មហា​សំណាង​! អ្នកដំណើរ​ម្នាក់​រួច​ជីវិត​ពី​ការធ្លាក់​យន្តហោះ​អេ​ត្យូ​ពី ដោយសារ​ទៅ​យឺត ២ នាទី​

303
ចែករម្លែក

បុរស​ជនជាតិ​ក្រិ​ក ម្នាក់​បានចេញ​មុខ​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ទី​១០ ខែមីនា​គួរឱ្យ​ភ្ញាក់ ផ្អើល​ថា គាត់​ជា​អ្នកដំណើរ​ទី​១៥០ លើ​យន្តហោះ Boeing 737 របស់​ក្រុមហ៊ុន​អាកាស ចរណ៍​អេ​ត្យូ​ពី (Ethiopian Airlines) ដែល​បាន​ធ្លាក់​សម្លាប់​មនុស្ស​ទាំងអស់​ជិះ​នៅលើ​នោះ ហើយ​គាត់​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​រួច​ជីវិត​ពី​សោកនាដកម្ម​នេះ​ដោយសារ​គាត់​ទៅ​យឺត ២ នាទី​។​
​ ​
​លោក អ៊ែន​តូ​នី​ស ម៉ា​វ​រ៉ូ​ប៉ូ​ឡូ​ស (Antonis Mavropoulos)​បានលើកឡើង​តាមរយៈ​សំណេរ បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន​អមដោយ​រូប​សំបុត្រ​យន្តហោះ​របស់គាត់​ថា “​ខ្ញុំ​ខឹង​ណាស់​ដែល​គ្មាន​អ្នក​ជួយ​ឱ្យ​ខ្ញុំ​ឆ្លង​ផុត​មាត់ច្រក​ដើម្បី​បាន​ឡើង​ជិះ​យន្តហោះ​ទាន់ពេល​”​។
​ ​
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ក្រុង​អាថែន (Athens News Agency) បានឱ្យដឹងថា លោក អ៊ែន​តូ​នី​ស ម៉ា​វ​រ៉ូ​ប៉ូ​ឡូ​ស ដែលជា​ប្រធាន​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ​មួយ​មាន ឈ្មោះថា សមាគម​សំណល់​រឹង​អន្តរជាតិ (International Solid Waste Association) ត្រូវ​ឡើង​ជិះ​យន្តហោះ​ធ្លាក់​ដែល​ឆ្ពោះទៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា​ខាងលើនេះ ដើម្បី​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​នៃ​កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ (UN Environment Programm)​។
​ ​
ពេលនោះ​គាត់​បាន​កក់​ជើងហោះហើរ​មួយ​ផ្សេងទៀត ប៉ុន្តែ​ត្រូវបាន​បុគ្គលិក​អាកាស យានដ្ឋាន​ឃាត់​មិនឱ្យ​គាត់​ទៅណា​។ អាជ្ញាធរ​អាកាសយានដ្ឋាន​បាន​បកស្រាយ​ថា ខ្លួន​ចង់​សួរនាំ​គាត់ ពីព្រោះ​គាត់​ជា​អ្នកដំណើរ​តែ​ម្នាក់​គត់​ដែល​មិនបាន​ឡើង ជិះ​យន្តហោះ​នោះ​។

​សូមបញ្ជាក់ថា យន្តហោះ Boeing 737 ដែលមាន​អ្នកជិះ​មកពី​ជាង ៣០​ប្រទេស រួមទាំង​មន្ត្រី​អង្គការសហប្រជាជាតិ​យ៉ាងតិច ១៩​នាក់​ផង​បាន​ធ្លាក់​ប៉ុន្មាន​នាទី​ក្រោយ ពី​ហោះ​ឡើង​ពី​រដ្ឋធានី​អា​ឌី​សអា​បេ​បា ប្រទេស​អេ​ត្យូ​ពី កាលពី​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ ទី​១០ ខែមីនា​៕ ប្រែ​សម្រួលៈ ខុម