មានកូន​ដល់​ទៅ​៣ មាន​ទាំង​ប្តី​នៅ​ជ្រងោៗ ថ្លើមធំ​ហ៊ាន​ហារ​មាត់​សុំ​ប្តី យក​ប្រុស​ថ្មី​មក​ដេក​រួម​រ័ក

950
ចែករម្លែក
  • 326
    Shares

ដោយៈ​ចាន់តូ / ភ្នំពេញ​: រឿង​រ៉ាង​ស្នេហា​ក្នុងសង្គម ប្លែកៗ ច្រើនលើកច្រើនសារ ថា​ភាគី​ខាង​ប្តី មាន​សា​ហាយ មាន​ស្រី អ្វីៗ​កើត​ឡើងជា​ញឹកញាប់ តែ​លើក​នេះ រឿង​មួយ​ដែល​ហួស​ថ្លែង បន្ទាប់ពី​មាន​ស្ត្រី​ម្នាក់ ទោះជា​ខ្លួន​មានកូន​ដល់​ទៅ​បីនាក់​ទៅហើយ​ក្តី តណ្ហា​ស្នេហា មិន​ចាញ់​ស្ទាវ​ឡើយ ថ្លើមធំ​ហ៊ាន​ហារ​មាត់​សុំ​ប្តី នាំ​ប្រុស​ថ្មី មក​ដេក​ស្អំ​បេះដូង​ដល់​ក្នុង​បន្ទប់ ឈប់​និយាយ ថ្លែង​មិន​ចេញ ប្តី​នៅមាន​ចិត្ត​នឹក​អាណិតកូនៗ សុខចិត្ត​អនុញាតិ បានដៃ ស្អិតរ​មួ​ត ដូច​ស្ករ​តាំង​ម៉ែ ឆ្ងាញ់​ណាស់សា​ហាយ​ថ្មី ដេញ​ប្តី​ចេញ ខ្លួន​ដេក​រួម​រ័ក្ស ចិត្ត​ព្រះ​ក៏​ទ្រាំលែងបាន​ដែរ​ពេលនេះ កុំ​ឲ្យ​ថា​ដាក់​ទាន​ឲ្យ​ស្រួលៗ​ពេក ផ្ទុះ​កំហឹង​ប្តឹង​ប៉ូលីស ឃាត់ខ្លួន​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​អធ្រាត្រ ចូល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ផ្ទះជួល​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ភាគី​ខាង​ប្តី​មានឈ្មោះ នី សាវឿន អាយុ​៣៩​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ ភូម​ពីងពុង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។ ភាគី​ខាង​ប្រពន្ធ​មានឈ្មោះ ទឹម សុ​ណា​រ៉ា អាយុ​៣៧​ឆ្នាំ​មុខរបរ កម្ម​ការ​នី​រោងចក្រ រស់នៅ​ភូមិ​ជាមួយគ្នា មាន​ស្រុកកំណើត​នៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ ។ ដោយឡែក​បុរស​ជា​សា​ហាយ​មាន ឈ្មោះ ហ៊ា​ប គូក អាយុ​៣៤​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​កើតហេតុ​ហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ អំពិល ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។ ប្តី​ប្រព​ន​ធ​ខាងលើ​មានកូន​ចំនួន​៣​នាក់ ស្រី​២​នាក់ ប្រុស​១​នាក់ កូនស្រី​ច្បង​អាយុ ១៥​ឆ្នាំ កូនស្រី​ពៅ​អាយុ​១១​ឆ្នាំ​ទៅហើយ ។​

