មាន​ខ្លាញ់​ក្បាលពោះ បង្កើន​ហានិភ័យ គាំងបេះដូង និង ដាច់​សរសៃឈាម​ខួរក្បាល ទ្វេដង ទោះបី​មិន​ឡើង​ទម្ងន់​ក៏ដោយ​

1663
ចែករម្លែក

​ការសិក្សា​ថ្មី​មួយ​បាន​ព្រមាន​ថា ខ្លាញ់​ក្បាលពោះ​គឺជា​រឿង​អាក្រក់​ចំពោះ​បេះដូង​របស់​អ្នក ទោះបីជា​មនុស្ស​មិនបាន​លើស​ទម្ងន់​ក៏ដោយ​។

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ព្រមាន​ថា មនុស្ស​ដែលមាន​ចង្កេះ​ធំ​ជាង​ត្រគាក អាចមាន​ហានិភ័យ​ទ្វេដង​ក្នុង​ការកើត​ជំងឺ​គាំងបេះដូង និង គួរតែ​ទៅរក​គ្រូពេទ្យ​ភ្លាមៗ​។​

​ការ​ដុះ​ក្បាលពោះ​គឺជា​ហេតុផល​ដែល​ធ្វើឱ្យ​ធ្លាក់ចុះ​ការរំពឹងទុក​នៃ​ជីវិត​រស់​របស់​ជនជាតិ​អាមេរិក​ចំនួន​២​ភាគ​៣​។​

​ប៉ុន្តែ​ការស្រាវជ្រាវ​ថ្មី​ពី​គ្លីនិក​ម៉ា​យ៉ូ (Mayo Clinic) និង​អ្នកស្រាវជ្រាវ​ជនជាតិ​ឆែក បាន​បង្ហាញថា មិនចាំបាច់​ទាល់តែ​ធាត់​លើស​ទម្ងន់​ទេ ឱ្យតែ​ដុះ​ក្បាលពោះ​គឺ​ច្បាស់​ជា​គំរាមកំហែង​ដល់​សុខភាព​បេះដូង​របស់​អ្នក​ជាក់​ជាមិនខាន​៕ ដោយ៖ កញ្ញាដាលីស

#