មានការ​ប៉ះទង្គិច​គ្នា​ម្តងម្កាល​នៅក្នុង​ទីក្រុង​ព្រំដែន​ស៊ី​រី បន្ទាប់​ពី​តួ​ក​គី​ប្រកាស​បទ​ឈប់​បាញ់​

222
ចែករម្លែក

​ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍ បាន​និយាយថា​ការ​ប៉ះទង្គិច​គ្នា​ម្តងម្កាល​រវាង​កងទ័ព​តួ​ក​គី​និង​ក្រុមឃឺ​ដ​កំពុង​បន្ត​កើត​ឡើង​នៅក្នុង​ទីក្រុង​ជាប់​ព្រំដែន​ស៊ី​រី​ដែល​ក្លាយ​ជា​សមរភូមិ​​ប្រយុទ្ធ​នៅ​ថ្ងៃ​សុក្រ​ទី​១៨​ខែ​តុលា​នេះ ទោះបីជា​មាន​ការប្រកាស​របស់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​(​តួ​ក​គី​)​នេះ អំពី​បទ​ឈប់​បាញ់​រយៈពេល ៥ ថ្ងៃ​ក៏ដោយ​។​

​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​ស៊ី​រី​Observatory បាន​និយាយថា មាន​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​ម្តង​ម្កាល ហើយ​អ្នក​អាច​ស្តាប់​ឭ​ការបាញ់ប្រហារ​នៅ​ទីក្រុង​រ៉ា​ស អាល់​-​អេ​ន ” ។​

​លោក​បាន​និយាយថា​ទាំង​កងទ័ព​តួ​ក​គី​និង​សម្ពន្ធមិត្ត​ស៊ី​រី​របស់ខ្លួន​បាន​វាយ​ប្រយុទ្ធ​ប្រឆាំង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែល​គ្រប់គ្រង​ដោយ​ក្រុមឃឺ​ដ​។​

​អ្នកកាសែត AFP ម្នាក់​នៅ​ខាង​ព្រំដែន​តួ​ក​គី​បាន​ឭ​សំឡេង​កាំភ្លើង​ធំ​និង​ឃើញ​ផ្សែង​នៅ​កន្លែង​ជាច្រើន​នៅ​ខាងក្នុង​ទឹកដី​ស៊ី​រី​។​

​ទីក្រុង​រ៉ា​ស អាល់​-​អេ​ន គឺ​ជា​គោលដៅ​សំខាន់​នៃ​ការវាយលុក​របស់ ប្រទេស​តួ​ក​គី​ចាប់តាំងពី​ការចាប់ផ្តើម​របស់​ខ្លួន​កាលពី​ថ្ងៃទី ៩ ខែតុលា​ប៉ុន្តែ​ក្រុម​អ្នក​ការពារ​ជនជាតិ​ឃឺ​ដ​នៃ​​ទីក្រុង​នេះ បាន​បង្កើន​ការតស៊ូ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​។​

​តួ​ក​គី​បានប្រកាស​ផ្អាក​ការវាយលុក​របស់ខ្លួន​រយៈពេល​១២០ ម៉ោង​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​ស៊ី​រី​Observatory បាន​និយាយថា​មាន​ការប្រយុទ្ធ​​ខ្លះៗ​នៅ​ក​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​ស៊ី​រី​។​

​តាម​កិច្ចព្រមព្រៀង​ដែល​បាន​សម្រេច​បន្ទាប់ពី​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​លោក​ម៉ៃ​ផេន​បាន​ទៅ​កាន់​ទីក្រុង​អង់កា​រ៉ា​នោះ​កងកម្លាំង​ឃឺ​ដ​ចាំបាច់​ត្រូវ​ដកខ្លួន​ចេញពី​​តំបន់​ព្រំដែន​ដែល​ចម្ងាយ​៣២ គីឡូម៉ែត្រ ដែល​នឹង​ក្លាយជា​”​តំបន់​សុវត្ថិភាព​” ដែល​តួ​ក​គី​បាន​ស្វែងរក​ជា​យូរ​មក​ហើយ​នោះ​។​

​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​(SDF)​បាន​និយាយថា​ពួកគេ បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​គោរព​បទ​ឈប់​បាញ់​គ្នា​នេះ​នៅតាម​ព្រំដែន រវាង​ទីក្រុង​រ៉ា​ស អាល់​-​អេ​ន និង ទីក្រុង​តាល់ អាប់​យ៉ាត​៕​ដោយ​៖​សុខា​/sn

គេ​នៅតែ​ឮ​សំឡេង​កាំភ្លើង​ធំ​និង​ឃើញ​ផ្សែង​នៅ​កន្លែង​ជាច្រើន​នៅ​ខាងក្នុង​ទឹកដី​ស៊ី​រី​ទោះជា​មាន​បទ​ឈប់​បាញ់