មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត បរិច្ចាគ ៤,១ លាន​ដុល្លារ​ដើម្បី​បង្កើត “​មូស​បំផ្លាញ​ខ្លួន​វា​” ក្នុង​បំណង​លុបបំបាត់​ជំងឺគ្រុនចាញ់​

1258
ចែករម្លែក

​លោក ប៊ី​ល ហ្គេ​ត បាន​បរិច្ចាគ​ប្រាក់​ចំនួន ៤,១ លាន​ដុល្លារ​ដល់​មន្ទីរពិសោធន៍ ដើម្បី​បង្កើត​មូស​ដែល​បំផ្លាញ​ខ្លួន​វា តាមរយៈ​ការបង្កើត​កូន​មូស​ដែល​ងាប់​មុន​វា​ពេញវ័យ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ក្រុមហ៊ុន​ជីវសាស្ត្រ​អង់គ្លេស​ឈ្មោះ Oxitec កំពុង​ចាក់​បញ្ចូល​ហ្សែ​ន​តំណពូជ​ក្នុង​សត្វ​មូស​ញី (​ជា​មូស​បឺត​ឈាម​) ដែល​មានន័យថា កូនចៅ​របស់​ពួកវា​មិនអាច​រស់នៅ​ក្រៅ​មន្ទីរពិសោធន៍​បានឡើយ​។​

​ពួកគេ​បានឃើញ​ភាពជោគជ័យ​ជាមួយនឹង​មូស​ប្រភេទ Aedes Aegypti ដែលជា​មូស​ចម្លង​រីក​រាលដាល​ជំងឺ​ហ្ស៊ី​កា ដោយ​កាត់បន្ថយ​ចំនួន​មូស​នេះ​រហូតដល់​ទៅ ៩០ ភាគរយ​នៅក្នុង​តំបន់​មួយចំនួន​។​

​ប៉ុន្តែ​ឥឡូវនេះ ពួក​អ្នកវិទ្យាសាស្ត្រ​មាន​គម្រោង​កំណត់​អត្តសញ្ញាណ​ពូជ​ហ្សែ​ន​ថ្មី​ដើម្បី​ចាក់​ចូលទៅក្នុង​សត្វ​មូស​ញី​ចម្លងជំងឺ​គ្រុ​ចាញ់ ប្រភេទ Anopheles ជាមួយ​ពូជ​មូស​ថ្មី​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០២០​។​

​ការបរិច្ចាគ​របស់លោក​ហ្គេ​ត​គឺជា​ផ្នែក​មួយ​នៃ​បំណងប្រាថ្នា​របស់គាត់​ដើម្បី​លុបបំបាត់​ជំងឺគ្រុនចាញ់​ពី​ពិភពលោក “​ក្នុង​រយៈពេល​មួយ​ជំនាន់​នេះ​ឱ្យបាន​”៕ ដោយ៖ កញ្ញាដាលីស

មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត