មន្រ្តីយោធាម្នាក់សង្ស័យស្រវឹង​ស្រាជិះម៉ូតូTODAYពន្លះទ្រូងផ្លូវ​​រងរបួសធ្ងន់

190
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសម្នាក់ដែល គេស្គាល់ថា ជាមន្ត្រីយោធាបានជិះម៉ូតូ​១គ្រឿង​សង្ស័យស្រវឹងស្រាក៏ជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១២និង ៤៥នាទី រំលង អាធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ នៅផ្លូវ ១៩៣ កែងនិង ផ្លូវ ម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

បុរស រងគ្រោះមានឈ្មោះ សេង ចាន់ធារី អាយុ ៣៣ឆ្នាំ មុខ របរ យោធា មានស្រុកកំណើត ភូមិធម្មជាតិសម្តេចតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះ វិហារ ជិះម៉ូតូ ម៉ាក TODAY ពណ៌ស អត់មាន ស្លាកលេខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើ មិនដឹងថា គោលបំណងទៅណានោះទេ គឺ បានជិះម៉ូតូ ម៉ាក TODAY ពណ៌ស អត់មានផ្លាលេខ ធ្វើដំណើរតាម ផ្លូវ ម៉ៅសេងទុង ក្នុងទិសដៅ ពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ ចំណុចកើត ដោយសង្ស័យអ្នកបើកម៉ូតូស្រវឹងផងនោះ ទើបបណ្ដាលឲ្យម៉ូតូ រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្តាលជនងរគ្រោះ​ហោះផ្លោងទៅផ្លូវម្ខាងទៀតបែកមាត់ សន្លប់ស្តូកតែម្តង ហើយភ្លាមៗនោះដែរ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះ របស់គ្លិនិកឯកជនដឹកទៅសង្គ្រោះ ។

ក្រោយពេលកើតហេតុ នៅសល់តែម៉ូតូរបស់ជនរងគ្រោះ ដែលរងការខូចខាត តិចតួចត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិនគបាលទំនប់ទឹករង់ចាំ ប្រគល់ ម្ចាស់វិញ៕B/Ha