មហាជន​គាំទ្រ​សកម្មភាព​របស់​អង្គភាព​៧១១​ក្នុង​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​

520
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ក្រោយពី​មើលឃើញ​នូវ​សកម្មភាព​របស់​អង្គភាព​៧១១​កងពលតូច​លេខ​៧០ ក្នុងការ​រុករក​និង​សង្គ្រោះ​ការបាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ក្រុងព្រះសីហនុ​នោះ​។​

កាលពី​ថ្ងៃទី​២២=២៤​ខែមិថុនា​ឆ្នាំ​២០១៩​ឃើញថា​ក្រុម​សង្គ្រោះ​របស់​អង្គភាព​៧១១​ត្រូវបាន​មហាជន​ប្រជាពលរដ្ឋ​ជាច្រើន​ចាប់អារម្មណ៍​ការងារ​ស្វិតស្វាញ​ប្រឹងប្រែង​មិន​គិតពី​ការនឿយហត់​ទាំងយប់​ថ្ងៃ​ក្រោម​កម្តៅថ្ងៃ​ភ្លៀង​និង​ប្រកបដោយ​បទពិសោធន៍​និង​បច្ចេកទេស​សង្គ្រោះ​ជនរងគ្រោះ ។​

​ជុំវិញ​ការងឿងឆ្ងល់​និង​កោតសរសើរ​នូវ​សកម្មភាព​របស់​ភ្នាក់ងារ​សង្គ្រោះ​របស់​អង្គភាព​សង្គ្រោះ​ខាងលើ​អ្នក​សារព័ត៌​សុំ​ផ្តល់​បទសម្ភាសន៍​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សូ​យ​ណា​រិ​ទ្ធ​មេបញ្ជាការ​ង​កងពលតូច​លេខ​៧០ និង​ជា​មេបញ្ជាការ​ទទួលបន្ទុក​ផែន​សង្គ្រោះ ។​

​លោក​មេបញ្ជាការរង​បាន​មានប្រសាសន៍ថា ក្នុង​ព្រឹត្តិ​ការបាក់​រលំ​អគារ​នៅ​ក្រុងព្រះសីហនុ កន្លងមក​ថ្មី​នេះ​កម្លាំង​សង្គ្រោះ​របស់​អង្គភាព​៧១១ ក្រោម​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពល កម្លាំង​សង្គ្រោះ​របស់​អង្គភាព​៧១១​ដឹកនាំ​ដោយ​លោក​មេបញ្ជាការរង​ផ្ទាល់ ។

​សរុប​ចំនួន​៧១​នាក់ នារី​១៤​នាក់ កម្លាំង​សុទ្ធតែ​ធ្លាប់ មានបទពិសោធន៍ និង​ទទួល​ការហ្វឹកហាត់ លើ​ជំនាញ​សង្គ្រោះ​បឋម​ពន្លត់​អគ្គិភ័យ​រុករក​និង​សង្គ្រោះ​ឆ្លងកាត់​ហ្វឹកហាត់​រៀនសូត្រ​នៅ​ប្រទេស​ជប៉ុន ចិន សឹង្ហ​បុរី ។​

​ជាងនេះទៀត​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ដោយមាន​ការគាំទ្រ និង​ឧបត្ថម្ភ ពី​អង្គការ​JPR ប្រទេស​ជប៉ុន​កុំថាឡើយ​ផ្តល់​ចំណេះដឹង​ដល់​ក្រុម​សង្គ្រោះ​៧១១JPR​តែងតែ​ផ្តល់​ទាំង​សម្ភារៈ​បច្ចេកទេស​រថយន្ត​សង្គ្រោះបន្ទាន់​រថយន្ត​អគ្គិភ័យ​។​ចំណេះដឹង​សម្ភារៈ​អស់ទាំងនោះ​ត្រូវបាន​យកទៅ​ប្រតិបត្តិការ​ដើម្បី​រុករក​និង​សង្គ្រោះ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ ។​

​លោក​បន្តថា​ហេតុការណ៍​កើតឡើង​ភ្លាមៗ​កម្លាំង​សង្គ្រោះ​របស់​អង្គភាព​៧១១​ប្រចាំ​នៅ​សាលា​សង្គ្រោះ​មិត្តភាព​កម្ពុជា​ជប៉ុន​នៅ​ក្រុងព្រះសីហនុ​ចេញទៅ​ប្រតិបត្តិ​មុន​។​កម្លាំង​បន្ថែម​រួមជាមួយ​សម្ភារៈ​សង្គ្រោះ​ធ្វើដំណើរ​ចេញពី​អង្គភាព​នៅ​ក្រុងភ្នំពេញ​ក្រោម​បទបញ្ជា​របស់លោក​មេបញ្ជាកា​រ​កងពល​តាម​ឧទ្ធម្ភាគចក្រ​។​

ដើម្បី​រុករក​និង​សង្គ្រោះ​ជនរងគ្រោះ​ដែល​កំពុង​កប់​ក្រោម​គំនរ​បាក់បែក នៃ​អគារ​ដួលរលំ ផ្អែកទៅលើ​បច្ចេកទេស បទពិសោធន៍ កម្លាំង​ចែកចេញជា​ពីរ​ក្រុម មិន​គិតពី​ការនឿយហត់ សំខាន់​រក​យក​ជនរងគ្រោះ ទាំង​សព ទាំង​ជន​រងរបួស​ចេញពី​គំនរ​បាក់បែក ៕S/