មហោស្រព​អង្គរ​លំដាប់​អន្តរជាតិ បើកសម្ពោធ​ការសម្តែង​ទស្សន​នី​យ​ភាព​ប្រវត្តិសាស្ត្រ​

1278
ចែករម្លែក

ដោយ​: សុផល / សៀមរាប​: «​អាណាចក្រ​អង្គរ​»​ដែលជា​គម្រោង​វប្បធម៌​សំខាន់​មួយ​នៃ «​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​» និង​គម្រោង​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​វប្បធម៌​កម្ពុជា​-​ចិន កាលពី​ល្ងាច​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៨ បាន​បើក​ដំណើរការ​ការសម្តែង​ជា​លើកដំបូង​នៃ​មហា​ទស្សនីយភាព​បែប​កំណាព្យ​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ​។​

​សម្តេចព្រះ​រាជបុត្រី​ព្រះរាម​នរោត្តម បុប្ផា​ទេវី ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ការសម្តែង​ទស្សនីយភាព ព្រមទាំង​មាន​វត្តមាន​លោក​បណ្ឌិត ឃឹម​ប៊ុន សុង អភិបាលខេត្ត​សៀម​រាម លោកស្រី មិញ កុស​នី រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ឧកញ៉ា ពុង ខៀវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​Ca Heng International​។​

សូមជម្រាបថា​រោង​មហោស្រព​អង្គរ​មាន​ទំហំ​ផ្ទៃដី​៦០០០​ម៉ែត្រការ៉េ អាច​ផ្ទុក​ទស្សនិកជន​បាន​ជាង​១៣០០​នាក់​ក្នុងពេល​តែមួយ​។ បច្ចុប្បន្ននេះ​គឺជា​មហោស្រព​សំដែង​ដែលមាន​លក្ខណៈ​ទូលំទូលាយ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា និង​អាស៊ីអាគ្នេយ៍ ដែលមាន​ស្តង់ដា​អន្តរជាតិ​។ នៅ​ជុំវិញ​មហោស្រព​ធំ​គ្រោង​នឹងមាន​គម្រោង​មជ្ឈមណ្ឌល​ពិព័រណ៍​សិល្បៈ​២០០០​ម៉ែត្រការ៉េ​ការបណ្តុះបណ្តាល​សិល្បៈ​និង មូលដ្ឋាន​អប់រំ​១៥០០​ម៉ែត្រការ៉េ​ដើម្បី​បង្ហាញ​ពី​ភាព​ទាក់ទាញ​វប្បធម៌​និង​សិល្បៈ​រវាង​ប្រទេស​កម្ពុជា​និង​ចិន​។​ក្រៅពីនេះ​មាន​ភោជនីយដ្ឋាន​ទំហំ​៤០០០​ម៉ែត្រការ៉េ អាច​ផ្ទុក​មនុស្ស​រាប់ពាន់​អ្នក​ក្នុងពេល​តែមួយ​និង​មាន​សួន​ទឹក​ខ្នាត​ធំ​ទីមួយ​ស្ថិត​លើ​ផ្ទៃដី​ប្រហែល​៦០០០​ម៉ែត្រការ៉េ​។​

​សម្តេចព្រះ​រាជបុត្រី​ព្រះរាម​នរោត្តម បុប្ផា​ទេវី បាន​មាន​ព្រះរាជបន្ទូល​ថាៈ​«​មហោស្រព​អាណាចក្រ​អង្គរ​នេះ មិន​ត្រឹម​តែមាន​ប្រយោជន៍​ដល់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បានបង្ហាញ​ពី​ភាពជា​មិត្តភាព​រវាង​ចិន កម្ពុជា បង្ហាញ​ពី​សិល្បៈ​វប្បធម៌​នៃ​ប្រទេស​យើង​ទាំងពីរ និង​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជារាស្ត្រ​ខ្មែរ​។​»​។​

​លោក​ឧកញ៉ា​ពុង ខៀវ​សែ បាន​មានប្រសាសន៍ថា «​សាល​មហោស្រព​គឺជា​មជ្ឈមណ្ឌល​វប្បធម៌​ទេសចរណ៍​ដ៏​សំខាន់​មួយ ដែល​ផ្តោតលើ​ការសម្តែង​និង​បានធ្វើ​ឲ្យ​ក្រុង​សៀមរាប​កាន់តែ​ប្រសើរឡើង និង​ជា​គម្រោង​ទេសចរណ៍​ថ្មី​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា យើង​ផងដែរ​»​។​

