មានការ​បកស្រាយ​ពី​ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​ដែល​រង​ការចោទប្រកាន់ថា​បូម​ខ្សាច់​ចូល​ឆ្នេរសមុទ្រ​

343
ចែករម្លែក

អត្ត​ប​ទៈ សុ​ផានី​តា​/​កោះកុង​៖ លោក ទុន ដៀ​ត ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​យោធា​ម្នា​ក់នៅ​ខេត្តកោះកុង បានចេញ​មុខមក​បំភ្លឺ​ដល់​សាធារណហើយ​ដើម្បី​ចៀសវាង​បន្ត​ភ័ន្តច្រឡំ​ក្រោយ​រង​ការចោទប្រកាន់​ជា​ហូរ​ពី​បណ្តាសារ​ព័ត៌មាន និង​សង្គម​ហ្វ៊េ​ស​ប៊ុ​កថា រូបលោក​បាន​លួច​បូម​ខ្សាច់​ចូល​មាត់​ព្រែ​កកោះ​ប៉ោ ដោយ​គ្រាន់តែ​ផ្លាស់ប្តូរ​ទីតាំង​ស្តុក​ទុក​ខ្សាច់​សំណង់​នៅ​ចាស់​មកកាន់​ទីតាំង​ថ្មី​ស្ថិតនៅ​ភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។​

​ខណៈ​មានការ​និយាយ​ឬ​សរសេរ​ផ្សព្វ​ផ្សារ​ជាច្រើន​តាម​ប្រព័ន្ធ​សារព័ត៌មាន​និង​សង្គម​ហ្វេ​ស​ប៊ុ​ក​៣​ទៅ​៤​ថ្ងៃ​មកនេះ​លោក​ទុន​ដៀ​ត​ជា​អាជីវ​ករលក់​ខ្សាច់​សំណង់​និង​ជា​យោធា​ជាន់ខ្ពស់​មួយរូប​បាន​បកស្រាយ​បំភ្លឺ​ដល់​សាធារណជន​នៅ​ថ្ងៃទី​៦​ខែធ្នូ​២០១៩​ថា​ថ្មីៗ​នេះ​លោក​ទទួលបាន​លិខិត​សុំឱ្យ​លោក​ផ្លាស់ប្តូរ​ទីតាំង​ស្តុក​និង​ចែកចាយ​ខ្សាច់​ស្ថិតនៅ​ភូមិ​៤​សង្កាត់​ដងទង់​ពី​អាជ្ញាធរ​ក្រុង​ខេ​រម​ភូមិន្ទ​មន្ទីរ​រ៉ែ​និង​ថាមពល​មន្ទីរ​បរិស្ថាន​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​សោ​ភ័​ណ្ឌ​សណ្តាប់ធ្នាប់​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នៅក្នុង​ទីក្រុង​។​

​នៅពេលដែល​ទទួលបាន​ការស្នើសុំ​របស់​អាជ្ញាធ​រ​រដ្ឋបាល និង​មន្ទីរជំនាញ​យ៉ាង​ដូច្នេះ លោក​ទុន ដៀ​ត មិន​ជំទាស់​អ្វី​ដែរ​ដោយ​ស្វែងរក​ទីតាំង​ថ្មី​ជំនួស​វិញ​គឺ​មើលឃើញ​ទីតាំង​ថ្មី​ដែលជា​ដី​កម្មសិទ្ធិ​របស់លោក​ផ្ទាល់​ស្រាប់​ស្ថិតនៅ​ភូមិ​ស្មាច់មានជ័យ​សង្កាត់​ស្មាច់មានជ័យ​ដើម្បី​ស្តុក​ទុក​ខ្សាច់​ត្រៀម​លក់​ចែកចាយ​ទៅកាន់​ពលរដ្ឋ​ជា​អតិថិជន​ធ្វើ​សំណង់​រស់នៅ ឬ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​។

