មហាអំណាច​ឈូង​សមុទ្រ ទទូច​អោយ​មាន​ចំណាត់ការ​ធានា​សន្តិសុខ​ប្រេង ក្រោយ​ការវាយប្រហា​រលើ​នាវា​ដឹក​ប្រេង​

303
ចែករម្លែក

​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​និង​អា​រ៉ាប់រួម​អេ​មី​រ៉ា​ត កាលពី​ថ្ងៃ​សៅរ៍​បាន​អំពាវនាវ​អោយ​មាន​ចំណាត់ការ​មិន​ស្ទាក់ស្ទើរ​ដើម្បី​ការពារ​ការផ្គត់ផ្គង់​ថាមពល​ចំពេល​មាន​ការប្រឈមមុខ​​គ្នា​ដ៏​តានតឹង​រវាង​អាម៉េរិក​និង​អ៊ីរ៉ង់ បន្ទាប់​ពី​នាវា​ដឹក​ប្រេង​២​រង​ការវាយប្រហារ​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់​។​

​រដ្ឋមន្ត្រីការបរទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​លោក​Sheikh Abdullah bin Zayed Al Nahyan​បាន​អំពាវនាវ​អោយ​មហាអំណាច​ពិភពលោក​«​ធានា​នាវាចរណ៍​អន្តរជាតិ​និង​ផ្លូវ​ដឹក​​ជញ្ជូន​ថាមពល​» ជា​ការអំពាវនាវ​ដែល​ត្រូវបាន​បន្ទរ​តាម​ក្រោយ​ដោយ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។​

​សូម​រំលឹក​ថា នាវា​ដឹក​ប្រេង​២ មួយ​ជា​របស់​ជប៉ុន​និង​មួយទៀត​ជា​របស់ន័​រវេស ដែល​ដឹក​មេ​តា​ណុល បាន​ធ្វើដំណើរ​ទៅកាន់​កំពង់ផែ​ហើយ​កាលពី​ថ្ងៃ​សៅរ៍ ក្រោយ​រង​ការវាយប្រហារ​​កាលពី​២​ថ្ងៃមុន​។​

​យោធា​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​បាន​បញ្ចេញ​រូប​វីដេអូ​ដែល​ខ្លួន​អះអាងថា​ទូក​ល្បាត​អ៊ីរ៉ង់​បាន​ចូល​ទៅ​យក​ចេញ​គ្រាប់មីន​មិន​ផ្ទុះ​ពី​នាវា​ដឹក​ប្រេង​មួយ​។​ប្រធានាធិបតី​អាម៉េរិក​​លោក​ដូណាល់ ត្រាំ បាន​និយាយថា​ការវាយប្រហារ​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជា​ស្នាដៃ​អ៊ីរ៉ង់ តែ​អ៊ីរ៉ង់​បាន​បដិសេធ​ដាច់អហង្កា​៕​ដោយ​៖​វាសនា​

​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​និង​អា​រ៉ាប់រួម​អេ​មី​រ៉ា​ត​អំពាវនាវ​អោយ​មាន​ចំណាត់ការ​ការពា​រការ​ផ្គត់ផ្គង់​ថាមពល បន្ទាប់​ពី​នាវា​ដឹក​ប្រេង​២​រង​ការវាយប្រហារ​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់​