មហាហង្ស យកឈ្នះ នាគ​អាស៊ី ៣ – ២, ត្រៀម​ប៉ះ​អាណាចក្រ​បៃតង​

524
ចែករម្លែក
  • 13
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ក្រុមបាល់ទាត់ Mohahong All Star បានឈ្នះ​ការប្រកួត​ទៀតហើយ ក្នុងជំនួប​ប្រកួត​ជាមួយ​ក្រុម នាគ​អាស៊ី កាលពី​ម្សិលមិញ​នេះ ជា​លទ្ធផល​រក​គ្រាប់​បាល់​បាន​៣ – ២​ក្នុង​ការប្រកួត​ដណ្តើមពាន KMH Champions League ឆ្នាំ​២០១៩​។

​គួ​ឲ្យ​សរសើរ ក្រុមបាល់ទាត់ Mohahong All Star Football Team របស់​ផលិតកម្ម​មហាហង្ស មិន​ថា​ជួប​ការប្រកួត​បែបណា គូប្រកួត​ខ្លាំង​យ៉ាងណា គឺ​តែងតែ​ប្រឹងប្រែង​រក​ជ័យលាភី​មក​ឲ្យ​ក្រុម​ជានិច្ច​។ តួយ៉ាង​កាលពី​ម្សិលមិញ​នេះ ក្រុមបាល់ទាត់ មហាហង្ស បាន​ប៉ះ​ក្រុម នាគ​អាស៊ី ក្រោយពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​មក ជា​លទ្ធផល​ឃើញថា ក្រុម​មហាហង្ស ឈ្នះ​ក្រុម នាគ​អាស៊ី​។ ហើយ​គិត​មកដល់ពេលនេះ ក្រុម​មហាហង្ស​បានឈ្នះ​ការប្រកួត ២​ប្រកួត បាន​៦​ពិន្ទុ​ឈរលើ​លេខ​១ ហើយ​។​ក្នុងការ​ប្រកួត​ពាន KMH Champions League ។

​បើតាម លោក អ៊ិន សុ​ភិន បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ម្សិលមិញ​នេះ គឺ​មានការ​ខំប្រឹង​ពី​សំណាក់ កីឡាករ ក្នុង​ក្រុម​ច្រើន​មែនទែន រហូត​ទទួលបាន​ជោគជ័យ ព្រោះថា​ការប្រកួត​មួយៗ ទម្រាំ​ជោគជ័យ​មិន​ងាយស្រួល​ទេ តួយ៉ាង​កាលពី​ម្សិលមិញ​នេះ មាន​កីឡាករ​ក្នុង​ក្រុម​ប្រមាណ​១១​នាក់​រងរបួស ហើយ​នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​កីឡាករ​ក្នុង​ក្រុម ដែលមាន​បញ្ហា​បែបនេះ​។ ហើយ​ឆាប់ៗ​ខាងមុខនេះ បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ ក្រុមបាល់ទាត់ Mohahong All Star និង​ប៉ះ​ប្រកួត ជាមួយ​ក្រុម អាណាចក្រ​បៃតង នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ខាងមុខនេះ​។

​បើទោះបីជា​ការប្រកួត​ម្សិលមិញ បានបញ្ចប់​ទៅដោយ​ជោគជ័យ​ក៏ពិតមែន តែ​មិន​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ដែល​ទស្សនា​ការប្រកួត ហាក់​មិន​សប្បាយចិត្ត​ដោយសារតែ ភាពលំអៀង និង​គ្មាន​តម្លាភាព របស់​អាជ្ញាកណ្តាល ក្នុងការ​ប្រកួត​នោះទេ​។​

​លោក អ៊ិន សុ​ភិន បាន​ប្រាប់​ឲ្យ​ដឹងថា សម្រាប់​រឿងនេះ គឺជា​ការមើលឃើញ​រប​ស់​អ្នកទស្សនា និង​អ្នកគាំទ្រ​ផ្ទាល់ លោក​មិន​ចង់​និយាយ​អ្វី​ច្រើន​ទេ​។ ប៉ុន្តែ​លោក​ក៏ ស្នើ​ឲ្យ​អាជ្ញាកណ្តាល​គួ​តែមាន​តម្លាភាព កុំ​លំអៀង​ទៅ​ម្ខាងៗ​ព្រោះថា ការធ្វើ​បែប​នោះ​ដូចជា បំបាក់ទឹកចិត្ត​កីឡាករ​ចឹ​ង ក្នុងនាម​ជា​អាជ្ញាកណ្តាល ត្រូវតែមាន​តម្លាភាព និង​ភាព​យុ​ត្ថិ​ធម៌​ដល់​កីឡាករ ក៏ដូចជា​លើកទឹកចិត្ត​ដល់​វិស័យ​កីឡា​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា ការប្រកួត​ម្សិលមិញ​នេះ មាន​តារាចម្រៀង លោក គូ​ម៉ា ,​លោក ភឹម តារា​វិបុល​, លោក សេង មង្គល ដែលមាន​ឈ្មោះ​ពិត​ថា (​ហោ គឹម​សេង​) ,​តារា​ផ្សេងៗ មួយចំនួនទៀត និង​ក្រុមបច្ចេកទេស របស់​ផលិតកម្ម​មហាហង្ស ផងដែរ​៕ ល​