មាន់​ដុត​បន្លែរសជាតិ​ហិ​រ​

656

+​គ្រឿងផ្សំ​៖
– សាច់មាន់ កន្លះ​គីឡូក្រាម​
– ស្ពៃក្តោប កន្លះ​គីឡូ ចិត​ជា​ចំណិត ដុំៗ​
– ខ្ទឹមបារាំង ១ ផ្លែ​តូច​ល្មម​
– នំ​អង្ករ ៤ ដុំ កាត់ ២ ខ្នាំ​ង​ដៃ​
– ដំឡូងជ្វា ១ ផ្លែ ចិត​ជា​ចំណិតៗ​
– ការ៉ុត ១ ផ្លែ ចិត​បញ្ឆិតៗ​
– ម្ទេស​ពណ៍​បៃតង ១ ផ្លែ ចិត​បញ្ឆិតៗ​
– ស្លឹក Perilla
– ខ្ញី ១ ដុំ​
– ទឹកស៊ីអ៊ីវ ៣ ស្លាប​ព្រាប​បាយ​
– ខ្ទឹមសរ ១០ ក​ម្ពឹ​ស​
– ទឹកម្ទេស (​ខាប់ ហើយ​ហិ​រ ៥ ស្លាបព្រា​បាយ​)
– ម្ទេស​ស្ងួត (​មិនសូវ​ហិ​រ គេ​យកទៅ​ធ្វើ​គីម​ឈី​៣ ស្លាបព្រា​បាយ​)
– ស្កសរ ១ ស្លាបព្រា​បាយ និង​ទឹក​កន្លះ​លីត្រ​
– ម្រេច កន្លះ​ស្លាបព្រា​បាយ​

+​វិធី​ធ្វើ​៖
– ហាន់សាច់​មាន់​ជា​ចំណិតៗ រូ​ច​ដាក់ចូល​ទៅក្នុង​ចាន​។ លាយ​ទឹកស៊ីអ៊ីវ និង​ម្រេច ១ ស្លាបព្រា​បាយ​ដូចគ្នា រូ​ច​ហើយ​ទុក​ដោយឡែក​សិន​។​
– រៀបចំ គ្រឿង​សម្រាប់​លាយ​ជាមួយ​បន្លែ រួមមាន ខ្ទឹមស ១០​ក​ម្ពឹ​ស ខ្ញី ១​ដុំ ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​បាយ ស្កសរ ១​ស្លាបព្រា​បាយ និង​ទឹក​កន្លះ​លីត្រ ដាក់​នៅក្នុង​ម៉ាស៊ីន​ក្រឡុក​រង់ចាំ​ប្រហែលជា ១​នាទី ទើប​ចាក់​ចូលទៅក្នុង​ចាន​មួយ​សិន​។​
– រៀបចំ​បន្លែ​ដាក់​នៅក្នុង​ឆ្នាំង​ចម្អិន ដំបូង​រៀប​ស្ពៃក្តោប ការ៉ុត​, ម្ទេស នំ​អង្ករ ដំឡូងជ្វា និង ស្លឹក Perilla រៀប​ជា​រាង​រង្វង់ នៅ​ចំ​កណ្តាល ដាក់​សាច់មាន់ និង​គ្រឿងទេស​ដែល​បាន​ក្រឡុក​ពីលើ​។​
– រៀប​ចម្អិន​ដាក់​កំដៅ​ប្រហែលជា ២ ទៅ ៣ នាទី កូរ​ច្របល់​គ្រឿង​ចូលគ្នា​ឲ្យ​សប់​ទុក​ប្រហែលជា ២០ នាទី នោះ​អ្នក​និង​អាច​បរិភោគបាន​៕ ប្រភព​៖ មង្គលការ​