មានរឿង​មិនល្អៈអ្នករៀបចំ​Miss Global នៅ​កម្ពុជា​កំពុងតែ​ជាប់​បណ្តឹង​នៅ​អាមេរិក​

1543
ចែករម្លែក

ដោយៈ បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ទោះបីជា​កម្មវិធី​ប្រឡង​បវរកញ្ញា​លំដាប់ថ្នាក់​ពិភពលោក Miss Global International ២០១៧ បាន​កន្លងផុត​ទៅហើយ​ក្តី​ក៍​ប៉ុន្តែ​រឿងរ៉ាវ​អាស្រូវ​នៅ​ពីក្រោយ​ការប្រឡង​បវរកញ្ញា​លំដាប់ថ្នាក់​ពិភពលោក​នេះ​នៅតែ​បន្ត​កើតមាន​បើទោះជា​មានការ​ដកតំណែង​លោក អឿន រតនៈ ភ្លាមៗ​ក្រោយពេល​ការប្រឡង​បាន​ត្រឹម​មួយថ្ងៃ​តែប៉ុណ្ណោះ​ក្តី​។

-​លោក អឿន រតនៈ និង​បវ​កញ្ញា Miss Global ២០១៧​

​ ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ឌី ពេជ្រ ប្រធាន​បវ​កញ្ញា​ខ្មែរ​អាមេរិកាំង និង​បវរកញ្ញា​ខ្មែរ​ពិភពលោក​បាន​ថ្លែងថា ការប្រកាស​លើកទីមួយ​ដែល​សម្រេច​ដក​លោក អឿន រតនៈ ភ្លាមៗ​គឺ​មកពី​លោក អឿន រតនៈ បាន​យកឈ្មោះ​របស់ Miss Global International មកប្រើប្រាស់​ក្នុងន័យ​មិនល្អ ដោយ​ដើរ​ស្វែងរក​ស្ព​ន់​ស័​រ យកប្រាក់​ដាក់​ក្នុង​ហោប៉ៅ​ខ្លួនឯង​។

​ ​ក្រោយ​ការប្រកាស​ដកតំណែង​លោក អឿន រតនៈ លោក​គិតថា បុគ្គល​រូបនោះ​អាច​នឹង​បញ្ឈប់ សកម្មភាព​របស់ខ្លួន​។ នេះ​ក៏​ជាការ​ជូនដំណឹង​ទៅដល់​អ្នក​ដែល​ពាក់ព័ន្ធ​គ្រប់រូប​ត្រូវ​ទទួល​ជ្រាបថា​លោក អឿន រតនៈ មិនមែន ជា​បុគ្គល​ដែល​ស្ថិតនៅក្នុង​ក្រុមការងារ​បវ​កញ្ញា​ខ្មែរ​អាមេរិកាំង​និង​បវរកញ្ញា​ខ្មែរ​ពិភពលោក​ទៀត​ទេ​។​ដូច្នេះ​រាល់​ការប្រព្រឹត្តិ​ទង្វើ​ណាមួយ​ដែល​លោក អឿន រតនៈ យកឈ្មោះ​បវ​កញ្ញា​ខ្មែរ​អាមេរិកាំង និង​បវរកញ្ញា​ខ្មែរ​ពិភពលោក ទៅ ប្រើប្រាស់​បុគ្គល​រូបនោះ​ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​។​

​ ​ឆ្លើយឆ្លង​ជាមួយ​សារព័ត៌មាន រស្មី​កម្ពុជា ពី​សហរដ្ឋអាមេរិក​តា​ម​សារ​អេឡិចត្រូនិក​អ្នកស្រី ធា ម៉ា ប្រធាន​គណៈ​កម្មការ​ប​វក​ញ្ញា​ខ្មែរ​អាមេរិកាំង​បាន​និយាយថា​គិត​ត្រឹម​ពេលនេះ​អ្នកស្រី​ដែលជា​ប្រធាន​គណៈកម្មការ​បវ​កញ្ញា​ខ្មែរ​អាមេរិក​បានដាក់​ពាក្យ​បណ្តឹង​រួចរាល់​អស់ហើយ​ទៅ​បុគ្គល​ពីររូប​មាន​លោក អឿន រតនៈ និង​លោក វ៉ាន់ មិញ ផាម​(Van Minh Pham)​ក្នុងការ​ចូលខ្លួន​មក​ដោះស្រាយ​រឿង​ដែល​ជាប់​ពាក់ព័ន្ធ និង​ការបិទ​គណនី​ធនាគារ​ដែល​អ្នកស្រី​បាន​បើក រួមគ្នា​ដើម្បី​ដាក់​ប្រាក់​សម្រាប់​ចំណាយ​ចំណូល​ផ្សេងៗ​។ ប៉ុន្តែ​លោក Van Minh Pham បាន​ទៅ​បិទ​គណនី​នោះ ដោយ​បើកប្រាក់​យកតែ​ម្នាក់ឯង​ទាំងអស់​ហើយ​បិទ​គណនី​ចោល​តែម្តង​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​។

​ ​អ្នកស្រី​បន្តទៀតថា នៅ​ថ្ងៃទី​៩ ឧសភា ២០១៨​ខាងមុខនេះ​អ្នកស្រី​ត្រូវ​ឡើង​តុលាការ ដើម្បី​ប្រជុំ​លើកទីមួយ បន្ទាប់មកទៀត​និង​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ឧសភា ចំណាត់ការ​យ៉ាងណា​នោះ​នឹងត្រូវ​រង់ចាំ​តាមដាន​បន្តទៀត​៕មន

លោក ឌី ពេជ្រ និង​លោក ឃឹម ចន្ថា ថ្លែង​ក្នុង​ពិធី​សន្និសីទកាសែត​កាលពី​ថ្ងៃ​២៤ មេសា ២០១៧
-​លោក អឿន រតនៈ និង​បវ​កញ្ញា Miss Global ២០១៧​