មហាសេដ្ឋី​អាហ្វ្រិក​លោក អា​លី​កូ ដាន​ហ្គោ​តេ ចង់​ទិញ​ក្លិប​អា​សេណ​ល​

710
ចែករម្លែក

​មហាសេដ្ឋី​អាហ្វ្រិក​លោក អា​លី​កូ ដាន​ហ្គោ​តេ (Aliko Dangote) បានបញ្ជាក់​ជាថ្មី​ពី​បំណង ចង់​គ្រប់គ្រង​ក្លិប​បាល់ទាត់​អា​សេណ​ល​។​

​អ្នកជំនួញ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​រូបនេះ​មានទ្រព្យ​សម្បត្តិ​១០,៤​ពាន​លាន​ផោន​បច្ចុប្បន្ន​ជាប់​នៅ​លេខ​រៀង​ទី​៦៦​លើ​តារាង​អ្នកមាន​ឥទ្ធិពល​បំផុត​ក្នុង​ឆ្នាំ​២០១៨​របស់​ទស្សនា​វ​ដ្តី Forbes Magazine ។ លោក​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​លទ្ធភាព​ទិញ​ក្លិប​អា​សេណ​ល ។ កាលពី​ឆ្នាំ​២០១០​លោក​ធ្លាប់ បង្ហាញ​បំណង​ចង់បាន​ក្លិប​នេះ​ម្តង​រួចហើយ​។​

​ ​
​ច្រើន​ឆ្នាំ​មកនេះ មានការ​ភ្ជាប់​ច្រើនឡើងៗ​ថា លោក​បាន​ទិញ​ភាគហ៊ុន​ធំ​នៅ​ក្លឹប​អា​សេណ​ល​។ លោក អា​លី​កូ ដែល​ចាប់ផ្តើម​ជំនួញ​ដំបូង​ក្នុង​វ័យ​២១​ឆ្នាំ ហើយ​លោក​បាន​បង្កើត​ក្រុមហ៊ុន ផលិត​ស៊ីម៉ង់ត៍​ធំ​បំផុត​នៅ​អាហ្វ្រិក​នោះបាន​និយាយថា លោក​មាន​ផែនការ​ទិញយក​ក្លិប​អា​សេណ​ល ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត​។​.

​លោក អា​លី​កូ វ័យ​៦១​ឆ្នាំ បាន​និយាយថា “​យើង​នឹងចូលរួម​ជាមួយ​ក្រុម​អា​សេណ​ល​ចាប់ពី ឆ្នាំ​២០២០​ទៅ បើទោះបីជា​នរណា​ទិញ​ក៏ដោយ យើង​នឹង​ដើរ​តាម​ក្លិប​អា​សេណ​ល​”​។​

​លោក ស្តា​ន ក្រូ​អេ​ន​កេ (Stan Kroenke) នៅ​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ក្នុង​ក្លិប​នេះ​ដដែល ដោយ ៦៧,០៩​ភាគរយ​។ នៅពេល​សួរនាំ​អំពី​ម្ចាស់​ភាគហ៊ុន​ធំ​កាលពី​ខែសីហា លោក អា​លី​កូ បាន​និយាយថា “​ប្រសិនបើ​ពួកគេ​ទទួលបាន​សំណើ​សមស្រប ខ្ញុំ​ជឿថា ពួកគេ​នឹង​ចាកចេញ​។ មនុស្ស​ម្នាក់​នឹង​ផ្តល់​សំណើ​ដល់​ពួកគេ​ដែល​នឹងធ្វើ​ឲ្យ​ពួកគេ​ពិចារណា​ដើរចេញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

មហាសេដ្ឋី​អាហ្វ្រិក​លោក (Aliko Dangote)