មហាសេដ្ឋី​ដែលជា​ជនសង្ស័យ​ដ៏​ធំ​ក្នុង​រឿងអាស្រូវ​ពុករលួយ​នៅ​ម៉ាឡេស៊ី​ភៀសខ្លួន​ទៅ​ចិន​

1836

ហិ​រ​ញ្ញិ​ក​ម្នាក់​ដែល​ស្ថិតនៅ​ចំ​កណ្តាល​នៃ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ ដែល​បាន​ជួយ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​អោយ​ធ្លាក់​ចេញពី​អំណាច​នោះ ទំនងជា​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​ចិន នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​South China Morning Post​កាលពី​ថ្ងៃ​ពុធ​ទី​១១​កក្កដា​។​

​លោក​ចូ ឡូ​វ​(Jho Low)​ដែល​ជាប់​ចោទថា​ជា​បុគ្គល​សំខាន់​ម្នាក់​នៅក្នុង​រឿងអាស្រូវ​មូលនិធិ​1MDB ត្រូវបាន​គេ​ជឿថា​បានធ្វើ​ដំណើរ​កាត់​ហុងកុង​និង​ម៉ា​កាវ​មុន​ឆ្លង​ចូល​​ចិនដីគោក​។​

​បុរស​ជើងល្អ​ដ៏​ហឺ​ហារ​ដែល​ល្បី​ខាង​ជប់លាង​ជាមួយ​កំពូល​តារា​ហូលីវូត ជា​សហការី​ជិតដិត​បំផុត​របស់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ និង​ត្រូវបាន​គេ​ចោទប្រកាន់​​ថា​សមគំនិត​គ្នា​ដើម្បី​លួច​ប្រាប់​រាប់ពាន់​លាន​ចេញពី​មូលនិធិ​រដ្ឋ​នេះ​។​

​កាសែត​ខាងលើ​បាន​យោងតាម​ប្រភព​សន្តិសុខ​នៅ​ម៉ា​កាវ​ដែលថា​”​វា​ស្ទើរតែ​គ្មាន​ការសង្ស័យ​ដែលថា ឡូ​វ ឥឡូវ​ស្ថិតនៅ​ក្នុងប្រទេស​ចិន​។​តាមពិត នោះ​ជា​ហេតុផល​​មួយ​ដែល​គាត់​ទៅ​ម៉ា​កាវ​នៅ​ជំហាន​ដំបូង​”​។​

​អគ្គស្នងការ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ពុធ បាន​និយាយថា អាជ្ញាធរ​ម៉ា​កាវ​បាន​ជូនដំណឹង​មក​រដ្ឋាភិបាល​ក្រុង​កូ​ឡា​ឡាំ​ពួរ​ថា ឡូ​វ បាន​ចាក​ចេញពី​កាស៊ីណូ ទៅកាន់​​ទីកន្លែង​ដែល​គេ​មិនដឹង​មួយ​។​

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត កាលពី​ខែ​មុន បាន​និយាយថា​ប្រទេស​លោក​ស្វះស្វែង​តាមរក​ចាប់ខ្លួន​ឡូ​វ អាយុ​៣៦​ឆ្នាំនេះ​តែ​បុរស​នេះ​បាន​ចេញទៅ​​បរទេស​ផុត​។​

​ឡូ​វ មិនមាន​តួនាទី​អ្វី​នៅក្នុង​1MDB ទេ តែ​ត្រូវគេ​ជឿថា​មាន​ឥទ្ធិពល​ខ្លាំង​លើ​មូលនិធិ​នេះ​។​អាជ្ញាធរ​អាមេរិក​ចោទប្រកាន់ថា ប្រា​ក់ជាង​៤,៥​ពាន​លាន​ដុល្លារ​ត្រូវបាន​លួច​​ចេញពី​1MDB​ដោយ​មន្ត្រី​ខ្ពស់ៗ​រវាង​ឆ្នាំ​២០០៩​និង​២០១៥​។​

​ជុំវិញ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​នេះដែរ អតីត​នាយករដ្ឋមន្ត្រី​ណា​ជីប​បានអោយដឹង​កាលពី​ថ្ងៃ​ពុធ​ថា អាជ្ញាធរ​បាន​រំលោភ​សេរីភាព​ឯកជន​របស់លោក​ដោយ​សារបាន​បង្ក​កគ​​ណ​នី​ធនាគារ​របស់លោក​។​

​ណា​ជីប​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​កាលពី​សប្តាហ៍​មុន ចំពោះ​ការរំលោភ​អំណាច​និង​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​ការរំលោភ​ទំនុកចិត្ត​ជុំវិញ​ការផ្ទេរ​ប្រាក់​ប្រមាណ​១០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​រដ្ឋ​មួយ​ចូលក្នុង​គណនី​របស់លោក​។​

​សូមបញ្ជាក់ថា គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី បាន​បង្កក​គណនី​ជាង​៤០០​កាលពី​សប្តាហ៍​មុន​ជា​ផ្នែក​នៃ​ការស៊ើបអង្កេត​ចំពោះ​ការប្រើប្រាស់​មូ​និ​ធិ​ខាង​​លើ​មិន​សមស្រប​៕​ដោយ​៖​វាសនា​

​លោក​ចូ ឡូ​វ​ត្រូវបាន​បានចេញ​ពី​កាស៊ីណូ​នៅ​ម៉ា​កាវ​និង​ចេញទៅ​ចិន ខណៈ​ម៉ាឡេស៊ី​តាម​ចាប់ខ្លួន​