មហាជន​ផ្ទុះ​ប្រតិកម្ម​កក្រើក Facebook ករណី​ឃុំខ្លួន​អ្នកលក់​ឡេ​សាច់​ដូច​ពង​ទា​បក​ ​

1062
ចែករម្លែក
  • 7
    Shares

(​ភ្នំពេញ​) ៖ ក្រោយពី​សមត្ថកិច្ច​បាន​ឃុំខ្លួន​ស្ដ្រី​អ្នកលក់​ឡេ​ម្នាក់​ឈ្មោះ​Love riya​ក្នុង​ពន្ធនាគារ​បានធ្វើ​ឲ្យ​មហាជន​មានប្រតិកម្ម​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយសារតែ​យល់ថា​ទោះជា​ការអនុវត្តន៍​ច្បាប់​នេះ​ត្រឹម​ត្រូវតែ​វា​ហាក់​ធ្ងន់​បន្តិច​ដោយ​មិន​ធ្វើការ​ណែនាំ​​សិន​។​
​ ​
​ក្រុមអ្នកលេង​ហ្វេ​ស​ប៊ុ​ក​ហាក់​បានលើកឡើង​ក្នុង​យោបល់​ផ្សេងៗ​គ្នា​ថា នេះ​គឺជា​រឿង​អយុត្តិធម៌​ដែល​គ្រាន់តែ​លក់​ឡេ​ប៉ុណ្ណោះ​តែ​បែរជា​ត្រូវ​​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ខណៈដែល​ឈ្មួញ​នាំ​ម្ហូបអាហារ បន្លែ ផ្លែឈើ ពី​ប្រទេសជិតខាង​សង្ស័យ​មាន​សា​ធាតុគីមី​មិន​ត្រូវបាន​ត្រួតពិនិត្យ​។​
​ ​
​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក៏បាន​លើកឡើង​ដែរ​ថា “​ការងារ​លក់ដូរ​តាម online ជា​មុខរបរ​ដ៏​ពេញនិយម​របស់​យុវជន​សម័យ Facebook ជាពិសេស​យុវជន​ដែល​រៀន​ចប់​រក​ការងារ​ធ្វើ​មិនបាន ក៏​នាំគ្នា​ប្រកប​របរ​លក់​ផលិត​ផ្សេងៗ តាម​online ដើម្បី​ចឹ​ញ្ចឹ​ម​ជីវិត​។​ការចាប់​​យកមុខ​របរ​នេះ ជា​ផ្នែក​មួយ​រួមចំណែក​កាត់បន្ថយ​ការលំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុង​ការរក​ទីផ្សារការងារ​ជូន​យុវជន​ផងដែរ​។ សមត្ថ​​កិច្ច ឬ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ គួរ​មានការ​លើកទឹកចិត្ត ហើយ​បង្កើត​យន្តការ​គ្រប់គ្រង​អ្នកលក់​ផលិតផល​ទាំងនេះ​ដើម្បី​ជៀសវាង​​ការប្រើប្រាស់​ផលិតផល​ក្លែងក្លាយ ប្រសើរ​ជាង​ការចាប់​អ្នកលក់ online យកទៅ​ដាក់គុក​។ មុននឹង​ចាត់​វិធានការណ៍​ចាប់​ដាក់គុក គួរប្រើ​វិធានការណ៍​ផ្សព្វផ្សាយ​អប់រំ​សិន បើ​អប់រំ​មិន​ស្ដាប់​ត្រូវ​ចាត់​វិធានការណ៍​ច្បាប់ ក៏​មិន​ហួសពេល​ដែរ​”​។​
​ ​
​ពួកគេ​ក៏មាន​ក្ដី​សង្ឃឹមថា​តុលាការ នឹង​ដោះលែង​អ្នកលក់​ឡេ ដែល​សមត្ថកិច្ច​ចាប់​ក្នុងពេល​ឆាប់ៗ​។
​ ​
​គួររំលឹកថា លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល នៅ​ល្ងាច​ថ្ងៃទី​២៨ ខែសីហា​ឆ្នាំ​២០១៧​សម្រេច​បញ្ជូន​តារា​​លក់​ឡេ​លាប​ស្បែក​តាម Facebook ជាមួយ​ការបញ្ចេញ​រូបរាងកាយ​ដ៏​សិច​ស៊ី «Love Riya» ដែលមាន​ឈ្មោះថា ឆេង ស្រីរ័ត្ន​ទៅ​ឃុំ​ខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ករណី​លក់​ផលិតផល​ក្លែងក្លាយ​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ សុខភាព​ស្បែក​របស់​អ្នកប្រើប្រាស់​។ ការឃុំខ្លួន​នេះ គឺ​បន្ទាប់ពី​លោក ទូច យុ​ទ្ធា អនុប្រធាន​លេខា​ដ្ឋា​ន​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​និង​ជា​ប្រធាន​ប្រតិបត្តិការ​​បង្ក្រាប​ផលិតផល​ក្លែងក្លាយ បាន​ប្រាប់ថា ការបង្ក្រាប​បានធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​ស្ត្រី​នេះ​ផ្ទាល់​តែម្តង ស្ថិតនៅក្នុង​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។
​ ​
​លោក​ឧត្ដមសេនីយ៍ត្រី ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែង​ក្លែង ក៏បាន​បញ្ជាក់ដែរថា លោក​នឹង​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​កន្លែង​លក់​ឡេ​តាម Online ជា​បន្តបន្ទាប់​ទៀត ឱ្យតែ​មិនមាន​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។​
​ ​
​ឧត្ដមសេនីយ៍ត្រី ទូច យុ​ទ្ធា បាន​បន្តទៀតថា រាល់​ផលិតផល​ទាំងអស់​ឱ្យតែ​ដាក់លក់​ជា​សាធារណៈ​ត្រូវតែ​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​​ពី​ក្រសួងពាណិជ្ជកម្ម ហើយ​បើ​ផលិតផល​ទាក់ទង​នឹង​ការថែរក្សា​ស្បែក​ត្រូវតែ​សុំច្បាប់ និង​ឆ្លង​ការ​ការត្រួតពិនិត្យ​ពី​ក្រសួងសុខាភិបាល ដើម្បី​ធានាថា​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។ លោក​ឧត្ដម​នី​យ៍​ត្រី​រូបនេះ លើកឡើងថា ករណី​អ្នក​ផ្សព្វផ្សាយ​ឡេ​លាប​ស្បែក ឬ​ផលិតផល​ណាមួយ ជា​សាធារណៈ ដោយ​ពុំមាន​សុំច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ចាត់ទុកថា​ជា​ផលិតផល​ក្លែងក្លាយ​នឹងត្រូវ​តែ​ចុះបង្ក្រាប​ទៅតាម​ច្បាប់ ហើយក៏​នឹងមាន​កា​បង្ក្រាប​ករណី​ដូចគ្នានេះ​បន្តទៀត និង​ទូទៅ​៕ដោយ៖វិបុល-វាសនា

 

#