មាន់​ចំ​ហ៊ុយ​ទឹកត្រី​ម្ទេស​

478
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– ​សាច់មាន់ (​សាច់​ភ្លៅ ឬ​សាច់​ទ្រូង​) ៥​ខាំ​
– ​ម្ទេស​ខៀវ​-​ក្រហម ៨​គ្រាប់​
– ​គល់​ស្លឹកគ្រៃ ៤​គល់
– ​ទឹកត្រី ២​ស្លាបព្រា​បាយ​
– ​ខ្ទឹមស ៦​កំពឹស​
– ​ជីរវ៉ាន់ស៊ុយ (​ហាន់​ម៉ត់​) ១​ស្លាបព្រា​បាយ​
– ​ស្ករត្នោត ១​ស្លាបព្រា​បាយ​
– ​ទឹកក្រូច​ឆ្មារ ២​ស្លាបព្រា​បាយ​
– ​ជីរអង្កាម​

+ ​វិធី​ធ្វើ​
– ​គល់​ស្លឹកគ្រៃ​ពុះ​បណ្ដោយ​ជា​ពីរៗ​រៀប​ដាក់​ចានគោម​មួយ ហាន់សាច់​មាន់​ជា​បន្ទះ​ក្រាស់​ល្មម​រួច រៀប​ដាក់​លើ​គល់​ស្លឹកគ្រៃ​រួច​យកទៅ​ចំហុយ​ឲ្យ​ឆ្អិន​លើក​ចេញ​ទុក​មួយអន្លើ​
– ​ចិញ្ច្រាំ​ខ្ទឹមស ម្ទេស ជីរវ៉ាន់ស៊ុយ​ឲ្យ​ម៉ត់​ដាក់​ក្នុង​ចានចង្កឹះ​មួយ​រួច​ដាក់​គ្រឿង​ទឹកត្រី ទឹកក្រូច​ឆ្មារ ស្ករត្នោត​កូរ​ឲ្យ​សព្វ​គ្រឿង​ទើប​យក​ចាក់​ពីលើ​សាច់មាន់ និង​រោយ​ជីរអង្កាម​ពីលើ​រួច​ជាការ​ស្រេច ៕ ប្រភព​: Finfincooking

#