​តាម បុរស​ជា​ប្តី​បាន​ឲ្យ​ដឹងថា គាត់​មាន​ប្រពន្ធ​២​លើក​មកហើយ ប្រពន្ធ​ទី​១​បាន​រៀបការ​ត្រឹមត្រូវ មិនទាន់បាន​រួមដំណេក​ផង នាង​លួច​រត់​ចុះចោល តាម​សង្សារ​បាត់ ខ្លួន​ក្លាយជា​ពោះម៉ាយ​ខាន់ស្លា លុះ​បាន​ប្រពន្ធ​ជា​លើក​ទី​២​នេះ ថ្វី​ត្បិត​មិនបាន​រៀបការ ធំ​ដំ​មែន បាន​ត្រឹម​សែន​បង្គ្រប់កិច្ច កុំ​ឲ្យ​មេបា​កាច់ តែ​ក្តី​ស្រឡាញ់ កើតមាន​រវាង​គ្នា​នឹង​គ្នា រួម​រស់នៅ​ជាមួយគ្នា​អស់​រយៈពេល​១៦​ឆ្នាំ​មកហើយ បាន​ទាំង​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវ​តាមច្បាប់ មាន​ទាំង​កូន​ចំនួន​៣​នាក់​ជា​ចំណង​ស្នេហ៍ បែ​ជា​លើកចុងក្រោយ​នេះ ប្រមាណ​ជាង​២​ខែ​មកហើយ ប្រពន្ធ​និយាយ​រឿង ស្នេហា​ប្រាប់​ប្តី ថា​រូបគាត់​មាន​ទំនាក់ទំនង​ជាមួយ បុរស​ម្នាក់​ខាងលើ តាមរយៈ ហ្វេ​ស​ប៊ុ​ក ឈានដល់​បង្កាត់ភ្លើង​ស្នេហ៍ ដុត​រោល​បេះដូង មិនតែប៉ុណ្ណោះ ប្រពន្ធ​ថ្លើមធំ​ហ៊ាន​ហារ​មាត់ សុំ​គាត់​ជា​ប្តី ដើម្បី អនុញាតិ​ឲ្យ​ប្រុស​ស្នេហ៍​មក​រួមរស់​ជាមួយ តែ​គាត់​មិន​ព្រម រឿង​ដូចជា​ជ្រុល​ពេក រហូតដល់​ប្រពន្ធ​តណ្ហា​ក្រាស់ កម្រាស់​មិន​ចាញ់​ទឹកកក​ដុំ ផ្លុំ​ត្រចៀក សំពះអង្វរ ម្តង​ហើយ​ម្តងទៀត ថែមទាំង​ទម្លាយ​រឿង ធ្លាប់​រួម​រ័ក្ស​ជាមួយ​សា​ហាយ ច្រើនលើកច្រើនសារ ទាល់គំនិត និយាយ​លែងចេញ ម្យ៉ាង​នឹក​អាណិត​សង្វេគ​កូនៗ មាន​ម្តាយ​ចិត្ត​ល្មោភកាម​យ៉ាងនេះ ឥ​អៀនខ្មាស់ សុំ​ប្តី​យក​ប្រុស​ថ្មី​មក​រួម​រស់នៅ​ជុំគ្នា ចាត់ទុក​គេ​ដូចជា​បងប្អូន ទើប​ភាគី​ខាង​ប្តី សុខចិត្ត​អនុញាតិ ឲ្យ​មក​នៅ​ជាមួយ តែ​អ្វី​ហួស​ពី​ការ​ស្មាន បានតែ​២​ថ្ងៃ​២​យប់ ស្ត្រី​អ​ន្យ​តិ​រិ្ថ​យ បណ្តេញ​ប្តី​ចេញ​ឲ្យ​ទៅ​ក្រៅ ទុក​ឱកាស​ឲ្យ​ស្រី​ពៅ រួម​រ័ក្ស រួមមេត្រី សួរថា តើ​ឲ្យ​ប្តី​ទ្រាំ​ចិត្តបាន​ដែរឬទេ ? ដាក់​ទាន​ប្រពន្ធ​ឲ្យ​គេ ដោយសារតែ​រឿង​លើ​គ្រែ ដូចជា​សាហាវ​ពេក ស្រី​ឥត​អៀនខ្មាស់ ឃើញ​ផ្ទាល់​ភ្នែក ទ្រាំលែងបាន​ទៀតហើយ​ពេលនេះ រត់​ទៅប្តឹង​ប៉ូលីស ឃាត់ខ្លួន​អ្នក​ទាំង​២​យកទៅ​ប៉ុស្តិ៍ ។​

​រឿងរ៉ាវ​ស្នេហា​ខាងលើ ត្រូវបាន​ឃាត់​នាំយកទៅ​ប៉ុស្តិ៍ ក្នុង​បណ្តឹង​ខាង​ប្តី ទាមទារ​សំណង​ជម្ងឺ​ចិត្ត ក្នុង​ម្នាក់ៗ​ចំនួន​៣​ម៉ឺន​ដុល្លារ តែដោយសារ ការគិត​យូរ​ទៅ ឆ្ងាយ វែង សម្រេច​ជា​ចុងក្រោយ ដក​ពាក្យបណ្ដឹង​វិញ គ្រាន់តែ​ឲ្យ បុរស​ជា​សា​ហាយ បែក​ចេញពី​គ្រួសារ​របស់គាត់ ព្រមទាំង​ឲ្យ​ភាគី​ខាង​ប្រពន្ធ ធ្វើ​កិច្ចសន្យា ចំពោះមុខ សមត្ថកិច្ច បញ្ឈប់​សកម្មភាព​ទំនាក់ទំនង រួមមេត្រី​ជាមួយ​សា​ហាយ ។ តែ​ទោះជា​យ៉ាងណាក្តី សមត្ថកិច្ច បាន​កសាង​សំណុំរឿង រួចទៅហើយ រឿង​ឯកភាព ត្រូវ​មិនត្រូវ​យ៉ាងណា​នោះ សមត្ថកិច្ច​បញជូន​សំណុំរឿង រួមទាំង​ស្ត្រី​ជា​ប្រពន្ធ និង​សា​ហាយ​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​អនុវត្តន៍​បន្ត​នីតិវិធី ៕ ល​