សុខភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​ ដើម្បី​រួម​ចំណែក​​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

សូមបញ្ជាក់ថា ក្នុង​ទិវា​នេះ​ក៏បាន​ពិនិត្យមើល​ឡើងវិញ​រួមគ្នា​ ពី​សមិទ្ធិផល​លើ​ការងារ​ដែល​មន្ទីរ​សុខាភិបាល​ខេត្ត​រួមជាមួយ​ដៃគូរ​អភិវឌ្ឍន៍​ ក្នុង​ការផ្តល់​សេវាសាធារណៈ​ដល់​ប្រជាពលរដ្ឋ​និង​ជា​ឱកាស​ធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណៈ ប្រជាជន សហគមន៍​ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​អំពី​ផែនការ​យុទ្ធសាស្ត្រ​លើ​វិ​វ័យ​សុខាភិបាល ដែល​ត្រូវ​យកទៅអនុវត្ត​ដោយ​ឈរលើ​គោលការណ៍​ទទួលខុសត្រូវ​ឲ្យ​មាន​ប្រសិទ្ធភាព គុណភាព និង​សមធ​ម៌ ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​និង​ចូលរួម​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច សង្គមកិច្ច​ឲ្យ​កាន់តែ​រីកចំរើន​ទៀតផង​។​

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ ធា គ្រុយ ក៏បាន​មានប្រសាសន៍​ដែរ​ថា ​គ្រូពេទ្យ​ត្រូវតែ​រឹងមាំ​ឡើង​ទៀត​លើ​វិជ្ជាជីវៈ តែ​កាន់តែ​ទន់ភ្លន់​ជាមួយ​អ្នក​ជម្ងឺ។ ​ចំពោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ធានា​សុវត្ថិភាព​ផ្លូវច្បាប់​ជូន​គ្រូពេទ្យ​ដែរ​។​ ពោលគឺ​កុំឲ្យចេះតែ​មានរឿង ហើយ​បន្លែ​ម​ស្ថាន​ទម្ងន់ បន្ទុក​លើ​គ្រូពេទ្យ​ពេល​មាន​បញ្ហា​ប្រឈម​ខាង​ផ្លុ​វ​ច្បាប់ ការ​ក្តីក្តាំ​ក្នុង​រឿង​ពាក់ព័ន្ធ​វិជ្ជា​ជី​វៈ។​

លោក ​ធា គ្រុយ​ បានធ្វើការ​ផ្តាំផ្ញើ​ដល់​គ្រូ​ពេទ្យ​ទាំងអស់​ត្រូវបំពេញ​កិច្ចការ​ក្រម​សីល​ធ​ម៌​វិជ្ជា​វី​វៈ ​និង​អ​កប្ប​កិរិយា​ឲ្យ​បាន​សមរម្យ​ចំពោះ​អ្នក​ជំងឺ៕B/