មាន់​លីង​អំបិលម្ទេស​

502

+ គ្រឿងផ្សំ​
– មាន់ កន្លះ​គីឡូ​
– ម្សៅ​ស៊ុប​ខ្នរ ១​ចុង​ស្លាបព្រា​បាយ​
– ប៊ីចេង ១​ចុង​ស្លាបព្រា​បាយ​
– ស្ករស កន្លះ​ស្លាបព្រា​បាយ​
– ប្រេងខ្យង ១​ស្លាបព្រា​កាហ្វេ​
– ទឹកម្ទេស ១​ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ១​ស្លាបព្រា​កាហ្វេ​
– ខ្ទឹមស ៥​កំពឹស​
– ម្ទេស (​ដាក់​តាម​ចំណូលចិត្ត​)
– ស្លឹក​ខ្ទឹម​
– ប្រេងឆា​

+ វិធី​ធ្វើ​
– មាន់​ជា​ដុំ​តូចៗ​ល្មម ចិញ្ច្រាំ​ខ្ទឹមស ម្ទេស ស្លឹក​ខ្ទឹម​ហាន់​
– ដាក់​ដាំ​ប្រេងឆា​ក្នុង​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច​សឹម​ដាក់​មាន់​ចូល​បំពង​ឲ្យ​ឆ្អិន ឡើង​ក្រហម ។​
– បន្ទាប់មក​ដាក់​ខ្ទះ​លើ​ភ្លើង​ឲ្យ​ក្ដៅ​បន្តិច ដាក់​ប្រេងឆា​បន្តិច​ចូល រួច​ដាក់​ខ្ទឹមស ម្ទេស និង​ស្លឹក​ខ្ទឹម​ចូល លីង​ឲ្យ​ឈ្ងុយ សឹម​ដាក់​គ្រឿង ម្សៅ​ស៊ុប​ខ្នរ ប៊ីចេង ស្ករស ប្រេងខ្យង ទឹកម្ទេស ទឹកត្រី រួច​កូរ​ឲ្យ​រលាយ​គ្រឿង​សព្វ​ល្អ សឹម​ដាក់​មាន់​បំពង​ចូល​រួច​ឆា​វា​ឲ្យ​សព្វ​គ្រឿង រួច​ជាការ​ស្រេច (​អាច​រៀប​បន្លែ​ថែម​ជាមួយ​មាន់​លីង​ដើម្បី​សោ​ភ័​ណ្ឌ​ភាព និង​ផ្ទាប់​ញ៉ាំ​បាន​) ៕ ប្រភព​: Khmer Food