មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ​២០១៨​ប្រារព្ធ​បើក​នៅល្ងាច​ថ្ងៃស្អែក​

340

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​កម្ពុជា​ប្រចាំឆ្នាំ​២០១៨ ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រោងភាពយន្ត​Major Cineplex AEON 1 និង​រោងភាពយន្ត​Legend សាខា​ទួ​ក​គោក នៅ​រាជធានី​ភ្នំពេញ និង​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រោងភាពយន្ត​Major Cineplex ខេត្តសៀមរាប​។ កម្មវិធី​នេះ​រៀបចំឡើង​ដោយ​មូលនិធិ​ជប៉ុន រួមសហការ​ជាមួយ​ស្ថានទូត​ជប៉ុន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង ម​ជ្ឈ មណ្ឌល​សហប្រតិបត្តិកា​រ​កម្ពុជា​-​ជប៉ុន​។​

មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ​២០១៨​ប្រារព្ធ​បើក​នៅល្ងាច​ថ្ងៃស្អែក​

​ក្នុង​សេចក្តីប្រកាស​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់ថា​កម្មវិធី​បើក​មហោស្រព​ភាពយន្ត​នេះ​នឹង​ប្រព្រឹត្តិ​​ទៅ​នៅ​ថ្ងៃ​ពុធ ទី​៧ ខែ​វិ​ចិ្ឆ​កា ចាប់ពី​ម៉ោង​៥ និង​៣០​នាទី​ល្ងាច នៅ​សាល​មហោស្រព​ចតុម្មុខ ក្រោម​អធិបតីភាព​របស់លោក​ស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ទៀត​។ ភាពយន្ត​ដែល​ត្រូវ​ចាក់​បញ្ចាំង​សម្រាប់​កម្មវិធី​បើក គឺមាន​ចំណងជើង​ថា The 8-Year Engagement​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មកកាន់​ផ្នែក​វប្បធម៌ និង​ព័ត៌មាន​នៃ​ស្ថានទូត​ជប៉ុន​តាមរយៈ​ទូរស័ព្ទ​លេខ ០២៣ ២១៧ ១៦១ (​ភ្ជាប់​បន្ត​៖ ១១២១) ឬ​ផ្ញើរ​មកកាន់​អ៊ី​ម៉ែ​ល​៖ info.jpn@pp.mofa.go.jp ។ សរន​

មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ​២០១៨​ប្រារព្ធ​បើក​នៅល្ងាច​ថ្ងៃស្អែក​