មហាហង្ស​គ្រោង​យក​រឿង​«​ណូ​លី​ណូ​ឡា​»​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ថ្នាក់ជាតិ​នា​ឆ្នាំ​២០១៩

1253
ចែករម្លែក

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ផលិតកម្ម​មហាហង្ស បាន​ចំណងដៃ​ថ្មី​មួយ​ទៀតហើយ សម្រាប់​អ្នកទស្សនា​របស់ខ្លួន ក្រោយ​ពេលដែល​ផលិតកម្ម​មួយ​នេះ​តែងតែ​ផលិត​រឿង ដែល​លាយឡំ​ស្ទើរតែ​គ្រប់​រស់ជាតិ​នៃ​សាច់រឿង ជូន​អ្នកទស្សនា ដើម្បីអោយ​មាន​គ្រប់បែប​នៃ​ជីវិត​។ តែ​ទោះជា​យ៉ាងណា សាច់រឿង​បែប​កំប្លែង តែងតែ​ឈានមុខ​គេ ជាពិសេស​រឿង ថ្មី​ដែល​ទើបតែ​សម្ពោធ កាលពី​យប់​ថ្ងៃ​អង្គា​រ៍ ទី​១៨ កញ្ញា ២០១៨ នៅ​រោងភាពយន្ត លេ​ជេន បឹងកក់​។

​ចាងហ្វាង​ផលិតកម្ម​មហាហង្ស មានប្រសាសន៍​លើ​វេទិកា​ដាក់​សម្ពោធ​រឿង «​ណូ​លី​ណូ​ឡា​» ថា​ស្នាដៃ​រឿង​ថ្មី​នេះ​ហ្នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទៅ​២០ កញ្ញា ឆ្នាំ​២០១៨ គ្រប់​រោងភាពយន្ត​លេ​ជេន​ទាំងអស់ នៅ​ក្រុងភ្នំពេញ​។ អ្វីដែល​លោក​រំពឹងទុក​រឿងនេះ នឹងដាក់​ឲ្យ​រួម​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ថ្នាក់ជាតិ​នា​ឆ្នាំ​២០១៩​។
​ ​
​លោក​បន្តថា មហាហង្ស​តែងតែ​រិះរក​ចំណុច​ថ្មីៗ​ក្នុង​ភាពយន្ត​ខ្មែរ​ឲ្យ​មានការ​ទាក់ទាញ ស្របតាម​ការគាំទ្រ​រប​ស់​ទស្សនិកជន មានរឿង​ភាគ​និង​ដុំ​ជាច្រើន​ត្រូវបាន​បានបង្ហាញ​នៅលើ​កញ្ចក់​ទូរទស្សន៍​ផង នៅតាម​រោងកុន​ផង​។ ទោះជា​យើង​ជួប​បញ្ហា​ជួប​ឧបសគ្គ​ច្រើន​ក៏ដោយ​ក៏​មិន​រាថយ​ចុះចាញ់ មានតែ​ប្រឹង​តទៅទៀត ដើម្បី​កុន​ខ្មែរ​។ រឿង «​ណូ​លី​ណូ​ឡា​» ប្រជុំ​ដោយ​តួអង្គ​ធំៗ​ដូចជា ភិន សុ​ដា​លី ឌុ​ច លីដា លោក ណា​ខុន ខ្ញុង ពាក់​មី កា​កា ចាន់ តារា​ទី និង​តារា​ជាច្រើន​ទៀត​។​

​វត្តមាន​តារា​ចូលរួម​សម្ពោធ​រឿង​ឃើញ​មាន​លោក ភឹម តារា​វិបុល លោក ហេង នរៈ​កក្កដា លោក អូន ឧស្សាហ៍ លោក ជុំ វិចិត្រ ជា​អ្នកដឹកនាំ​រឿង តំណាង​រោងកុន​លេ​ជេន ខាង​នាយកដ្ឋាន​ភាពយ​ន្ត និង​តារា​កិត្តិយស​មួយចំនួនទៀត​៕S/​

មហាហង្ស​គ្រោង​យក​រឿង​«​ណូ​លី​ណូ​ឡា​»​ប្រកួតប្រជែង​ក្នុង​មហោស្រព​ភាពយន្ត​ថ្នាក់ជាតិ​នា​ឆ្នាំ​២០១៩