​លោក​ទុន​ដៀ​ត​បាន​ពន្យល់​បន្ថែមថា​មូលហេតុ​ដែល​លោក​រង​ការ​ប្រកាច់​ថា​លួច​បូម​ខ្សាច់​បំពេញ​ដី​លុប​ចំណី​ឆ្នេរ​ព្រែ​កកោះ​ប៉ោ​គឺ​លោក​គ្មាន​បំណង​ចង់​រំលោភបំពាន​សម្បត្តិ​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះទេ​ដូច​ការ​ចោទ​ឡើយ​។​ជាក់ស្តែង​កាលដែល​សាធារណជន​មួយចំនួន​មើលឃើញ​ហាក់ដូចជា​លោក​កំពុង​បូម​ខ្សាច់​ចូល​សមុទ្រ តែ​ផ្ទុយ​មកវិញ ម៉ាស៊ីន​ក្បាល​បូម​ខ្សាច់​ចេញពី​ទូក​ដឹក​ខ្សាច់​ទំហំ​តូច ហើយ​ទូក​ដឹក​ខ្សាច់​មិនអាច​ចូល​ចត​ក្បែរ​ច្រាំង​បាន​ព្រោះ​ទឹក​រាក់​ទើប​ធ្វើឱ្យ​លោក​បង្ខំចិត្ត​ចាក់​ថ្ម​គ្រួស​ហ៊ុំ​ជា​អណ្តូង ដើម្បី​ត​ភ្ជាប់​ទុយោ​បូម​ខ្សាច់​ពី​ទូក​ដាក់​ក្បែរមាត់ច្រាំង រួច​ជីក​កាយ​យកទៅលក់​បន្ត ដូច្នេះ​លោក​ពុំមែន​បូម​ខ្សាច់​បំពេញ​ដី​នោះទេ​។​

​ទោះយ៉ាងណា​លោក​ទុន​ដៀ​ត​ក៏​ទ​ទូល​ស្គាល់​នូវ​កំហុស​របស់លោក​ដែលថា​មានច្បាប់​ផ្លាស់ប្តូរ​ពី​អាជ្ញាធរ​ក្រុង​និង​មន្ទីរជំនាញ​ក៏ពិតមែន​តែ​គ្មាន​លិខិតអនុញ្ញាត​ឱ្យ​បូម​ខ្សាច់​ស្តុក​ទីតាំង​ថ្មី​ត្បិត​ជា​ដី​កម្មសិទ្ធិ​ខ្លួន​ក៏ដោយចុះ​។​ប៉ុន្តែ​លោក​នឹង​សុំច្បាប់​ពី​អាជ្ញាធរ​ភូមិ​រហូតដល់​អាជ្ញាធរខេត្ត​រួមទាំង​មន្ទីរជំនាញ​ផងដែរ​។​ករណី​បើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ទីតាំង​ថ្មី​របស់លោក​បង្ក​ផលប៉ះពាល់​ដល់​លំនៅដ្ឋាន​ពលរដ្ឋ​និង​បរិស្ថាន​យ៉ាងណា​មេត្តា​សូម​អាជ្ញាធរ​មន្ត្រី​ជំនាញ​ផ្តល់​មតិយោបល់​ផ្នែក​បច្ចេកទេស​ដល់​រូបលោក​ផង​ដើម្បីអោយ​ដំណើរការ​អាជីវកម្ម​ខ្សាច់​សំណង់​ប្រព្រឹត្ត​ល្អប្រសើរ​ឡើងវិញ​។​

​ដោយឡែក​បង្គោល​នៅលើ​ទឹក​ដែល​មើលឃើញ​នេះ​ជា​បង្គោល​ឈើ​ជាង​២​ឆ្នាំ​មកហើយ​តាំង​តែង​ពី​ឆ្នាំ​២០១៧​ដែល​រូបលោក​ដាក់​ហ៊ុំ​ព័ន្ធ​នឹង​សំណាញ់​រាំង​ឃាំង​កុំអោយ​កាកសំណល់​សំរាម​នានា​ហូរ​ចូលមក​ច្រាំង​ប៉ុណ្ណោះ​។​គ្រា​អំឡុង​ពេលនោះ​លោក​បើក​អាជីវកម្ម​លក់ដូរ​ចំណីអាហារ​សម្រាប់​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​មកលេង​លំហែកាយ​។​ទិដ្ឋភាព​បែបនេះហើយ​ទើប​ធ្វើឱ្យ​លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ដាក់​ការសង្ស័យ​ហើយ​សរសេរ​បង្ហោះ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង​កាលពី​ថ្ងៃទី​១​ខែធ្នូ​កន្លងទៅ​។​

