មហាសេដ្ឋី​សង្ហា​ប្រកាស​រើស​ជំនួយការ​ផ្ទាល់ខ្លួន​ដោយ​ឱ្យ​បៀវត្សរ៍ ៥០.០០០ ដុល្លារ​សម្រាប់​កំដរ​ដើរ​ជុំវិញ​ពិភពលោក​

366
ចែករម្លែក

មហាសេដ្ឋី​ស្រស់​សង្ហា​ម្នាក់​ឈ្មោះ ម៉ា​ស៊ូ ឡេ​ព្រេ (Matthew Lepre) ដែលមាន​វ័យ​ទើប តែ ២៦​ឆ្នាំ​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ដើម្បី​ថ្លែង​បាឋកថា​អប់រំ​អំពី​ការផ្តើម​អាជីវកម្ម តាម​អន​ឡាញ​។​
​ ​
មហាសេដ្ឋី ដែល​ផ្តើមចេញពី​ការប្រឹងប្រែង​ដោយ​ខ្លួនឯង​មកពី​ក្រុង​ស៊ីដនី​ប្រទេស អូស្ត្រាលី ខាងលើនេះ​អះអាងថា ខ្លួន​រកចំណូលបាន​យ៉ាងតិច ១២០.០០០ ដុល្លារ​ក្នុង មួយខែ​ពី​ការធ្វើការ​តាម​កុំព្យូទ័រ​យួរដៃ​របស់ខ្លួន​។ ពេលនេះ​គាត់​កំពុង​ស្វែងរក​ជំនួយការ ដែល​ស័ក្តិសម​ឥតខ្ចោះ ដើម្បី​ពង្រីក​អាជីវកម្ម​តាម​អន​ឡាញ​របស់ខ្លួន​។
​ ​
តាមរយៈ​វីដេអូ​តាម​យូ​ធ្យូ​ប​បង្ហោះ​កាលពី​ថ្ងៃទី​១៩ ខែមីនា គាត់​បានប្រកាសថា លោក កំពុង​ស្វែងរក​បេក្ខជន ឬ​បេ​ក្ខ​នារី​ដាក់ពាក្យ​ទទួល “​ការងារ​ដ៏​គួរឱ្យ​ទាក់ទាញ​បំផុត ក្នុង​ពិភពលោក​” ដោយ​ទទួលបាន​ប្រាក់បៀវត្សរ៍​រហូតដល់​ទៅ ៥០.០០០​ដុល្លារ ក្នុង​មួយឆ្នាំ​។
​ ​
​លោក​បាន​បញ្ជាក់ថា ជំនួយការ​ផ្ទាល់ខ្លួន “​នឹងត្រូវ​ធ្វើដំណើរ​ជុំវិញ​ពិភពលោក ធ្វើការ​ជាមួយ​គាត់​ដោយផ្ទាល់​” ហើយ​សោហ៊ុយ​ធ្វើដំណើរ និង​ការ​ស្នាក់នៅ គឺ​ក្រុមហ៊ុន​ជា​អ្នករ៉ាប់រង​ទាំងស្រុង​។​
​ ​
​លោក​ក៏បាន​បញ្ជាក់ដែរថា មុននឹង​ដាក់ពាក្យ​បេក្ខជន ឬ​បេ​ក្ខ​នារី​ត្រូវមាន​លក្ខណៈ សម្បត្តិ គ្រប់គ្រាន់​ដូចជា មាន​សមត្ថភាព​ធ្វើការ​ច្រើន​មុខ ចេះ​រៀបចំ​កម្មវិធី​ធ្វើដំណើរ មាន​ជំនាញ​ច្បាស់លាស់​ខាង​បណ្តាញ​ទំនាក់ទំនង​សង្គម មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ អាចធ្វើ​ការ​ក្រោម​សម្ពាធ ព្រមទាំង​កាន់​លិខិតឆ្លងដែន​ដែលមាន​សុពលភាព​យ៉ាងតិច ១២ ខែ​៕ ប្រែ​សម្រួលៈ​ខុម​