មន្រ្តីបរិស្ថានជួបប្រទះឃើញប្រាសាទបុរាណពីរនៅខេត្តរតនគិរី

303
ចែករម្លែក
  • 60
    Shares

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ថ្មីៗនេះមន្ត្រីបរិស្ថាន បានរុករកក្នុងដែនជំរកការពារ​ព្រៃ​ឈើ​របស់ខ្លួន ហើយបានជួបប្រទះប្រាសាទបុរាណចំនួនពីរគួរឲ្យរំភើប ដែលមិន​ធ្លាប់​មាននៅលើទឹកដីខេត្តភូមិភាគឥសាន្តមួយនេះ។នេះបើតាមវេបសាយខ្មែរសាបញូវ ផ្សាយ​ឲ្យដឹងថ្ងៃទី១ ខែមីនានេះ។

មន្ត្រីក្រសួងបរិស្ថានមួយរូបបានប្រាប់ថា ក្រសួងរបស់ខ្លួនបានរុករក​ឃើញប្រាសាទ​ចំនួនពីរ ដ៏កម្រក្នុងឧទ្យានជាតិអូរយ៉ាដាវ និង ដែនជម្រកសត្វព្រៃលំផាត់ ដែលស្ថិត​ក្នុងភូមិ​សាស្ត្រខេត្តរតនគិរី ប្រាសាទទាំងពីរនោះឈ្មោះថា ប្រាសាទអូរព្រះ និង ប្រាសាទយ៉ាកណាំង។

លោក លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យព័ត៌មានអប់រំផ្សព្វផ្សាយ នៃក្រសួង​បរិស្ថាន ដែលជាអ្នកចុះទៅសិក្សាស្រាវជ្រាវបានឲ្យដឹងថា ប្រាសាទអូរព្រះ ស្ថិត​នៅស្រុកលំផាត់ ក្នុងដែនជម្រកសត្វព្រៃលំផាត់។

គ្រឹះប្រាសាទមានឃឿនជាថ្មបាយក្រៀម បំណែកឥដ្ឋ បែមុខទៅទិសខាងកើតស្ថិត​នៅខាងលិចទន្លេស្រែពក ប្រមាណ៤០០ម៉ែត្រ។ ប្រាសាទនេះ ស្ថិតនៅក្នុងសម័យ​អង្គរ ស.វទី១០-១១គ.ស។ ក្រុមការងារ យើងប្រទះឃើញបំណែកជើងទម្ររូប២ បាក់បែក។ ជើងទម្ររូបមួយមានរន្ធ២ បែកសងខាងសម្រាប់ដាក់រូបចម្លាក់ទេវណា​មួយ។ ពួកយើងក៏បានប្រទះឃើញបំណែកក្រឡ ផ្នែកខាងក្រោម ដែលជាប្រភេទ​កុលាលភាជន៍រឹង ខ្មែរសម័យអង្គរ។

ចំពោះប្រាសាទយ៉ាកណាំងវិញ លោក វណ្ណច័ន្ទ បានបន្តថា ប្រាសាទយ៉ាកណាំង​កសាង​អំពីឥដ្ឋ បែរមុខទៅទិសខាងកើត។ ប្រាសាទនេះបានបាក់បែក​សល់សំណ​ង់​ត្រឹមមេទ្វារ។ ផ្នែកខាងលិច បាក់ទាំងស្រុង។ ផ្នែកកណ្តាលមានការជីកគាស់​កកាយ​ទាំងស្រុង ប្រាសាទនេះទទួលរងការបាក់បែកច្រើនអន្លើរ។ ប្រាសាទយ៉ាកណាំង អាច ជាប្រាសាទកសាងនៅសម័យមុនអង្គរ ឬដើមសម័យអង្គរ៕B/