មាន់​រម្ងាស់​គ្រី​ម​

993
ចែករម្លែក

+ គ្រឿងផ្សំ​៖
– ​ប៊ឺ 2 tbsp
– ​ខ្ទឹមស 5 ខ្ទឹម​
– ​ខ្ទឹមបារាំង​មធ្យម 1
– ​ភ្លៅ​មាន់​750 ក្រាម​
– ​ទឹកត្រី 1 ស្លាបព្រា​បាយ​
– ​ម្រេចខ្មៅ 1/4 ស្លាបព្រា​កាហ្វេ​
– ​ទឹកដោះគោ​ប្រភេទ​គ្រី​ម 370 មី​លី​លីត្រ​
​- ម្ទេស​ប្លោក​ក្រហម​ធំ​ល្មម 1
– ​ម្ទេស​ប្លោក​បៃតង​ធំ​ល្មម​1
​- ផ្សិត 200 ក្រាម​
​- ដំឡូងបារាំង​ធំ​ល្មម 1
​- ការ៉ុត 1
– ​ឈី​ស 40 ក្រាម​
– ​អំបិល 1/2 ស្លាប់ព្រា​កាហ្វេ​

+ វិធីធ្វើ
– ប្រឡាក់​ភ្លៅ​មាន់ ដាក់​អំបិល ម្រេចខ្មៅ រួច​ច្របល់​ឲ្យ​សព្វ​ទុក​មួយអន្លើ​
– ​កាត់​ដំឡូង និង​ការ៉ុត​ជា​ដុំៗ រួច​ដាក់​ចៀន​ជាមួយ​ប្រេងឆា​ឲ្យ​ឆ្អិន​រួច​ដួស​ទុក​
– ​បន្ទាប់មក​ចៀន​សាច់មាន់​ឲ្យ​ឆ្អិន យក​សាច់មាន់​ចេញ ដាក់​ប៊ឺ​ចូលក្នុង​ឆ្នាំង​កូរ​ឲ្យ​រលាយ ចិញ្ច្រាំ​ខ្ទឹមស ខ្ទឹមក្រហម​ឲ្យ​ម៉ត់​រួច​ដាក់ចូល​ចម្អិន​១​នាទី សឹម​ចាក់​សាច់មាន់​ចូល​វិញ រួច​ដាក់​ទឹកត្រី ម្រេច និង​ថែម​ទឹក​បន្តិច​ដើម្បី​កុំ​ឲ្យ​ខ្លោច ចម្អិន​រយៈពេល​៣​ទៅ​៥​នាទី សឹម​ចាក់​ទឹកដោះគោ​គ្រី​ម​ចូល ទុកចោល​១០​ទៅ​១៥​នាទី​ទៀត រួច​ដាក់​ម្ទេស​ប្លោក ផ្សិត និង​ដំឡូងបារាំង ការ៉ុត ដែល​ចម្អិន​រួច​ដាក់ចូល បន្ថែម​ឈី​ស រួច​ទុក​២​ទៅ​៣​នាទី​រួច​ជាការ​ស្រេច ៕​