មហា​ប្រូ​ម៉ូ​សិន​ពិសេស​ពុំ​ធ្លាប់មាន​! ទិញ​ផ្ទះ​ថែម​ជូន​ក្រពើ​ធំ​ពីរ​ក្បាល​ឥតគិតថ្លៃ​

607
ចែករម្លែក

ដើម្បី​លក់​របស់ ឬ​សេវាកម្ម​អ្វីមួយ​ឱ្យ​ឆាប់​ដាច់ គេ​ច្រើន​បង្កើត​ប្រូ​ម៉ូ​សិន​ពិសេស​ដោយ​ការ ថែម​ជូន​អ្វីមួយ​គួរឱ្យ​ចាប់អារម្មណ៍​ដោយ​ឥតគិតថ្លៃ ប៉ុន្តែ​ម្ចាស់ផ្ទះ​ម្នាក់​ដែល​ប្រកាស​ដាក់ លក់​ផ្ទះ បែរជា​បែកគំនិត​ថែម​សត្វ​កាច​សាហាវ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដើម្បីឱ្យ​ផ្ទះ​លក់ ឆាប់​ដាច់​។​
​ ​
​បុរស​ដែលមាន​ឈ្មោះ ថេដ ផ្លេ​វ​នី​ក (Ted Plevnik) កំពុង​ប្រកា​សលក់​ផ្ទះ​មាន​បន្ទប់​គេង ចំនួន ៥ របស់ខ្លួន​ដែលមាន​ភូមិសាស្ត្រ​ស្ថិតនៅ​ប៊ី​ស គ្រី​ក (Bees Creek) ក្រុង​ដាវី​ន (Darwin) ដែនដី​ខាងជើង (Northern Territory) ប្រទេស​អូស្ត្រាលី ដោយ​ការ​ថែម​ជូន ក្រពើ​ធំៗ​ពីរ​ក្បាល​ដោយ​ឥតគិតថ្លៃ​។
​ ​
​ផ្ទះ​ខាងលើនេះ​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ២ ហិកតា​។ នៅក្នុង​បរិវេណ​ផ្ទះ​នេះ​មាន ទ្រុង​ជ្រូក​មួយ ទ្រុង​សេះ​ពីរ ក្រោល​សេះមួយ អាង​ហែល​ទឹក និង​ទីធ្លា​យ៉ាង​ធំ​ទូលាយ មួយ​។
​ ​
​ម្ចាស់ផ្ទះ​និយាយថា ផ្ទះ​គាត់​ក៏មាន​អាង​ក្រពើ​ផងដែរ ហើយ​បើ​អ្នកណា​ទិញ​ផ្ទះ​នេះ គាត់ នឹង​ថែម​ជូន​ក្រពើ​ធំ​ពីរ​ក្បាល​ដែល​នៅក្នុង​អាង​នោះ​៕ ប្រែ​សម្រួលៈ ខុម