មហាជន ប្រជាជន​រាប់ពាន់នាក់​រីករាយ​នឹង​ពិធីបុណ្យ​បណ្តែតប្រទីប​និង​សំពះ​ព្រះ​ខែ​នៅ​បន្ទាយមានជ័យ

196
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: មាន​មហាជន​ប្រជាជន​រាប់ពាន់នាក់​រីករាយ នឹង​ពិធីបុណ្យ​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​នៅ​ខេត្តបន្ទាយមានជ័យ ដែល​កម្មវិធី​បានធ្វើ​នៅ​ស្ទឹង​សិរីសោភ័ណ និង​មុខ​ម​ន្ទិ​រនា​នានា​មាត់​ស្ទឹង​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោកស្រី​ព្រមទាំង​សមាជិក​រដ្ឋសភា សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ អង្គភាព អភិបាលស្រុក​ក្រុង មន្ត្រី​និង​អ្នកពាក់ព័ន្ធ​រាប់ពាន់នាក់​ចូលរួម​។​

​លោក​មានប្រសាសន៍​កាល​ថា តាំងពី​ថ្ងៃទី​២៩-៣០​ខែតុលា​មក រដ្ឋបាលខេត្ត​បានរៀបចំ​ពិធីបុណ្យ​ប្រពៃណី​គឺ​ពី​ធិ​អុំទូក​នៅ​ស្ទឹង​សិរីសោភ័ណ ខាងក្រោយ​សាកលវិទ្យាល័យ​មានជ័យ​នា​សង្កាត់​ទឹកថ្លា ភ្ជាប់​នឹង​ពី​ធី​បណ្តែតប្រទីប ការប្រឡង​ចម្រៀង​បូរាណ និង​សម័យ​នៅ​មាត់​ស្ទឹង នា​សង្កាត់​ព្រះ​ពន្លា និង​ការតាំងពិព័រណ៍​ភូមិ​មួយ​ផលិតផល​មួយ និង​ផលិតផល​ក្នុង​និង​ក្រៅប្រទេស​នៅ​សួន​មានជ័យ​ដែល​ទាក់ទាញ​បាន​អ្នក​មក​កំសាន្ត​សប្បាយ​រាប់ម៉ឺន​នាក់​។

​លោក​បាន​បន្តថា ពិធីបុណ្យ​ខាងលើ​បាន​ប្រព្រឹត្តិ​ទៅ​ក្នុងពេល​ប្រជាពលរដ្ឋ​យើង បាននិងកំពុង​បន្ត​រស់នៅក្នុង​សន្តិភាព ស្ថេរភាព ជីវភាព​ប្រសើរឡើង ហើយ​បងប្អូន​កសិករ​បានទទួល​ភោ​កៀគ​ផល​កសិកម្ម​មាន​ស្រូវ ដំឡូង និង​កសិផល​ដទៃទៀត​ល្អ ក៏ដូចជា​ពលរដ្ឋ​ផ្សេងទៀត​បាន​ជោគជ័យ​នឹង​ការប្រកប​របរ​នានា ហើយ​បាន​រីករាយ​សប្បាយ​ក្នុង​ក្រុមគ្រួសារ​។​

​ទន្ទឹមនឹងនោះ ទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ អាចារ្យ លោកគ្រូ​អ្ន​គ្រូ និស្សិត​សិស្ស​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុងការ​ការ​ពរារ​ទឺ​កដី ប្រជាពលរដ្ឋ​និង​អភិវឌ្ឍន៍​។ បុណ្យអុំទូក ដើម្បី​ឧទ្ទិស​ដល់​វីរៈ​កងទ័ពជើងទឹក ដែលមាន​រូបចម្លាក់​នៅ​ជញ្ជាំង​ប្រាសាទបាយ័ន នៅ​ខេត្តសៀមរាប និង​នៅ​ជញ្ជាំង​ប្រាសាទបន្ទាយឆ្មារ​ខេត្តបន្ទាយមានជ័យ​។​

​ដោយឡែក​សម្រាប់​ពិធី​បណ្តែតប្រទីប ដើម្បី​ថ្វាយ​ដល់​ព្រះ​ចង្កូម​កែវ​ទាំង​៤ នៃ​ព្រះសម្មាសម្ពុទ្ធ​ប្រតិ​ស្ថាន​នៅ​ទាំង​៤ នៃ​ឋាន​ត្រៃ​ត្រឹ​ង្ស​នៅ​ព​ភព​នាគ ដែល​ក្នុង​ពី​ធី​នេះ គេ​បាន​តុបតែង​ទូក កាណូត​ឬ​ប្រទីប​ដើម​ចេក​។ ក្នុង​ពិធី​នេះដែរ មានកម្ម​វិធី​បោក​បែន​កណ្តាប់​ស្រូវ លីង បុក រែង​ស្ទៃ​អំបុក អកអំបុក និង​ការ​ច្រៀង​រាំ​កំដរ​, មានការ​អញ្ជើញ​អាចារ្យ​ដឹកនាំ​ពិធីបួងសួង​សុំ​សុខ​សប្បាយ​ចម្រុងចម្រើន បាន​និមន្ត​ព្រះសង្ឃ​សូត្រ​ស្វាធ្យាយ បង្ក​ប្រសិទ្ធី​សិរី​សួស្តី​។ មាន​ពិធី​អុជ​សម្រក់​ទៀនជ័យ​ផ្សង​ទឹកភ្លៀង​នៅ​ឆ្នាំ​ថ្មី ដែល​លទ្ធផល​បង្ហាញថា នៅ​ស្រុក​ក្រុង​ទាំង​៩​នៅ​ខេត្តបន្ទាយមានជ័យ​នឹងមាន​ទឹកភ្លៀង​ច្រើន​ដែលជា​ប្រផ្នូល​ថា នៅ​គ្រប់​ស្រុក​ក្រុង​នឹងមាន​ភោគផល​កសិកម្ម​បរិបូរណ៍​សម្បូរហូរហៀ​រ​។​

​លោក អ៊ុ រាត្រី និង​មន្ត្រី​ព្រមទាំង​ប្រជារាស្ត្រ​បាននាំគ្នា​ដង្ហែ​សំពៅ​ត្រៃ​ទៅ​បណ្តែត​ក្នុង​ទឹកស្ទឹង​សិរីសោភ័ណ ដើម្បី​ផ្សងសំណាង ហើយ​ឲ្យ​អណ្តែត​ជាមួយ​ប្រទីប​នៃ​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព​នានា​ចំនួន​៣៩​ប្រទីប ដែល​បង្អួតរាង សម្រស់​តាមបែប​ប្រពៃណី​បូរាណ​គួរអោយ​គយគន់​។ ពោលគឺ​តំណាលគ្នា​នឹង​ប្រជាពលរដ្ឋ​បណ្តែតកន្ទោង , បង្ហោះគោម​និង​ការបាញ់​កាំជ្រួច​ពន្លេច​ពណ៍​ល្អល្អះ ដែល​ជ​និមិត្តរូប​នៃ​សេចក្តីចម្រើន​រុងរឿង​នៃ​ប្រជាជាតិ​យើង​ក្នុង​សុខសន្តិភាព ស្ថេរភាព អធិបតេយ្យ​និង​មោទនភាព​ជាតិ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ​៕ ល​