លោក ភែទ្រិក វីអេរ៉ា (Patrick Vieira) ត្រូវបានគេផ្តល់តម្រុយថា អាចនឹងចូលកាន់តំណែងជំនួស លោក អ៊ូណៃ អេមឺរី (Unai Emery) ប្រសិនបើថ្នាក់ដឹកនាំក្លិបនេះសម្រេចបណ្តេញគ្រូបង្វឹករូប នេះមែន។
លោក នីហ្គេល វីនធើបឺន (Nigel Winterburn) ជាអតីតខ្សែការពារក្លឹប Arsenal ទទួលស្គាល់ថា វីអេរ៉ា ដែលបច្ចុប្បន្ន ជាគ្រូបង្វឹកក្លិប និច(Nice) គឺស័ក្តិសមនឹងតំណែងនៅក្លឹប Arsenal ។
លោក អេមឺរី កំពុងរងសម្ពាធខ្លាំងនៅរដូវកាលនេះ ស្របពេលក្រុមរបស់លោកធ្វើមិនបានល្អ បើទោះបីជាបានចំណាយច្រើនគួរសមកាលពីរដូវក្តៅក៏ដោយ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះប្រឈមនឹងការបាត់បង់ការងារ ប្រសិនបើលោកមិនអាចកែ ប្រែស្ថានការណ៍ ស្របពេលអ្នកគាំទ្របន្តមិនសប្បាយចិត្ត ដូច្នេះថ្នាក់ដឹកនាំក្លឹប Arsenal អាចបង្ខំ ចិត្តចាត់វិធានការណ៍។
វីនធើបឺន បាននិយាយថា “ប្រសិនបើមានរឿងបែបនេះកើតឡើងមែននោះ ខ្ញុំគិតថា វីអេរ៉ា គឺជាបេក្ខភាពស័ក្តិសមបំផុត។ ខ្ញុំមិនដឹងថា ពួកគេក្លាហានហ៊ាននាំយកគ្រូបង្វឹកដូចជា ហ្វ្រេឌី ជុងបឺក ឬ មីគែល អាតេតា មកដែរឬទេ”៕ ប្រែសម្រួល: ពិសិដ្ឋ