​លោក​បាន​លើកឡើងថា​ការវិនិយោគ​ប្រកបដោយ​ភាពជោគជ័យ​នៃ​គម្រោង​«​អាណាចក្រ​អង្គរ​»​បានធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ការងារ​ចេញ​ជា​លទ្ធផល​បង្ហាញ​មក​យ៉ាង​ល្អ ជាពិសេស​នៅ​ថ្ងៃ​អនាគត​នឹងមាន​ក្រុមហ៊ុន​ចិន​កាន់តែច្រើន​ចូលរួម​ក្នុងការ​វិនិយោគ​និង​សាងសង់​សំណង់​នៅក្នុង​ព្រះរាជា​ណា ចក្រ​កម្ពុជា​។​គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង​សៀមរាប​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ចម្ងាយ​ត្រឹម​តឺ​៥​គីឡូម៉ែត្រ​ពី​ប្រាសាទអង្គរវត្ត​ដែលជា​អច្ឆរិយ​មួយ ដ៏​ល្បី​លើ​ពិភពលោក​វា​ជា​កន្លែង​តែមួយគត់​នៅក្នុង​ក្រុង​សៀមរាប​ដែល​ត្រូវ​ឆ្លងកាត់​មុននឹង​ទៅដល់​ប្រាសាទអង្គរវត្ត​។​ក្នុងចំណោម​ឈុត​ឆាក​នៃ​ការសម្តែង​របស់​«​អាណាចក្រ​អង្គរ​»​គឺជា​ផ្នែក​មួយ​នៃ​សិល្បៈ​ក្នុងការ​ផ្លាស់ប្តូរ​វប្បធម៌​ប្រ​ពី​ណៃ​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា​និង​ចិន​។​នេះ​គឺជា​គម្រោង​ការអនុវត្ត​វប្បធម៌​«​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​»​ដំបូងបង្អស់​របស់​ប្រទេស​ចិន​ដែល​បាន​ទៅដល់​ដែនដី​ក្រៅ​។​

​លោក​ឧកញ៉ា បានឱ្យដឹង​ទៀតថា​៖​ផ្ទាំងទស្សនីយភាព​អាណាចក្រ​អង្គរ​គឺ​បាន​ប្រមូលផ្តុំ​អក្សរសិល្ប៍ សិល្បៈ​វប្បធម៌​និង​ប្រពៃណី​រវាង​ប្រទេស​កម្ពុជា​និង​ចិន កាយសម្ព័ន្ធ របាំ តន្ត្រី ការតុបតែង​ឆាក សម្លៀកបំពាក់ គ្រឿង​ឧបករណ៍​បំពាក់​លើ​ឆាក​ជាដើម​រួមមាន​ទាំង​ស្មារតី​សម្តែង​របស់​ក្រុមហ៊ុន​សិល្បៈ ការពណ៌នា​ពី​សម្រស់​ធ​ម៌​ជាតិ​នៃ​តំបន់​ព្រៃឈើ​ត្រូ​ពិ​ក​អង្គរ បឹង​ទន្លេសាប​ប្រៀបបាន​ដូចជា​ម្តាយ​ដែល​បានផ្តល់​កំណើត​និង​សេចក្តីស្រឡាញ់​ដ៏​ធំធេង​វីរភាព​និង​សោកនាដកម្ម​នៅក្នុង​សង្គ្រាម​ជាមួយ​ប្រទេសជិតខាង​ប្រាជ្ញា​និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​មនុស្ស​បាន​កសាង​ឡើង​នួវ​ផ្ទះ​របស់​ពួកគេ​។​វប្បធម៌​កម្ពុជា​និង​ចិន​បាន​បន្ត​ទំនាក់ទំនង​គ្នា​បន្ត​ការប៉ះទង្គិច​បាន​ឲ្យ​សិល្បៈ​នៃ​ការសម្តែង​កាន់តែ​មាន​ភាព​ទាក់ទាញ​និង​ប្រសើរឡើង​។​

​លោក zhou xiaoheng អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​កា​ហេង​អ៊ី​ន​ធើ​ណា​ស្យូ​ណា​ល់ បាន​មានប្រសាសន៍ថា គម្រោង​នេះ​គឺជា​គម្រោង​អចិន្ត្រៃយ៍​ដំបូង​គេ​បង្អស់ នៃ​គម្រោង​កិច្ច​សហ​ប្រតិ​ប​ត្ត​ប្រតិបត្តិការ​អន្តរជាតិ​មួយ​«​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​»​។ វា​ក៏​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​ខេត្ត​ស៊ី​ឈួន ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​វប្បធម៌​នៅក្នុង​ប្រទេស​កម្ពុជា​និង​អាស៊ី​អាគេ្នយ៍​បច្ចុប្បន្ននេះ ជា​មហោស្រព​សម្តែង​ដែល​ទំនើប​បំផុត​នៅ​អាស៊ីអាគ្នេយ៍ និង​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌​ថ្មី​នៅក្នុង​ខេត្តសៀមរាប អាណាចក្រ​អង្គរ​ក៏​នឹង​ក្លាយជា​មជ្ឈមណ្ឌល និង​វេទិកា​មួយ​សម្រាប់​ការផ្លាស់ប្តូរ និង​សហប្រតិបត្តិការ​វិស័យ​វប្បធម៌ សេដ្ឋកិច្ច​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំងពី​ចិន​និង​កម្ពុជា​៕ ល​