មហោស្រពភាពយន្តជាតិលើកី៦ ចាប់ផ្តើមដំណើរការ

150
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ សំដៅពង្រឹងគុណភាពនិងការអភិវឌ្ឍ ឧស្សាហកម្មភាពយន្តជាតិប្រកបដោយនិរន្តរភាព ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរៀបចំវេទិការមហោស្រពភាពយន្តជាតិលើកទី៦ ២០១៩ ក្រោមពាក្យស្លោក «រួមគ្នា ដើម្បីលើកស្ទួយភាពយន្តខ្មែរ»។

ថ្លែងក្នុងពិធីសន្និសីទ្ធសារព័ត៌មានកាលពីព្រឹកថ្ងៃច័ន្ទ ទី១២ សីហា នៅនាយកដ្ឋាន សិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋាន សិល្បៈ ភាពយន្តបានអោយដឹងថារាល់ផលិតកម្មក្នុងស្រុកទាំងអស់ដែលបានចុះបញ្ជីនិងមានសិទ្ធ យកភាពយន្តរបស់ខ្លួន ដែលបានផលិតមុនឆ្នាំ២០១៦ដល់២០១៩ និងជាភាព យន្តដែលមិនធ្លាប់យកមកប្រកួតប្រជែង នៅក្នុងមហោស្រពកន្លងមក អាចមកដាក់ ប្រលងក្នុងមហោស្រពភាពយន្តជាតិលើកទី៦នេះ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ លោកបានបន្តថា តាមការរំពឹងទុក នៅក្នុងមហោស្រពភាពយន្តឆ្នាំ២០១៩នេះមានខ្សែរ ភាពយន្តប្រមាណ២០ ស្នាដៃ បើប្រៀបធៀបនិងមហោស្រពភាពយន្តជាតិលើកទី៥ នោះ គឺមានត្រឹមតែជាងប្រមាណត្រឹមតែ១០ ស្នាដៃប៉ុណ្ណោះ។

លោកបន្តថា សម្រាប់ឆ្នាំ២០១៩នេះ ខាងក្រសួងបានបើកទូលាយជាងមុនព្រោះតែ ខាង ក្រសួងបានបើកអោយមានរឿងដែលមានលក្ខណៈច្នៃប្រឌិតថ្មី បានចូលរួម។ លោកបញ្ជាក់បន្ថែមថា សម្រាប់ស្នាដៃដែលបានចូលរួមក្នុងមហោស្រពភាពយន្ត គឺមិនចាំបាច់ទាល់តែមាន ការបង្កប់ស្នេហាបែបអប់រំនោះទេ ព្រោះរឿងនីមួយៗមាន បង្កប់ ន័យអប់រំនៅក្នុងសាច់រឿងបាត់ទៅហើយ។

មហោស្រពភាពយន្តគឺជាព្រឹត្តិការណ៍នៃការប្រមូលផ្តុំស្នាដៃភាពយន្តខ្មែរដែល ទទួលបានការ គាំទ្រពីសំណាក់មហាជនកន្លងមក យកមកធ្វើការប្រកួតប្រជែង ដណ្តើមជ័យលាភីនិងពានរង្វាន់។ នេះជាលើកទី៦ហើយ ដែលក្រសួងវប្បធម៌និង វិចិត្រសិល្បៈបានរៀបចំព្រឹត្តិការណ៍នេះ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ វិចិ្ឆកា ២០១៩ នៅសាលសន្និសីទចតុមុខ និងគ្រប់រោងភាពយន្តទំនើបក្នុងរាជធានីភ្នំពេញ។ គ្រប់ស្នា ដៃភាពយន្តដែលត្រូវយកមកចូលរួមប្រកួតប្រជែងត្រូវផ្តោតលើខ្លឹមសារ ដូចជា ១-អប់រំនិងផ្សព្វផ្សាយចំណេះដឹងអំពីវប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិ។ ២-លើកស្ទួយវប្បធម៌សន្តិភាព ពង្រឹងសាមគ្គីភាព និងឯកភាពជាតិ។ ៣-ការបង្កើតនូវភាពច្នៃប្រឌិត ឬឆ្លុះបញ្ចាំងពីតថភាពសង្គម។

សូមបញ្ជាក់ថា មហោស្រពភាពយន្តដែលរៀបចំឡើងនាឆ្នាំនេះ មិនត្រឹមតែជាការ ប្រកួតប្រជែងស្នាដៃភាពយន្តជាតិប៉ុណ្ណោះទេ នេះជាការផ្តល់នូវកាលានុវត្តភាពល្អៗ ដល់ផលិតករ និងអ្នកបច្ចេកទេសជំនាញភាពយន្តទាំងអស់ មកគ្រប់ផលិតកម្ម ដើម្បីដក ស្រង់បទពិសោធពីគ្នាទៅវិញទៅមកក្នុងការកែលម្អ និងពង្រឹងគុណ ភាពស្នាដៃភាពយន្តរបស់ខ្លួន ដើម្បីបំពេញបានតំរូវការទីផ្សារភាពយន្តក្នុងស្រុក និងអាចឈានទៅប្រកួតប្រជែងលើទីផ្សារក្នុងតំបន់៕