មាន​ការរិះគន់​ខ្លាំង នៅពេល​ប្រធានាធិបតី​ហ្វីលីពីន​ថា ” ព្យាបាល​ខ្លួនឯង​ជា​ពី​ជា​មនុស្ស​ខ្ទើយ​”

520
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​បង្ក​ឱ្យ​មាន​កំហឹង​និង​ការរិះគន់​ខ្លាំង​បន្ទាប់ពី​លោក​បាន​អះអាងថា​លោក​បាន “​ព្យាបាល​ខ្លួនឯង​ជា​ពី​ជា​មនុស្ស​ខ្ទើយ​ ដោយ​មាន​ជំនួយ​ពី​ស្ត្រី​ដ៏​ស្រស់ស្អាត​ច្រើន​នាក់​។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត គឺ​ល្បី​ខាង​និយាយ​ប្រើ​ពាក្យសម្តី​មិន​សមរម្យ ដោយ​រួមទាំង​ការជេរប្រមាថ​គំរាមកំហែង​គូសត្រូវ​និង​ការនិយាយ​ទាក់ទង​នឹង​ការរំលោភ​ដែល​លោក​​បាន​និយាយថា​វា​ជា​ការ​កំប្លែង​ទៅវិញ​បន្ទាប់​ពី​រង​ការរិះគន់​។​

​ការនិយាយ​ជា​ចុងក្រោយ​បំផុត​នេះ បាន​កើត​ឡើង​នៅ​ចំពោះមុខ​សហគមន៍​ហ្វីលីពីន​មួយ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​សប្តាហ៍​មុន​។​

​ក្នុង​អំឡុងពេល​ធ្វើ​សុន្ទរកថា​របស់​លោក​នោះ លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត​ហាក់ដូចជា​និយាយថា អ្នក​រិះគន់​ម្នាក់​ក្នុងចំណោម​អ្នក​រិះគន់​ខ្លាំង​ច្រើន​នាក់​ប្រឆាំង​លោក​នោះ​គឺ​សមាជិក​​ព្រឹទ្ធសភា លោក អង់​តូ​នីញ៉ូ ទ្រី​ល​ឡា​នេស ជា​មនុស្ស​ខ្ទើយ​។​

​ប្រធានាធិបតី​នេះ បាន​និយាយថា ” លោក អង់​តូ​នីញ៉ូ ទ្រី​ល​ឡា​នេស និង​ខ្ញុំ​គឺ​ស្រដៀង​គ្នា ប៉ុន្តែ​ខ្ញុំ​បាន​ព្យាបាល​ជា ដោយ​ខ្លួនឯង​”​។​

​ប្រធានាធិបតី​នេះ​បាន​ពន្យល់ថា​លោក​បាន​ក្លាយ​ជា​បុរស​ម្តងទៀត​ក្រោយពី​បាន​ជួប​អតីត​ភរិយា​របស់​លោក​និង​ថា ” ស្ត្រី​ដ៏​ស្រស់​ស្អាត​ច្រើន​នាក់ បាន​ព្យាបាល​ខ្ញុំ​ឱ្យ​ជា ” ៕ប្រែ​សម្រួល​៖​សុខា​/sn

លោក​ឌុយ​ទែ​ត តែង​ធ្វើ​ឱ្យ​ធ្វើ​អត្ថាធិប្បាយ​ដែល​បង្ក​ឱ្យ​មាន​ការរិះគន់​