មហោស្រពភាពយន្តឆ្នាំ២០១៩៖ភាពយន្តសម្រាប់ចូលរួមប្រកួតមានការកើនឡើងជាងឆ្នាំមុន

258
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត
ភ្នំពេញ៖ភាពយន្តជាច្រើនត្រូវបានយកមកប្រកួតប្រជែងជាងបណ្តាឆ្នាំៗណាទាំងអស់ក្នុង កម្មវិធី មហោស្រពភាពយន្ត ពោលគឺវិស័យភាពយន្តមានភាពល្អប្រសើរ ចំណែក គុណភាពមានការឈានឡើងបណ្តើរៗ។ នេះជាការលើកឡើងរបស់ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនិងសិល្បៈ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា ២០១៩ នៅរោងភាពយន្តអេឌេនហ្គាឌិន ក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី ការរៀបចំមហោ ស្រពភាពយន្ដជាតិ លើកទី៦ ក្រោមប្រធានបទ«រួមគ្នាដើម្បីលើកស្ទួយភាពយន្ដខ្មែរ»។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនិងសិល្បៈ បានថ្លែងថា «គិតត្រឹមឆ្នាំ ២០១៧-២០១៩ ចំពោះកម្រិតស្នាដៃផលិតភាពយន្ដឃើញថា ស្ថេរភាពនៃចំនួន ផលិត មានចន្លោះពី២៥-៣០រឿងក្នុងមួយឆ្នាំ ហើយបើធៀបនឹងឆ្នាំ២០១៧លើកទី៥ មកដល់ លើកទី៦ឆ្នាំ២០១៩នេះឃើញថា មានការកើនឡើងនៃបរិមាណនៃចំនួនខ្សែភាពយន្ដ ហើយបើតាមរយៈគណៈមេប្រយោគបានពិនិត្យ លើស្នាដៃដែល បានដាក់ប្រកួត ប្រ ជែងក្នុងឆ្នាំនេះ មានចំនួនខ្សែរភាពយន្ដជាច្រើន បានមកដាក់ពាក្យចូលរួមប្រកួត ប្រជែង ចំនែកឯគុណភាពនៃខ្សែភាពយន្ដវិញ មានការរីកចម្រើន និងឈានឡើង មួយលំដាប់»។

លោកបញ្ជាក់បន្ថែមថា ទាំងនេះជាចំណុចវិជ្ជមានមួយ និងមានសេចក្ដីត្រេកអរ ជាពន់ពេកនៃការឈានឡើង ប៉ុន្ដែការឈានឡើងនៃខ្សែភាពយន្ដនេះ មិនមែនទាំង អស់នោះ ឡើយ ហើយក៏នៅមានភាពយន្ដមួយចំនួន ស្ថិតក្នុងកម្រិតគុណភាព ដដែល ផងដែរ។

សូមជំរាបថា មហោស្រពភាពយន្ដជាតិលើកទី៦ ឆ្នាំ២០១៩ នឹងរៀបចំឡើង រយៈ ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ -២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទ ចុតមុខខាង មុខនេះ។ មហោស្រពភាពយន្តនេះ មិនត្រឹមតែជាវេទិកាប្រកួតប្រជែងស្នាដៃភាពយន្ដ ដើម្បីដណ្ដើមយកពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្ដែគឺជាវេទិកាជួបជុំ, សិក្សាស្វែងយល់, វាស់ ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធន៍ ចំណេះដឹងលើវិស័យភាពយន្ដ សំដៅ លើការបង្កើនសមត្ថភាព និងលើកកម្ពស់គុណភាពស្នាដៃភាពយន្ដ ដើម្បីប្រកួត ប្រជែងលើទីផ្សារភាពយន្ដ ទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។

គ្រប់ស្នាដៃភាពយន្ដដែលត្រូវយកមកចូលរួម ប្រកួតប្រជែងត្រូវផ្ដោតលើខ្លឹមសារ ណាមួយដូចជា៖១៖ អប់រំ និងផ្សព្វផ្សាយចំនេះដឹងអំពីវប្បធម៌ ទំនៀមទំម្លាប់ ប្រពៃណី ជាតិ។២៖ លើកស្ទួយវប្បធម៌សន្តិភាព ពង្រឹងសាមគ្គីភាព និងឯកភាពជាតិ។ ៣៖ ការ បង្កើតភាពច្នៃប្រឌិត ឬឆ្លុះបញ្ចាំងពីតថភាពសង្គម។

គ្រប់ស្នាដៃភាពយន្តទាំងអស់ ដែលដាក់ចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាព យន្តជាតិលើកទី៦ ឆ្នាំ២០១៩ ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖១៖ ជាស្នាដៃ ភាពយន្តខ្មែរ ដែលផលិតដោយផលិតកម្មក្នុងស្រុក និងទទួលបានទិដ្ឋាការបញ្ចាំង ពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ២៖ ជាស្នាដៃភាពយន្តខ្មែរដែលបានផលិតក្នុង អំឡុង ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ និងមិនធ្លាប់ចូលរួមប្រកួតប្រជែង ក្នុងមហោ ស្រពភាពយន្តជាតិកន្លងមក។

ពានរង្វាន់ និងជ័យលាភីសរុបមានចំនួន១៥ ដែលក្នុងនោះមាន៖ ពានរង្វាន់ សម្រាប់ ស្នាដៃភាពយន្តល្អផ្តាច់គេ (Best Film Award), ២៖ ពានរង្វាន់បុគ្គល ដែលមាន ជំនាញ ឯកទេសឆ្នើម, (សម្រាប់បុគ្គលជនជាតិខ្មែរ), ពានរង្វាន់តួសម្តែងកិត្តិយមាន៤ (បុរស២-ស្ត្រី២), ពានរង្វាន់គណៈមេប្រយោគ សម្រាប់ភាពយន្តដែលល្អ និងពានរង្វាន់ ទស្សនិកជនគាំទ្រច្រើន។

សូមជម្រាបថា គ្រប់ស្នាដៃភាពយន្តទាំងអស់ ដែលបានចូលរួមប្រកួតប្រជែង នឹងត្រូវ ពិនិត្យវាយតម្លៃ វិនិច្ឆ័យ ដោយផ្អែកលើស្នាដៃឯកទេសសំខាន់ៗ៨រួមមាន៖ ស្នាដៃ អត្ថបទ និពន្ធភាពយន្ត, ស្នាដៃដឹកនាំរឿង,ស្នាដៃថត, ស្នាដៃសម្តែង, ស្នាដៃតុបតែងឆាក, ស្នាដៃដំឡើងរូបភាព និងស្នាដៃផ្ដុំសំឡេងដោយឆ្លងតាម គោលការណ៍វិនិច្ឆ័យ និងជ្រើសរើសជា២ដំណាក់កាល៖ ដំណាក់កាលទី១៖ ពិនិត្យជ្រើសរើសជម្រុះយកស្នាដៃភាពយន្តឆ្នើមចំនួន០៨រឿង
សម្រាប់ចូលរួមប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់មហោស្រព។ ដំណាក់កាលទី២៖ ស្នាដៃភាពយន្តដែលបានជ្រើសរើសក្នុងដំណាក់កាលទី១ នឹងត្រូវពិនិ
ត្យវាយតម្លៃជ្រើសរើសជាជ័យលាភីរបស់មហោស្រពភាពយន្តជាតិលើកទី៦ឆ្នាំ២០១៩៕