មានការ​វាយប្រហារ​លើ​ក្រុម​អ្នកបោះឆ្នោត​នៅ​ស្រីលង្កា​នៅពេល​ការបោះឆ្នោត​ប្រធានាធិបតី​ចាប់ផ្តើម​

425
ចែករម្លែក

​ក្រុម​អ្នកឃ្លាំមើល​អំពើហិង្សា​ក្នុងពេល​បោះឆ្នោត​និយាយថា​ក្បួន​រថយន្តក្រុង​មួយ​ខ្សែ​ដែល​ដឹក​ពួក​អ្នក​បោះឆ្នោត​អ៊ីស្លាម​នៅ​ប្រទេស​ស្រីលង្កា​ភាគ​ខាងជើង​រង​ការវាយប្រហារ​​ពី​ការ​បាញ់កាំភ្លើង​និង​ការ​ចោល​ដុំថ្ម ហើយ​ត្រូវបាន​រារាំង​ដោយ​ដុត​កង់ឡាន ជាច្រើន​ម៉ោង នៅ​មុន​ពេល​ការបោះឆ្នោត​បាន​បើក​នៅ​ថ្ងៃ​សៅរ៍​ទី​១៦​ខែវិច្ឆិកា​ក្នុង​ការបោះឆ្នោត​​ជ្រើសរើស​ប្រធានាធិបតី​។​

​អ្នកនាំពាក្យ​នៃ​ក្រុម​អ្នកឃ្លាំមើល​អំពើហិង្សា​ក្នុងពេល​ការបោះឆ្នោត​នេះ បាន​និយាយថា មិន​មាន​សេចក្តីរាយការណ៍​អំពី​អ្នករងរបួស​ទេ ហើយ​ប៉ូលិស​បាន​កំពុង​ធ្វើការ​​ស៊ើបអង្កេត​។​

​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត បាន​លាយឡំ​ដោយ​ការព្រួយបារម្ភ​អំពី​សន្តិសុខ​ជាតិ​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​តាម​ការ​បំផុសគំនិត​ដោយ​ក្រុម​​រដ្ឋ​អ៊ីស្លាម កាលពី​ថ្ងៃ​បុណ្យ​គ្រិស្តសាសនា​Easter​កន្លងទៅ​ដែល​បាន​សម្លាប់​មនុស្ស ២៦៩ នាក់​។ នៅពេល​នេះ​ដែរ មាន​ការភ័យខ្លាច​ក្រែង​ក្រុម​ជនជាតិភាគតិច​តា​មី​ល​និង​​ក្រុម​អ៊ីស្លាម​និយម​ល​ត្រលប់​មក​កាន់​អំណាច​វិញ​។​

​លោក​ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក​សា អតីតមន្ត្រី​ការពារ​ជាតិ​ប្រកាន់​តឹង​នៅក្រោម​ការដឹកនាំ​របស់​បងប្អូង​ប្រុស​របស់​លោក​គឺ​លោក​អតីត​ប្រធានាធិបតី ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក​សា​​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​ជ័យជំនះ លើ​បេក្ខជន​គណបក្ស​កាន់អំណាច​គឺ រដ្ឋ​មន្ត្រី​ផ្នែក​លំនៅដ្ឋាន​នេះ​។ ប៉ុន្តែ​នៅពេល​ការបោះឆ្នោត​ខិត​ជិត​មក​ដល់​នោះ ការ​ប្រជែង​គ្នា គឺ​កាន់តែ​ប្រកៀក​ប្រកិត​។​

​មនុស្ស​ចំនួន​១៦​លាន​នាក់​ក្នុងចំណោម​ប្រជាជន​សរុប​២២​លាន​នាក់ គឺ​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​ប្រធានា​ធីបតី​ថ្មី​មួយរូប​ចេញ​ពី​បេក្ខជន​សរុប​៣៥​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

កងសន្តិសុខ​ឈរ​ការពារ​សន្តិសុខ​នៅ​ខាងក្រៅ​មណ្ឌលបោះឆ្នោត​ទីក្រុង​ស្រីលង្កា​មួយ នៅ​សៅរ៍​ទី​១៦​ខែ​វិច្ឆិកា​នេះ