មានការ​ព្រមាន​ពី​ភ្លៀង​ធ្លាក់​ច្រើន​ទៀត​និង​ទឹកជំនន់ នៅ​ភាគខាងត្បូង​ថៃ​

481

​ភ្លៀង​បាន​បន្ត​ធ្លាក់ ដោយ​បង្ក​ការបាក់​ដី​និង​ការ​ជន់​លិច​ថែមទៀត ត្រូវបាន​ព្យាករណ៍​សម្រាប់​ខេត្ត​ចំនួន ១០​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ ដែល​បន្ត​រហូតដល់​ថ្ងៃ​ចន្ទ សប្តាហ៍​ក្រោយ ដោយមាន​តំបន់​ធំៗ ចំនួន​៩​ក្នុងចំណោម​ខេត្ត​ទាំងនេះ មាន​ទឹកជំនន់​ជន់​លិច​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ខែធ្នូ​។​

​លោក ចៃ​យ៉ា​ពុល ធី​ទី​សាក់ ប្រធាន​គ្រប់គ្រង​នាយកដ្ឋាន​ការពារ​គ្រោះ​មន្ត​រាយ​ថៃ បាន​និយាយថា ការព្រមាន​នេះ ត្រូវបាន​ធ្វើឡើង​ចំពោះ​ខេត្ត​ចំនួន ១០​នៅ​ភាគខាងត្បូង គឺ​ខេត្ត​ជុំ​ផន ខេត្ត​នគរ​ស្រី​ធម្មរាជ ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ ខេត្ត​ប៉ាត់​តានី ខេត្ត​ផា​ថា​លុង ខេត្ត​សា​ទុន ខេត្ត​សុង​ក្លា ខេត្ត​ត្រាង និង​ខេត្ត​យ៉ា​ឡា​។​

​លោក​បាន​និយាយថា ភ្លៀង នឹង​បន្ត​កើត​មាននៅ​តំបន់​ភាគខាងត្បូង​នេះ ជាពិសេស​នៅ​ខេត្ត​នគរ​ស្រី​ធម្មរាជ ខេត្ត​ផា​ថា​លុង ខេត្ត​សុង​ក្លា និង​ខេត្ត​ស៊ូ​រ៉ាត់​ថា​នី រហូតដល់​ថ្ងៃ​សុក្រ​។​

​ទឹកជំនន់​បាន​ជន់​លិច​ខេត្ត​ចំនួន​៩​រួចហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​លើកលែងតែ​ខេត្ត​សា​ទុន​៕ ដោយ៖ សុខា

ទឹកជំនន់​នៅ ខេត្ត​នគរ​ស្រី​ធម្មរាជ