​ទន្ទឹម​នោះ​លោក​ទុន​ដៀ​ត​ទទួលយក​រាល់​ការស៊ើបអង្កេត​និង​តាម​ការចុះពិនិត្យ​របស់​សាលាដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​តាម​នីតិវិធី​ចំពោះ​ការផ្អាក​សកម្មភាព​អាជីវកម្ម​របស់លោក ។​គ្រា​ដែល​កំពុង​បកស្រាយ​លោក​ទុន​ដៀ​ត​ក៏​សំណូមពរ​ដល់​សាធារណជន​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​កុំ​បន្ត​យល់ច្រឡំ​ប្រសិនបើ​មក​ជឿជាក់​លើ​សេចក្តីបំភ្លឺ​នោះទេ​សូម​ដល់​ចុះមក​ពិនិត្យ​នូវ​ទីតាំង​កើតហេតុ​ជាក់ស្តែង​ជាមួយ​លោក​ផ្ទាល់ ចៀសវាង​បន្ត​ចោទប្រកាន់​មកលើ​រូប​នាំឱ្យ​ខាតបង់​ថវិកា​របរ​អាជីវកម្ម នាពេល​បច្ចុប្បន្ន​។​

គួររំលឹកថា​តាម​កំណត់ហេតុ​ចុះ​ពិនិត្យ​និង​អង្កេត​វាយតម្លៃ​របស់​ក្រុមការងារ​ចម្រុះ​របស់​ខេត្ត​ដែលមាន​សមាសភាព​លោក​អ៊ុន​សុវណ្ណ​ធានី​ព្រះរាជអាជ្ញារង​លោក​អ៊​ន​ស៊ឹង​ទ្រី​ក្រឡាបញ្ជី​អភិបាលរងក្រុង​ខេមរភូមិន្ទ និង​សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ​ក្រុង កាល​ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ២០១៩​ថ្មីៗ ឱ្យដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ​តាម​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​កលោក​ពេជ្រ​ស្រស់​។​

ជា​លទ្ធផល​នៃ​ការពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេស លោក​អ៊ុន​សុវណ្ណ​ធានី​ព្រះរាជអាជ្ញារង​ខេត្តកោះកុង លោក ទុន ដៀ​ត បាន​ចាក់ដី​បំពេញបន្ថែម​ចូល​មាត់​ព្រែក​ប៉ោ មាន​បណ្តោយ​ប្រវែង​៤៣​ម៉ែត្រ ទទឹង ៣​ម៉ែត្រ ស្ថិតនៅ​ភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។

​លោក ទុន ដៀ​ត បាន​បូម​ខ្សាច់​ជាប់​នឹង​ស្ពានឈើ​ខាងលិច​ប្រវែង​២៥​ម៉ែត្រ ខាងកើត​ប្រវែង​២៥​ម៉ែត្រ ខាងជើង​៣​ម៉ែត្រ និង​ខាងត្បូង​ប្រវែង​៨​ម៉ែត្រ​។ នៅ​ខាងឆ្វេង​ដៃ​ជាប់​នឹង​ទំនប់​ស្ពានឈើ​មានការ​ចាក់ដី និង​ថ្ម ខាងលិច​ប្រវែង​១៨​ម៉ែត្រ ខាងកើត​ប្រវែង​១៨​ម៉ែត្រ ខាងជើង​៨​ម៉ែត្រ និង​ខាងត្បូង​ប្រវែង​៤​ម៉ែត្រ ដី​ចាក់​ថ្មី​។​

