មហាជន​សរសើរ​ចំពោះ​ទង្វើ​ប៉ូលិស​ស្រី​ចិត្តល្អ​ដែល​ជួយ​បំបៅ​ដោះ​ទារក​ខ្លួន​កខ្វក់​មាន​ជំងឺ​

428

​ប៉ូលិស​ស្រី​ម្នាក់​បានដាក់​ខ្លួន​ជួយ​បំបៅ​ដោះ​ទារក​ខ្លួន​កខ្វក់​ម្នាក់ ដែលមាន​ជំងឺ​ខ្វះ​ជីវជាតិ​ដោយ​មិន ខ្ពើមរអើម ក្រោយពី​ទារក​នោះ​ត្រូវបាន​បញ្ជូន​ចូល​ដើម្បី​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល គាត់​យាម​។

​ខណៈពេល​អ្នកស្រី សេ​ឡេស អា​យ៉ា​ឡា (Celeste Ayala) កំពុង​ប្រចាំការ​យាម​នៅ​មន្ទីរពេទ្យ កុមារ Sor Maria Ludovica ក្នុង​រដ្ឋធានី​ប៊ូ​ណូ អា​រ៉ែ​ស ប្រទេស​អា​ហ្ស​ង់​ទីន គាត់​បានឃើញ ទារក​មាន​ជំងឺ​នេះ​ត្រូវគេ​បញ្ជូន​ចូល ហើយ​វា​ស្រែកយំ​យ៉ាងខ្លាំង​ប្រហែល​ដោយសារ​ឃ្លាន ខ្លាំងពេក​។

​ដោយ​ឃើញ​អាណិត ប៉ូលិស​ស្រី​ខាងលើ​បាន​សុំ​ពរ​ក្មេង​នេះ ហើយ​ជួយ​បំបៅ​ដោះ​វា ពីព្រោះ​ពេល នោះ​ក្រុមគ្រូពេទ្យ​ជាប់រវល់​ការងារ​ពេក​។​

​ទង្វើ​ចិត្តមេត្តា​ប្រកបដោយ​ក្តី​ស្រឡាញ់​របស់​ប៉ូលិស​ស្រី​រូបនេះ ត្រូវបាន​មហាជន​កោតសរសើរ យ៉ាងខ្លាំង បន្ទាប់ពី​រូបថត​នេះ​ត្រូវបាន​គេ​ចែករំលែក​តៗ​គ្នា​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​៕ ប្រែ​សម្រួល​: ខុម​