មហារីក​សុដន់​អាច​លាប់​ឡើងវិញ​ក្រោយ​១៥​ឆ្នាំ​

105

​មហារីក​សុដន់​ជា​ជំងឺ​មួយ​ក្នុង ចំណោម​ជំងឺមហារីក​ដ៏​ងាយស្រួល​ក្នុង ការធ្វើ​វិនិច្ឆ័យ​រោគ​ឆាប់ និង​ព្យាបាល​ល្អ ប៉ុន្តែ​ថ្មីៗ​នេះ ការស្រាវជ្រាវ​របស់ សកលវិទ្យា​ល័យ អុក​ស្វត បាន​បង្ហាញថា មហារីក​សុដន់​អាច​លាប់​ឡើងវិញ ក្រោយ​១០​ទៅ​២០​ឆ្នាំ ចាប់​ពីថ្ងៃ​អ្នកជំងឺ ព្យាបាល​ជោគជ័យ ។​
​ ​
​ដើម្បី​ឈានដល់​ការសន្និដ្ឋាន ខាងលើ ក្រុម​អ្នកស្រាវជ្រាវ​បាន​វិភាគ លើ​អ្នកជំងឺ​មហារីក​សុដន់ ៦៣.០០០ នាក់ ក្នុង​រយៈពេល ២០ ឆ្នាំ ។ អ្នក​ទាំង អស់ សុទ្ធតែ​ត្រូវបាន​ព្យាបាល​ដោយ​ថ្នាំ Lamoxife\n Inhibitor ឬ aromatase សំដៅ​ទប់ស្កាត់​ឥទ្ធិពល​របស់​សារធាតុ Oestrogen និង​បិទ​ប្រភព​ផ្គត់ផ្គង់ អ័រម៉ូន​។​
​ ​
​ឆ្លងកាត់​ប្រាំ​ឆ្នាំក្រោយ​ការ ព្យាបាល​អ្នកជំងឺ​ឈានចូល​ដំណាក់ កាល​ធូរស្បើយ ប៉ុន្តែ ១៥ ទៅ ២០ ឆ្នាំ បន្ទាប់​នោះ មាន​ករណី​លាប់​ឡើងវិញ មួយចំនួន ហើយ​ថែមទាំង​មាន​រាល ដាល​ពាសពេញ​សរីរាង្គ ។​
​ ​
​ក្រុម​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋាន ថា ស្ត្រី​ដែលមាន​ដុំ​សាច់​មហារីក​រាល ដាល​ដល់​កូនកណ្តុរ​ឈាមស​ពី​បួន​ឡើង ទៅ​មាន​៤០​ភាគរយ ហានិភ័យ​លាប់ មហារីក សុដន់​ក្នុង​រង្វង់​១៥​ឆ្នាំ​បន្ទាប់ ។ អត្រា​នេះ​ចំពោះ​ស្ត្រី​មាន​ដុំ សាច់​តូច​មិន រាលដាល​ដល់​កូនកណ្តុរ គឺ​ក្រោម​១០ ភាគរយ ។​
​ ​
​ដើម្បី​បង្ការ​មហារីក​លាប់​ឡើង វិញ​លោក​បណ្ឌិត ហុង​ចាវ ប៉ាន់ (Hongchao Pan) អ្នកដឹកនាំ​ការ​ស្រាវ ជ្រាវ​បាន​ទូន្មាន​ថា គួរ​អូស​បន្លាយពេល វេលា​ព្យាបាល ដោយ​វិធីសាស្ត្រ​អ័រម៉ូន​ពី ប្រាំ​ឆ្នាំ​ឡើង​១០​ឆ្នាំ តែ​អ្នកជំនាញការ ជាច្រើន​សម្តែង​ការស្ទាក់ស្ទើរ ។ ជាក់ ស្តែង​ថ្នាំ​អ័រម៉ូន​ដូចជា aromatase បង្ក​នូវ​ឥទ្ធិពល បន្ទាប់បន្សំ​ដូចជា​ពុក​ឆ្អឹង​, ឈឺសន្លាក់​, កដៃ ដែល​ជះឥទ្ធិពល​ខ្លាំង ដល់​ជីវភាព​រស់នៅ​របស់​អ្នកជំងឺ ៕ ប្រែ​សម្រួល​: រតនៈ​