​ក្រោយមក​ព្រះរាជអាជ្ញារង​ខេត្ត​ក៏​បញ្ជា​ឱ្យកម្លាំង​សមត្ថកិច្ច​ដកហូត​គ្រឿងចក្រ​ចំនួន​១​គ្រឿង​យកទៅ​រក្សាទុក​នៅ​សាលាក្រុង​ដើម្បី​រង់ចាំ​ការដោះស្រាយ​បន្ត​។​ចំណាត់​កាល​បន្ត​តុលាការ​បន្ត​ស៊ើបអង្កេត​លម្អិត​ថែម​។​សារព័ត៌មាន​យើង​មិនអាច​ទាក់​ទិ​ង​សុំ​ព័ត៌មាន​លោក​អ៊ុន​សុវណ្ណ​ធានី​ព្រះរាជអាជ្ញារង​ខេត្តកោះកុង​បានដែរ​អំពី​គម្រោង​ចង់បាន​ភាពស្របច្បាប់រ​បស់​លោក​ទុន​ដៀ​ត​លើ​ការ​សំណើ​ធ្វើ​ច្បាប់​អាជីវកម្ម​នៅលើ​ទីតាំង​ថ្មី​។​

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ឈេ​ង សុ​វណ្ណដា​អភិបាលក្រុង​ខេមរភូមិន្ទ​លើកឡើងថា មកទល់ពេលនេះ​បញ្ហា​បាន​ស្ថិតនៅក្នុង​ដៃ​តុលា​ការដែល​កំពុង​អនុវត្តន៍​នីតិវិធី​ដូច្នេះ​មិន​បកស្រាយ​លម្អិត​បានទេ​។ ដូច្នេះ​លោក​មិន​ហ៊ាន​អារកាត់​ថា​ចុះហត្ថលេខា​លើ​ឯកសារ​សំណើ​របស់លោក​ទុន​ដៀ​ត​ឬ​យ៉ាង​ណាទ ករណី​បើ​មាន​សំណើ​មកដល់​ដៃ​រូបលោក​ពេលណា​មួយ​មែន​នោះ​លោក​នឹង​ពិភាក្សា​ជាមួយ​ប្រធាន​មន្ទីរ​រ៉ែ ថាមពល មន្ទីរ​ដែនដី និង​មន្ទីរ​បរិស្ថាន​ជុំវិញ​សំណើ​។

​លោក​ប៉ិច​ស៊ី​យ៉ុ​ន​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកោះកុង​អះអាងថា​លោក​ធ្លាប់​ចា​ឯកភាព​អោយមាន​ការផ្លាស់ប្តូរ​ទីតាំង​ពិតប្រាកដ​ដោយ​យោងតាម​ស្មារតី​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​តែ​មិនមែន​អនុញ្ញាតអោយ​បូម​ខ្សាច់​ទប់ស្កាត់​ច្រាំង​មាត់​ព្រែក​ដើម្បី​ធ្វើ​អាជីវកម្ម​នោះទេ​។

ជាក់​ស្តង​លោក​ទុន ដៀ​ត ហួស​ថ្ងៃ​កំណត់​ដែល​តម្រូវអោយ​ប្តូរ​ទីតាំង​ទៅ​។ លោក​ប្រធាន​មន្ទីរ​រ៉ែ បញ្ជាក់ថា ប្រសិនបើ​លោក​ទុន ដៀ​ត ចង់​ធ្វើសំណើ​សុំអោយ​មាន​ភាពស្រប​ច្បាប់ លុះត្រា​មានការ​សម្រេច​ណាមួយ​ពី​តុលាការ គណៈកម្មការ​ការងារ​ខេត្ត​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ទើប​ហ៊ាន​ពិនិត្យមើល​សំណើរ​ជាមុនសិន​ថា​តើ​ត្រូវ​បូម​ចាក់​បំពេញ​ចំណុច​ណា​កម្រិតណា​និង​ទីតាំង​ណា​អោយ​ច្បាស់លាស់​៕S/