មន្រ្តី​មន្ទី​រវប្បធម៌​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទទួលបាន​សិលាចារឹក​មួយ​ផ្ទាំង​បន្ថែម​យកមក​រក្សា​អភិរក្ស​

238
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំំ​២០១៩​​មន្ត្រី​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទទួលបាន​សិលាចារឹក​មួយ​ផ្ទាំង​ពី​វត្ត​ពុទ្ធោ​អរហំ​ហៅ​វត្តភ្នំ​ដី​។​ស្ថិតនៅ​ភូមិ​ខ្នារ​ឃុំ​ក្រសាំង​ស្រុក​ចុងកាល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដើម្បី​យកមក​រក្សាទុក​និង​អភិរក្ស​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។​

លោក​ហុង​យឿន​ប្រធាន​មន្ទី​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បានឱ្យដឹងថា​សិលាចារឹក​ដែល​ទទួលបាន គឺ​ធ្វើ​ពី​ថ្មភក់ ស្ថិតនៅក្នុង​សម័យអង្គ​រ​សតវត្ស​ទី​១១​យកចេញ​ពី​ប្រាសាទត្រពាំងរូង​មាន​ទំហំ កម្ពស់​១.០២​ម​ទទឹង​០.៤៥​ម​និង​កម្រាស់​០.៣៥​ម​។​មាន​សរសេរ​អក្សរ​ទាំង​បួន​ជ្រុង​ប៉ុន្តែ​សិលាចារឹក​នេះ​មានការ​សឹក​រេច​រិលរ​លុបអក្សរ​អស់​មួយចំនួន និង​បែក​នៅ​ផ្នែក​ខ្លះ​។​

​លោក​បន្តថា​ថ្មីៗ​នេះ​មន្ត្រី​មន្ទី​បានទទួល​វត្ថុ​បុរាណ​ចំនួន​២​រូប​ផងដែរ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះឃើញ​ដោយ​ចៃដន្យ​ខណៈ​កំពុង​ប្រកបការងារ​កសិកម្ម​ស្ថិតនៅ​ត្រង់ចំណុច​ភូមិសាស្ត្រ​ឃុំ​គោក​មន​ស្រុក​បន្ទាយ​អំពិល​។​មាន​លក្ខណៈ​១/​ជា​ដងខ្លួន​ទេវរូប​ភេទ​ប្រុស​កំពស់​៥១​ស​.​ម​និង​ទទឹង​១៨​ស​.​ម​ទ្រង់​ឈរ​ធ្វើ​ពី​ថ្មភក់​ស្ថិតក្នុង​សម័យអង្គរ​(​រចនាបថ​កោះកែរ​)​បាត់​ព្រះ​កេស​,​ព្រះបាទ​,​ព្រះហស្ត​ខាងឆ្វេង​បាក់​បាត់​ទាំងស្រុង ចំណែក​ព្រះហស្ត​ខាងស្តាំ​បាក់​បាត់​មួយ​កំណាត់​ខាងក្រោម​។​

២/​ទេវរូប​ដាក់​តាម​កញ្ចាំង​ប្រាសាទ​កំពស់​៤០​ស​.​ម​ទទឹង​១៤​ស​.​ម​ធ្វើ​ពី​ថ្មភក់​ទ្រង់​ឈរ​ស្ថិតក្នុង​សម័យអង្គរ​។​ស្ថានភាព​ទេវរូប​ទី​២​មាន​ភាព​សឹក​រិច​រិល​ខូចខាត​ដោយ​ការ​សំលៀង​វត្ថុ​រឹង​។​បច្ចុប្បន្ន​ក៏ត្រូវ​បាន​ដឹក​យកមក​រក្សាទុក អភិរក្ស នៅក្នុង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ដើម្បី​ធានា​សុ​វត្តិភាព​ដែរ​។​

លោក​បញ្ជាក់​ត​ថា​គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ​មន្ត្រី​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​សហការ​និង​មន្ត្រីនគរបាល​ការពារ​បេតិកភណ្ឌ​ខេត្ត​បាន​ប្រមូលយក​វត្ថុ​បុរាណ​បែកបាក់​នៅតាម​ស្ថានីយ៍​ក្នុងភូមិ​សាស្ត្រ​ក្រុង​ស្រុក​បាន​ជាង​២០០​ដុំ​។​បច្ចុប្បន្ន​បាន​យកមក​ថែរក្សា​និង​ធ្វើការ​អភិរក្ស​នៅ​មន្ទីរ​គឺមាន​៤​ប្រភេទ​។​

​រួមមាន​ប្រភេទ​វត្ថុ​បុរាណ​ធ្វើ​អំពី​ថ្មភក់​,​អំពី​លោហៈ​,​អំពី​ដី​ដុត​និង​ឆ្អឹង​មនុស្ស​។​ដូចជា​នាងច្រាល​,​បំណែក​ចម្រឹង​បង្អួច​,​សសរ​ពេជ្រ​,​បំណែក​មាត់​រាហូ​,​បំណែក​ថូ​,​ថ្ម​បញ្ចុះ​អា​ថា​ន់​,​បំណែ​កប​ល្គ័​ង្ក​និង​បំណែក​វត្ថ​បុរាណ​មួយចំនួនទៀត​៕S/​