មាន់​ហ៊ាន​វាយប្រហារ​ពស់វែក ហើយ​លេប​ទាំងមូល​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

1364
ចែករម្លែក
  • 2
    Shares

​នេះ​ជា​ទិដ្ឋភាព​គួរឱ្យ​ញាក់សាច់ និង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែលមាន់​មួយ​ក្បាល​ហ៊ាន​លេប ពស់វែក​រស់​ទាំងមូល បន្ទាប់ពី​ប្រទះឃើញ​វា​នៅ​សួនច្បារ​ទីធ្លា​ផ្ទះ​ក្នុងប្រទេស​ឥណ្ឌា​។

​វីដេអូ​ឃ្លី​ប​ដែល​ថត​បាន​នៅ​រដ្ឋកា​ណា​តា​កា (Karnataka) ប្រទេស​ឥណ្ឌា នេះ​បង្ហាញ​ពី សកម្មភាព​មាន់​ចូលទៅ​ជិត​ពស់ ហើយ​ស្រាប់តែ​បើក​វាយប្រហារ​ទៅលើ​ពស់​ដោយ នឹកស្មាន​មិន​ដល់​។

​កសិករ​ម្នាក់​ឈ្មោះ ហ៊ូ​កេ​រី (Hukeri) ដែល​ថត​បាន​ទិដ្ឋភាព​ដ៏​ចម្លែក​នេះ​កាលពី​ថ្ងៃអាទិត្យ ទី​២ ខែធ្នូ និយាយថា ដំបូង​ឡើយ​គាត់​បារម្ភ​ខ្លាចពស់​ដែល​គាត់​គិតថា​ជា​ពស់វែក​នឹង​សម្លាប់ មាន់​របស់គាត់​ហើយ​បង្ក​ការគំរាមកំហែង​ដល់​គ្រួសារ​គាត់​។ តែ​ចុងក្រោយ​គាត់​មិន​នឹក ស្មានថា​មាន់​ហ៊ាន​ចឹក និង​លេប​ពស់​ពិស​ទាំងមូល​ដូច្នេះ​សោះ​៕ ប្រែ​សម្រួល​: ខុម​