មានការ​អះអាងថា ស្តេច​អា​រ៉ា​ប៊ី សា​អូឌីត ចង់​ទិញ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

1067
ចែករម្លែក

ប្រភព​ស្និទ្ធ​នឹង​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អះអាងថា ក្លិប​យូ​ណាយ​ធី​ត​មិនមែន សម្រាប់​លក់​ទេ បន្ទាប់ពី​មានការ​ប៉ាន់ប្រមាណ​ជុំវិញ​ការព្យាយាម​របស់​ព្រះ​អង់​ម្ចាស់​អា​រ៉ា​ប៊ី សា​អូឌីត ដែល​កំពុង​គ្រង​រាជ​ព្រះនាម ម៉ូ​ហាម​ម៉ា​ដ ប៊ី​ន សាល​ម៉ាន (Mohammad bin Salman) ។​

​គ្រួសារ​រាជវង្ស​អារ៉ាប់​ប៊ី សា​អូឌីត​មួយ​នេះ​មានទ្រព្យ​សម្បត្តិ​៨៥០​ពាន់​លាន​ផោន ហើយ​គេ​ជឿថា ចាប់អារម្មណ៍​ចង់​ទិញយក​ក្លិប​យូ​ណាយ​ធី​ត​ពី​ក្រុមគ្រួសារ​ត្រកូល ក្លេ​ហ្ស័​រ (Glazer) ដើម្បី​ប្រជែង​ជាមួយ​ខ្សែ​រាជវង្ស​នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី​ដែលជា​ម្ចាស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​មានការ​ប៉ាន់ប្រមាណ​កា​ន់​តែ​ខ្លាំង​ឡើង បន្ទាប់ពី​មាន​ព័ត៌មាន​លេចឡើង​ថា លោក អាវ​រ៉ា​ម ក្លេ​ហ្ស័​រ (Avram Glazer) ម្ចាស់​ក្លឹប​យូ​ណាយ​ធី​ត​គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង Riyadh ដើម្បី​ចូលរួម​សន្និសីទ​នៅ​សប្តាហ៍​ក្រោយ ទោះបីជា​យ៉ាងណា​មាន​ថ្នាក់ដឹកនាំ​ជំនួញ​ធំៗ​ជាច្រើន បាន​ដកខ្លួន​ចេញពី​សន្និសីទ​នេះ​រួចហើយ​ដោយសារតែ​ការជាប់​ពាក់ព័ន្ធ​របស់​ប្រទេស អា​រ៉ា​ប៊ី សា​អូឌីត​ក្នុង​រឿង​បាត់​ខ្លួន​អ្នកកាសែត​ឈ្មោះ ចា​ម៉ា​ល់ ខា​សូ​ហ្គី (Jamal Khashoggi) ។​
​ ​
​ទោះបីជា​យ៉ាងណា គេ​ជឿថា​ម្ចាស់​ក្លឹប​ជនជាតិ​អាមេរិក​រូបនេះ​គ្មាន​បំណង​លក់​ក្លឹប​ដែល​ពួកគេ ទិញ​កាលពី​ឆ្នាំ​២០០៥​ក្នុងតម្លៃ​៧៩០​លាន​ផោន​នេះ​ទេ បើទោះបីជា​នៅពេលនេះ គេ​វាយតម្លៃថា ក្លឹប​យូ​ណាយ​ធី​ត​មានតម្លៃ​ចន្លោះ​ពី​៣​ពាន់​លាន​ផោន​និង​៤​ពាន់​លាន​ផោន​។​
​ ​
​ក្រុមគ្រួសារ​ក្លេ​ហ្ស័​របា​ន​លក់​ភាគហ៊ុន​២​ភាគរយ​របស់​ក្លឹប​យូ​ណាយ​ធី​ត​ជាមួយនឹង​សិទ្ធិ​មាន កំណត់​កាលពី​ខែសីហា​ឆ្នាំមុន​ហើយ​ប្រហែលជា​ចង់​លក់​ភាគហ៊ុន​បន្ថែមទៀត​ទៅ​ឲ្យ មហាសេដ្ឋី​មកពី​អា​រ៉ា​ប៊ី សា​អូឌីត​ប៉ុន្តែ​ពួកគេ​មិន​ចង់​សម្រេច​កិច្ចព្រមព្រៀង​ណាមួយ​ដែល​ធ្វើ​ឲ្យ បាត់បង់​ភាពជា​ម្ចាស់​កម្មសិទ្ធិ​និង​ការគ្រប់គ្រង​លើ​ក្លឹប​យូ​ណាយ​ធី​ត​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ព្រះ​អង់​ម្ចាស់​អា​រ៉ា​ប៊ី សា​អូឌីត ម៉ូ​ហាម​ម៉ា​ដ ប៊ី​ន សាល​ម៉ាន (Mohammad bin Salman)