មរតក​មេ​ឌៀប​ង្ហា​ញ​វត្តមាន​តារា​ខ្មែរ​និង​ខ្មែរសុរិន្ទ​ជាង​១០​នាក់​វាយលុក​ឱកាស​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​

585
ចែករម្លែក
  • 175
    Shares

​ដោយ​៖​បូ​រិ​ន​/​ភ្នំពេញ​៖​ពិតជា​អស្ចារ្យ​មែន​សម្រាប់​ផលិតកម្ម​មរតក​មេ​ឌៀ​ដែល​បាន​ត្រៀម​បទ​ចម្រៀង​ថ្មី​ក្នុងឱកាស​អបអរ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​មាន​៦០​បទ​ក្រោម​វត្តមាន​តារា​ខ្មែរ​និង​ខ្មែរសុរិន្ទ​ជាង​១០​នាក់​ដើម្បី​ឆ្លើយតប​ទៅកាន់​ទីផ្សារ​។​

បទ​ចម្រៀង​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ​គឺ​ក្រោយពេល​ផលិតកម្ម​គៀងគរ​តារា​ក្មេង​ចាស់​ប្រុស​ស្រី​ក្នុងស្រុក​និង​រស់នៅ​ខ្មែរសុរិន្ទ​បាន​ប្រមាណ​១៦​នាក់​ឲ្យ​មក​ចូលរួម​ច្រៀង​ក្រោម​ដំបូល​តែមួយ​។​ការប្រកាស​ជា​ផ្លូវការ​និង​បង្ហាញមុខ​សិល្បករ​ជាច្រើន​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១២​ខែកុម្ភៈ​នេះ​នៅ​ស្នាក់ការ​ផលិតកម្ម​។​

​លោក​សុខ​លីម​រក្សា​អ្នក​ផលិត​និង​គ្រប់គ្រង​ទូទៅ​ប្រចាំ​ផលិតកម្ម​មរតក​មេ​ឌៀ​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៩​ថា​ផលិតកម្ម​ចង់​ទស្សនិកជន​ជ្រាបថា​ការបង្កើត​ក្រុម​មួយ​នេះ​គឺ​ចង់យក​អ្នកមាន​សំឡេង​ល្អ​គ្មាន​កន្លែង​ជ្រក​មក​ច្របាច់​ចូលគ្នា​បង្កើតជា​ក្រុម​ចម្រៀង​ផ្លូវការ​។​ស្នាដៃ​ដែល​ផលិតកម្ម​បង្កើតឡើង​គឺ​ចូលរួម​ថែរក្សា​ស្នាដៃ​មរតក​ដើម​និង​បង្កើត​ស្នាដៃ​ថ្មី​សម្រាប់​ទស្សនិកជន​ដើម្បី​ចម្រាញ់​ជា​រសជាតិ​ថ្មី​។​

​អ្នកដឹកនាំ​រូបនេះ​បាន​បង្ហើប​ថា​លើសពីនេះ​យើង​មាន​បទ​ចម្រៀង​សម្រាប់​បង្ហាញ​នា​រដូវ​កាល​ចូលឆ្នាំ​ខាងមុខនេះ​ក៍​ដូចជា​ក្រោយ​ចូលឆ្នាំ​។​តារាចម្រៀង​ក្នុងស្រុក​១២​នាក់​សុទ្ធតែជា​តារា​ដែលមាន​ទឹកដម​សំឡេង​ល្អ​និង​តារាចម្រៀង​មកពី​សុរិន្ទ​៤​នាក់​គឺ​ស្ម័គ្រចិត្ត​ចូលរួម​លើកស្ទួយ​សិល្បៈ​ចម្រៀង​ខ្មែរ​។

លោក យឹ​ង យ​ន ដែល​គេ​ស្គាល់​ថា​ជា​តារាចម្រៀង​មាន​ទឹកដម​សំនៀង​ពិ​រោះ​នោះបាន​បញ្ជាក់ថា បទ​ចម្រៀង​មាន​ច្រើន​ក៏​ជា​ជម្រើស​កាន់តែច្រើន​សម្រាប់​ប្រជាជន​ខ្មែរ​ចូលរួម​ស្តាប់​កម្សាន្ត​ក្នុងឱកាស​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ខាងមុខ​។​​លោក​សប្បាយចិត្ត​ដែលមាន​វត្តមាន​សិល្បករ​ជាច្រើន​ដែលមាន​ទឹកដម​សំនៀង​ពិ​រោះ​រណ្តំ​ចិត្ត​ចូល​រួមគ្នា​បង្កើតបានជា​ក្រុម​ដែល​អាច​បម្រើការ​កម្សាន្ត​របស់​ទស្សនិកជន​។

​ថ្លែង​ស្រដៀង​គ្នា​នេះដែរ​កញ្ញា​មន្ត​ត្រា​និង​លោក​ដា​កា​ដែល​គេ​ស្គាល់​ថា​ជា​តារាចម្រៀង​សំនៀង​រដឺន​អ្នកស្រុក​សុរិន្ទ​នោះបាន​បង្ហាញ​ពី​ក្តីរំភើប​ដែល​បាន​ចូលរួម​បង្ហាញ​ស្នាដៃ​បទ​ចម្រៀង​ផ្ទាល់​ជាច្រើន​បទ​ចែកជូន​ពុក​ម៉ែ​បងប្អូន​នៅ​កម្ពុជា នៅ​សុរិន្ទ និង​នៅ​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ ពួកគាត់​ថា​ក្នុងនាម​ឈាមជ័រ​ជា​ខ្មែរ ពិតជា​មោទនភាព និង​ការបង្ហាញ​ស្នាដៃ​បទ​ចម្រៀង​បែប​ខ្មែរ​រសជាតិ​ជា​ខ្មែរ​និង​ចូលរួម​ថែរក្សា​សិល្បៈ​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ​ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​រៀង​ទៅ​។​

​សូម​បញ្ជាក់ដែរថា​ក្រោយពី​បើក​ដំណើរការ​ផលិត​បទ​ច​ម្រៀ​ង​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ផលិតកម្ម មរតក​មេ​ឌៀ​បាន​បញ្ចេញស្នាដៃ​បទ​ចម្រៀង​ជាច្រើន​បន្តបន្ទាប់​។​ផលិត​កម្មបាន​ប្រមូលយក​តារាចម្រៀង​ខ្មែរ​មាន​ទឹកដម​ពិ​រោះ​និង​ធ្លាប់ជា​បេក្ខជន​លេចធ្លោរ​ក្នុង​កម្មវិធី​ប្រកួត​ចម្រៀង​ល្បីៗ​ផងដែរ។

​មានដូចជា លោក សយ រតនា លោក យឹ​ន យ​ន លោក ខែម​អ៊ី​សាក់ យាយ យ៉យ នាយ​ព្រែក កញ្ញា ដា​នី​កា អ្នកនាង គ្រីប លក្ខិណា លោក នាង ប្រាក់​សុគន្ធ អ្នកស្រី ជិន ចាន់​ធឿន លោក ឈុន ចិ​ត្រា កញ្ញា រំដួល កញ្ញា​យ៉ាងណា​រី​លោក​សាម​សុ​ភ័ស​លោក​អ៊ិន​ច័ន្ទ​រតនា​ជាដើម​ខណៈដែល​តារាចម្រៀង​ខ្មែរសុរិន្ទ​មានដូចជា កញ្ញា មន្ត​ត្រា លោក ដា​កា លោក​សុង​សែង​ជាដើម​៕S​