មានការ​ព្យាករណ៍​អំពី​ភ្លៀង​ធ្លាក់​បន្ថែមទៀត ខណៈដែល​ចំនួន​អ្នកស្លាប់​ដោយ​ទឹកជំនន់​នៅ​វៀតណាម​កើនឡើង​ដល់​២៧​នាក់​

2943
ចែករម្លែក

ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលវៀតណាមបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងការបាក់ដីដែលបណ្តាលមកពីខ្យល់ព្យុះ Son Tinh បានកើនឡើងដល់២៧នាក់ នៅថ្ងៃអង្គារទី២៤ខែកក្កដានិង៧នាក់នៅបាត់ខ្លួននៅឡើយ។

ថ្វីបើព្យុះSon Tinhនេះ បានចុះខ្សោយកម្លាំងទៅជាវិសម្ពាធត្រូពិចនៅពេលនេះក្តី នៅពេលវាបានទៅដល់ប្រទេសវៀតណាម កាលពីសប្ដាហ៍មុន ក៏ដោយក៏មានភ្លៀងធ្លាក់ខ្លាំងដែលបានបណ្តាលឱ្យមានទឹកជំនន់និងបំណាក់ដីខ្លាំងនៅតំបន់ជាច្រើ ភាគខាងជើងនៃប្រទេសវៀតណាម ។ តំបន់ខ្លះនៅជាយទីក្រុងហាណូយ គឺនៅតែ
លិចលង់នៅឡើយ។

នៅខេត្តYen Bai ដែលជាខេត្តព្រៃភ្នំនេះ បានទទួលរងការបំផ្លិចបំផ្លាញនិងស្លាប់មនុស្សច្រើននាក់ក្នុងគ្រោះទឹកជំនន់​និងបំណាក់ដីចុងក្រោយបំផុតនេះ ដោយបានសម្លាប់មនុស្ស១៣នាក់ និងរបួស១៨នាក់ ហើយបាត់ខ្លួន៤នាក់ ។ នេះបើយោងតាមក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនេះ។

ក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនេះបាននិយាយថា ទឹកជំនន់និងបំណាក់ដីបាន​បង្កការខូចខាតនិងជន់លិចផ្ទះជាប១២.០០០ខ្នង និង ផលដំណាំជាង៩០.០០០ហិចតា ហើយ ប្រជាជនមិនអាចធ្វើចរាចរ ទៅមកបាននៅតំបន់ភាគខាងជើងនៃប្រទេសនេះ ៕ដោយ៖សុខា/sn

ទឹកជំនន់ បានជន់លិចភូមិមួយ នៅខេត្ត Ninh Binh ប្រទេសវៀតណាម ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៨