មាន់​មួយ​ក្បាល​នេះ​គេ​ហ៊ាន​អោយ​ថ្លៃ​២០​លាន​បាត តែ​ម្ចាស់​មិន​ព្រម​លក់​

1499
ចែករម្លែក
  • 72
    Shares

ម្ចាស់មាន់ជល់មួយក្បាលនេះ បានបដិសេធការអោយថ្លៃដល់ទៅ២០លានបាត(៦១ម៉ឺនដុល្លារ) ដោយសំអាងថាគាត់ស្រឡាញ់វាជល់នេះខ្លាំងពេកនិងវាក៏បានជួយរកចំណូលមិនតិចតួចដែរ។

មានជល់ថៃឈ្មោះ«ចៅ ហុងថង» មានកន្ទុយពណ៌សខ្មៅប្រវែង១ម៉ែត្រ និងជាពូជមានកន្ទុយសដ៏កម្រ។

ម្ចាស់វាគឺលោកស្រី ប៊ូសារិន ជាអ្នកចិញ្ចឹមមាន់ជល់នៅក្នុងឃុំបាង ភ្លី ក្នុងខេត្តសាមុត ប្រាកាន។កាលពីថ្ងៃអាទិត្យទី១៣តុលា លោកស្រីបាននាំមាន់នេះទៅផ្ទះមេឃុំបាងភ្លី ។នៅទីនោះ តំណាងប្រធានសមាគមកីឡាស្នូកឃឺថៃលោកស៊ុនថន បានរង់ចាំមើលមាន់នេះក្រោយពីទទួលព័ត៌មានថា គ្រួសារមួយក្នុងឃុំនេះមានមាន់ពូជកម្រលួង ហាងខាវដែលជាកំពូលពូជមានជល់។

គេថា នរណាដែលមានមាន់ប្រភេទនេះនឹងមានលាភសំណាង។ជាការពិតណាស់ លោកស្រីប៊ូសារិនបានប្រាប់ថា ចាប់តាំងពីគាត់មានមាន់នេះមកគាត់ជួបលាភសំណាងជាច្រើន ដោយលោកស្រីបង្កាត់មាន់ជល់នេះជាច្រើនក្បាលនិងរកប្រាក់បានរាប់លានបាត និងចាត់ទុកមាន់«ចៅ ហុងថង» ដូចជាកូន។

លោកស៊ុនថនចូលចិត្តមាន់ជល់ពូជផ្សេង និងចង់បានមាន់«ចៅ ហុងថង» ដើម្បីរក្សាពូជមាន់នេះនិងលើកមុខមាត់ក្រុមរបស់លោក តែលោកស្រីប៊ូសារិន មិនព្រមលក់និងសុំលក់មាន់មួយទៀតឈ្មោះ«ចៅ ហុង ហ្វា» ដែលមានកន្ទុយខ្លីជាង ក្នុងតំលៃ៥លានបាត៕ដោយ៖វាសនា