មហាសង្ក្រាន្ត​ស្រុក​សង្គម​ថ្មី​មាន ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ទ​ស្សា​នា​លើ​ទឹកដី​ដ៏​ពិសិដ្ឋ​ប្រមាណ​១​ម៉ឺន​នាក់​ជាមួយនឹង​សន្តិសុខ​ល្អប្រសើរ​

891
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ព្រះវិហារ​៖​ព្រះវិហារ​មហាសង្ក្រាន្ត​ស្រុក​សង្គម​ថ្មី​បាន​បញ្ចប់ទៅ​នៅ​ថ្ងៃទី​១៦ ខែមេសា​ឆ្នាំ​២០១៨ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ប្រមាណ ១​ម៉ឺន​នាក់ ដែលមាន​វត្តមាន​ក្នុងស្រុក​សង្គម​ថ្មី​ទឹកដី​ដ៏​ពិសិដ្ឋ របស់​ខេត្តព្រះវិហារ​ដែល​ពិនិត្យ​ជារួម​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ មាន​ភាពល្អប្រសើរ ដែល​បាន​បង្ក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​សប្បាយរីករាយ​យ៉ាង​ពេញទំហឹង​។​
​ពាក់ព័ន្ធ​ការងារ​ខាងលើនេះ​លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ក្នុង​បុណ្យចូលឆ្នាំថ្មី​នេះ បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បានមក​ចូលរួម​រាំលេង​កម្សាន្ត​សប្បាយរីករាយ​ក្នុង​កម្មវិធី “​ព្រះវិហារ​មហាសង្ក្រាន្ត​ស្រុក​សង្គម​ថ្មី​” ក្រោម​ការយកចិត្តទុកដាក់​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ការពារ​សន្តិ​សុខ សុវត្ថិភាព និង​ការរៀបចំ​សណ្តាប់ធ្នាប់ របស់​សមត្ថកិច្ច​នៅ​គ្រប់​គោលដៅ​ទាំងអស់ បានល្អ​ប្រសើរ​ក្រោម​ការដឹកនាំ​ចាត់ចែង​ពី​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​។​
​លោក​ប្រធាន​បន្តថា​៖​ព្រះវិហារ​មហាសង្ក្រាន្ត​ស្រុក​សង្គម​ថ្មី​បាន​ប្រារ​ព​ធ្វើ​នៅ​វត្ត​តេជះ​រង្សី ហៅ​វត្ត​បឹង ទីរួមស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​នា​ឱ​កា​សបុ​ណ្យ​ចូលឆ្នាំថ្មី ដែល​កន្លងផុតទៅ​ថ្មីៗ​នេះ ជាការ​បង្ហាញ​នូវ​សកម្មភាព​ដ៏​សប្បាយរីករាយ​រស់​រវើក​របស់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ និង​សកម្មភាព​របស់ សិល្បករ សិល្បការ​នី ក្នុង​ព្រឹត្តិការណ៍​បានល្អ​។​

​ដោយឡែក​បុណ្យចូលឆ្នាំថ្មី​៣​ថ្ងៃ ខេត្តព្រះវិហារ ទទួលបាន​ភ្ញៀវទេសចរ​ជាង​៥​ម៉ឺន​នាក់​គឺ ខេត្តព្រះវិហារ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចំនួន ៥២,៧៨៧​នាក់ កើនឡើង​២០.៨៩​ភាគរយ​។ នេះ​បើតាម​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​។​
​លោក​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ទៀតថា​៖ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី កន្លងទៅ​ថ្មីៗ​នេះ ខេត្តព្រះវិហារ បានរៀបចំ​យ៉ាង​ស្រស់ស្អាត​នូវ​កម្មវិធី​កម្សាន្ត​សម្បូរបែប តាម​រមណីយដ្ឋាន​ទេសចរណ៍​ផ្សេងៗ ពិសេស​បានរៀបចំ​កម្ម​វិធី​ព្រះវិហារ​មហាសង្ក្រាន្ត​ស្រុក​សង្គម​ថ្មី នៅ​ស្រុក​សង្គម​ថ្មី ដែលមាន​សិល្បករ​-​សិល្បការិនី ៧០​នាក់ ទៅ​ពី​រាជធានី​ភ្នំពេញ សម្ដែង​ជូន​ប្រជាពលរដ្ឋ​ទស្សនា រយៈពេល​៣​ថ្ងៃ​។​

​លោក​បន្តថា ដោយសារតែ​ការរៀបចំ​បាន​យ៉ាង​ស្រស់ស្អាត និង​អ​ធឹ​ក​អ​ធ័​ម​បែបនេះហើយ ទើប​ខេត្តព្រះវិហារ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​កើនឡើង​លើស​ឆ្នាំ​២០១៧ កន្លងទៅ​។ តំបន់​ទេសចរណ៍​ដែល​ភ្ញៀវទេសចរ​តែង​ទៅ​ក​ម្សា​ន​ច្រើនជាងគេ​នោះ រួមមាន​៖ ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ្តិ៍ ប្រាសាទ​ព្រះ​ខ័​ន្ត ទឹកធ្លាក់​ព្រះ​និម្មិត្ត​ជាដើម​៕