មហា​គ្រួសារ អ អឹម អេ ជាង ៤.០០០ នាក់ ជួបជុំ អបអរ​ខួប ២៥ ឆ្នាំ​

1042
ចែករម្លែក

ដោយ​: គឹម ប៊ុន​/
​ភ្នំពេញ : ថ្នាក់ដឹកនាំ និង​បុគ្គលិក ក្រុមហ៊ុន អ អឹម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​មហា​គ្រួសារ ដ៏​ធំ​មួយ មាន​សមាជិក ដល់​ទៅ ៤.០០០ នាក់ បាន​ជួបជុំ​ពិសា​បាយ​សាមគ្គី មហា​គ្រួសារ កាលពី​រាត្រី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ កន្លងមកនេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ជាការ​អបអរសាទរ ខួប ២៥ ឆ្នាំ ក៍​ដូចជា អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំច ដែល​នឹង​ឈានចូល មកដល់​ឆាប់ៗ​នេះ​។​

​លោក ង​ន សាំង អគ្គនាយក ក្រុមហ៊ុន អ អឹម អេ ខេ​បូ​ឌា ដែល​អញ្ជើញ​ស្វាគមន៍ ដល់​ភ្ញៀវ​ចូលរួម និង​បុគ្គលិក​ទាំងអស់ បាន​មានប្រសាសន៍ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​ក្រុមហ៊ុន អ អឹម អេ ជួបជុំ​ជាម​ហា​គ្រួសារ​ដ៏​ធំ​មួយ ដែលមាន​បុគ្គលិក​ចូលរួម ទាំងអស់​ជាង ៤.០០០ នាក់​។​

​លោក​បាន​បញ្ជាក់ថា លើក​មុនៗ យើង​ធ្វើ​ទៅតាម ក្រុមហ៊ុន​រៀងៗ​ខ្លួន តែ​លើក​នេះ យើង​ធ្វើ​រួមគ្នា ជា​មហា​គ្រួសារ​តែមួយ និង​ចង់បង្ហាញ​ឱ្យដឹងថា ក្រុមហ៊ុន អ អឹម អេ ដែលជា​ក្រុមហ៊ុន​ដ៍​ធំ​នេះ មាន​ក្រុមហ៊ុន​អ្វីខ្លះ​?​។ ពិសេស​ជាងនេះទៀត គឺ​ចង់ឱ្យ​បុគ្គលិក នៅ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត បាន​ស្គាល់គ្នា ចេះ​ស្រឡាញ់ រាប់អាន​គ្នា ថា​យើង​នៅក្រោម​ដំបូល អ អឹម អេ តែមួយ ត្រូវ​ចេះ​សាមគ្គី​គ្នា រួមសហការ​គ្នា ធ្វើយ៉ាងណា បំពេញការងារ ឱ្យសំរេចបាន គ្រប់​ភារកិច្ច​។​

​លោក​បាន​បន្តថា ការជួបជុំ​លើក​នេះ ក៏​ជាការ​អបអរ​ផងដែរ ដល់​ខួប​លើក​ទី ២៥ របស់​ក្រុមហ៊ុន និង​ពិធី​ចូលឆ្នាំថ្មី ឆ្នាំច ប្រពៃណីជាតិ ដែល​ឈានចូល​មកដល់​ឆាប់ៗ​នេះ​។​

​លោក​អគ្គនាយក បានប្រកាស​បើកទូលាយ​ផងដែរ​ថា បុគ្គលិក​នៅ​ក្រុមហ៊ុន​ផ្សេងៗ របស់ អ អឹម អេ ចាប់ពី​ឆ្នាំនេះ​ទៅ មាន​សិទ្ធិ​ប្តូរ​ការងារ ទៅ​ក្រុមហ៊ុន​ផ្សេង​បាន បើ​ចង់ អាចដាក់​ពាក្យ មក ការិយាល័យ។ ​ ​ ​ ​ ​ ​ ​

នៅក្នុង​រាត្រី ដ៏​រីករាយ​នេះ ក៍មាន​តាំង​បង្ហាញ​ផងដែរ នូវ​ផលិតផល​ថ្មី របស់​ក្រុមហ៊ុន អ អឹម​អេ ក្រុមហ៊ុន​នីមួយៗ ដូចជា ក្រុមហ៊ុន RMAC ក្រុមហ៊ុន SCC ក្រុមហ៊ុន EFG ក្រុមហ៊ុន​កូ​មីន​ខ្មែរ ក្រុមហ៊ុន Pizza ក្រុមហ៊ុន BBQ ជាដើម បានបង្ហាញ​ពី​ស្នាដៃ​សិល្បៈ ដណ្តើមយក​ពា​ន្ត​រង្វាន់ ពី​ក្រុមហ៊ុន​។ ជាមួយនឹង​ការ​ពិសា​អាហារ និង​រាំច្រៀង​កម្សាន្ត​សប្បាយ នា​រា​ត្ត្រី​មហា​គ្រួសារ ដ៍​មនោ​រម្យ​នោះ ក្រុមហ៊ុន អ អឹម អេ បាន​ចាប់ឆ្នោត ផ្តល់​រង្វាន់​ម៉ូតូ ៥ គ្រឿង ជួន​ដល់​បុគ្គលិក​ដែល​បាន​ចូលរួម ផងដែរ​៕V