មមាញឹកក្នុងការតុបតែងរាជធានីភ្នំពេញដើម្បីទទួលព្រះរាជពិធីបុណ្យអុំទូក និងពិធីបុណ្យធំៗជាច្រើន

143
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងមមាញឹកក្នុងការតុបតែងរាជធានីភ្នំពេញ ដូចជាការងារលាបគំនូសចរាចរណ៍ លាបកំបោនៅតាមគល់ឈើ និងការតុបតែងភ្លើងតាមដើមឈើនិងដងផ្លូវនានា នៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមចូលរួមអបអរសាទរនូវព្រះរាជពិធីបុណ្យធំៗ ដូចជាការអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ច័ន្ទ អង្គារ ទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ។

ពាក់ព័ន្ធការងារនេះលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ តុលា២០១៩នេះថា ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ច័ន្ទ អង្គារ ទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ អនុវត្តតាមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងរៀបគំនូសចរាចរណ៍លើផ្លូវស៊ីសុវត្ថិ ពីស្ពានមកដល់រង្វង់មូលសម្ដេចជូណាត លើផ្លូវសុធារស លើផ្លូវសង្ខាងសួនច្បារសម្តេចហ៊ុន សែន រង្វល់មូលសម្តេចសង្ឃជួនណាត និងផ្លូវព្រះនរោត្តម។ ជាងនេះទៅទៀតយើងបាននិងកំពុងលាបគំនូសចរាចណ៍និងលាបកំបោជុំវិញវត្តភ្នំ ផ្លូវសុរាម្រឹត ព្រះសីហនុនិងកន្លែសប្បាយភាពនៅក្នុងខណ្ឌដូនពេញ រួមទាំងស្ពានជ្រោយចង្វារនិងផ្លូវកែវពេជ្រចិន្តា។

លោកប្រធានបន្តថា៖ ចំពោះការតុបតែងច្រើន ដូចជាការតុបតែងភ្លើង ដោយយើងចាប់ជាព័ន្ធរួម ដូចជាការតុបតែងភ្លើង សួនវិមានឯករាជ តាមផ្លូវព្រះនរោត្តម សួនមាត់ទន្លេ តាមដើមស្លាយក្ស លើនៅរមនីយដ្ឋានវត្តភ្នំ សួនមុខវិមានសន្តិភាព មុខអតីប៉ុស្តិ៍លេខ៣ និងសួនស្ពានជ្រោយចង្វា។ក្នុងនោះយើងបាននិងកំពុងលាបកំបោរតាមគល់ឈើ នៅតាមផ្លូវព្រះនរោត្ដម ផ្លូវព្រះសីហនុ មាត់ទន្លេ ជាមួយនិងការរៀបចំរៀបជាក្រានីតកាត់ស្មៅ ដែលការងារនេះយើងបាន និងកំពុងធ្វើ ហើយការជួសជុលផ្លូវសំបុកមាន់យើងក៏បាននិងកំពុងអនុវត្កនៅក្នុងខណ្ឌដូនពេញ។

ក្រៅពីហ្នឹងយើងបាននិងកំពុងរៀបចំឈូសឆាយ ដីនៅក្នុងតំបន់អភិវឌ្ឍន៍ ocic ដើម្បីធ្វើរោងសម្រាប់ស្នាក់នៅអោយកីឡាករអុំទូកនិងការ រៀបចំបង្គន់អនាម័យនៅទីនោះ ចំនួន៥៦០បង្គន់ ក្នុងនោះមានបង្គន់ជីកចំនួន៣០០និង បង្គចល័តចំនូន២៦០បង្គន់។ ជួសជុលភ្លើងនៅព្រះអង្គដងកើរ ជួលជុលបង្គោលភ្លើងលើតំបូលវេទិកាបុណ្យអ៊ុទូក៕B/