មានការ​សុំ​ទៅ​ថ្នាក់ជាតិ​និង​ខេត្ត​ជួយ​ពិនិត្យមើល​អង្គភាព​ម៉ា​ពូ​ផង​មិនដែល​បើកទ្វារ​ធ្វើការ​ទេ

336
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ប្រភពព័ត៌មាន​បានឱ្យដឹងថា​អង្គភាព​ម៉ា​ពូ​ត្រូវបាន​បង្កើតឡើង​តាម​សេចក្ដីសម្រេច​របស់​សាលាខេត្ត​ដែលមាន​តួនាទី​ភារកិច្ច​ដូច​ក្នុង​សេចក្ដីសម្រេច​លេខ​០០៩​សសរ​ចុះ​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៨​។​ប៉ុន្តែ​អង្គភាព​នេះ​មិនមាន​មនុស្ស​ធ្វើការ​ទេ​បើ​ចង់រក​ទំនាក់ទំនង​ការងារ​គឺ​ពិបាក​ព្រោះ​ទីស្នាក់ការ​ចាក់សោរ​ចោល​រហូត​។​

​សកម្មភាព​នេះ​បានធ្វើឱ្យ​មានការ​ងឿងឆ្ងល់​ថា​មន្ត្រី​ស៊ីប្រាក់ខែ​រដ្ឋ​តែ​អត់​ឃើញ​ធ្វើការ​សោះ​បានជា​មានការ​ស្នើសុំ​ទៅ​ថ្នាក់ជាតិ​និង​អភិបាល​បាល​ខេត្ត​ជួយ​ពិនិត្យមើល​អង្គភាព​ម៉ា​ពូ​នេះ​ផង​មិនដែល​ឃើញ​បើកទ្វារ​ធ្វើការ​ទេ​។​ពេល​សួរ​ទៅ​មន្ត្រី​ដែល​ធ្លាប់​ធ្វើការ​នៅ​ទីនោះ​កន្លងមក​បាន​ប្រាប់ថា​ពួកគាត់​ត្រូវបាន​បញ្ឈប់​ពី​ការងារ​យូរ​មក​ហើយដោយ​មិនដឹង​មូលហេតុ​។​

​ប្រភព​ដដែល​បាន​បន្តថា​ចាប់តាំងពី​លោក​នង​នី​ពី​មកកាន់​តំណែង​ជា​ប្រធាន​អង្គភាព​ម៉ា​ពូ​មក​លោក​នង​នី​ពី​បាន​ដក​មន្ត្រី​ចាស់ៗ​ដែលមាន​បទពិសោធន៍​ធ្វើការ​យូរ​ឆ្នាំ​ចេញ​អស់​។​ក្នុងនោះ​បានរៀបចំ​ផែនការ​ខ្យល់​និង​ធ្វើឯកសារ​ទុក​ឈ្មោះ​មន្ត្រី​ដដែល​ដើម្បី​ទូទាត់​យកលុយ​ពី​ថ្នាក់ជាតិ​។​ក្នុងនោះ​សម្ភារ​ដែលមាន​ក្នុង​ស្នាក់ការ​កន្លងមក​មិនដឹង​ទៅណា​អស់​ដែលជា​ជំនួយ​របស់​អង្គការ​ស្ថាប័ន​នានា​ដូចជា​ម៉ូតូ​កុំព្យូទ័រ​ជាដើម​។​ដូច្នេះ​សូម​ថ្នាក់ជាតិ​ថ្នាក់​ខេត្ត​សូមជួយ​ពិនិត្យ​អង្គភាព​នេះ​ឡើងវិញ​ផង​។​

​ទាក់ទិន​បញ្ហា​នេះ​លោក​នង​នី​ពី​បានបញ្ជាក់​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​នេះ​ថា​កន្លែងធ្វើការ​របស់លោក​បើ​ចង់​ជួប​ទំនាក់​ការងារ​ទាល់តែ​ពេល​ល្ងាច​បាន​ជួប​។​ព្រោះ​ភាគច្រើន​លោក​ចេញទៅ​បំពេញការងារ​នៅ​ខាងក្រៅ​។​ព្រោះ​ការងារ​អង្គភាព​ម៉ា​ពូ​គឺមាន​តួនាទី​បោសសំអាត​មីន​តែប៉ុណ្ណោះ​។​

​លោក​ប្រធាន​បាន​បន្តថា​ចំពោះ​ថវិកា​គឺ​បានមកពី​រាជរដ្ឋាភិបាល​មិនមែន​បានមកពី​អង្គការ​ណា​នោះទេ​។​ជាមួយ​នោះ​លោក​ក៏​រីករាយ​សូម​ផ្នែក​អធិការកិច្ច​ចុះ​ពិនិត្យ​ចុះ​។​ចំពោះ​សម្ភារ​បរិក្ខា​វិញ​ជា​របស់​គណៈរដ្ឋមន្ត្រី​ជា​អ្នក​ជួយ​និយាយ​ឱ្យ​ខ្លី​គឺជា​របស់​រដ្ឋ​ទាំងអស់​មិន​បាត់បង់​ទៅណា​ទេ​៕S/