មន្រ្ដីនាំពាក្យគណបក្សកាន់អំណាចអះអាងថា បច្ចុប្បន្នកម្ពុជាកំពុងដើរលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស

1065
ចែករម្លែក
លោក​ សុខ​ ឥសាន មន្រ្ដីនាំពាកយគណបក្សប្រជាជនកម្ពុជា

ដោយ ៖ វិបុល

(​ភ្នំពេញ​) ៖ សព្វថ្ងៃនេះ នៅ​កម្ពុ​ជាមាន​គណបក្សនយោបាយ​ចំនួន​៣៥ គណបក្ស ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ និង​បានធ្វើ​សកម្មភាព​នយោបាយ​ដោយ​សេរី ដើម្បី​ឆ្ពោះទៅរក​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នេះ ។ ការ​មាន​គណបក្សនយោបាយ​ច្រើន​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត បានបញ្ជាក់​ច្បាស់​ថា​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រទេស​ប្រ​រ​ជា​ជិប​តេ​យ្យ​សេរី​ពហុបក្ស​។ នេះ​ជាការ​លើកឡើង របស់លោក សុខ ឥសាន មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​តាមរយៈ​សំណេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមីនា លោក សុខ ឥសាន បាន​លើកឡើងថា នៅពេល​បោះឆ្នោត ប្រជាជន​កម្ពុ​ជាមាន​សិទ្ធិ​សម្តែង​ឆន្ទៈ​របស់ខ្លួន​ដោយ​សេរី និង​ឯករាជ្យ​ទោះបី​លទ្ធផល​បោះឆ្នោត​យ៉ាងណា វា​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​ប្រជាជន គ្មាន​អ្នកណា​អាច​រំលោភ​បានជា​ដាច់ខាត ។​

​លោក​បន្ដថា បើតាម​ពួក​មជ្ឈដ្ឋាន​ប្រឆាំង ការបោះឆ្នោត​មាន​សេរី ត្រឹមត្រូវ និង យុ​ត្តិ​ធ៌​ម លុះត្រាតែ​បក្សប្រឆាំង​ឈ្នះឆ្នោត​។ ក៏ប៉ុន្តែ ក្តីសង្ឃឹម​របស់​មជ្ឈដ្ឋាន​ប្រឆាំង មិនអាច​ឃើញ​ពន្លឺ​ឡើយ ពីព្រោះ​បក្សប្រឆាំង​បាន​ស្លាប់​បាត់ទៅហើយ​។ ត្រង់​អ្នកឯង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ប្ញ មិន​ទទួលស្គាល់​ជា​រឿង​របស់​អ្នកឯង ប៉ុន្តែ​នៅមាន​អន្តរជាតិ​ច្រើន​ប្រទេស​ទៀត​ទទួលស្គាល់​ដែរ​៕